រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ អាមេរិក ទៅដល់ក្រុងកៀវ ដើម្បីរៀបចំផ្តល់ជំនួយផ្នែកសព្វាវុធ សម្រាប់វាយទប់ទល់រុស្ស៊ី
កៀវ៖ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក នៅថ្ងៃនេះ បានធ្វើដំណើរយ៉ាងសម្ងាត់ ទៅដល់ទីក្រុងកៀវ និងបានជួបជាមួយប្រធានាធិបតី អ៊ុយក្រែន ដើម្បីរៀបចំផែនការផ្តល់ជំនួយផ្នែកសព្វាវុធ សម្រាប់វាយទប់ទល់នឹងការឈ្លានពានពីកងទ័ពរុស្ស៊ី។
នៅក្នុងដំណើរទស្សនកិច្ចយ៉ាងសម្ងាត់នេះ រដ្ឋមន្ត្រីការបរទេស លោក អែនតូនី ប្លីងគិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិ លោក ឡយ អូស្ទីន (Lloy Austin) បានសន្យាថា នឹងផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសអ៊ុយក្រែន ជាចំនួនទឹកប្រាក់៣២២លានដុល្លារ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី អ៊ុយក្រន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodimyr Zelensky) នៅក្នុងទីក្រុងកៀវ។
នៅក្នុងជំនួបនេះ ប្រធានាធិបតីអ៊ុយក្រែន បានសម្តែងការស្ងើចសរសើរចំពោះជំនួយសព្វាវុធពីសហរដ្ឋអាមេរិក ដោយលោកលើកឡើងថា អ៊ុយក្រែនមិនអាចទទួលបានជ័យជម្នះទេ ប្រសិនបើមិនមានសព្វាវុធទំនើបៗ ដើម្បីតទល់នឹងកងទ័ពរុស្ស៊ី ដែលកំពុងវាយសម្រុកយ៉...