យោធាអ៊ុយក្រែនប្រាប់ប្រជាជន ឲ្យត្រៀមខ្លួនទប់ទល់នឹងការបាញ់ផ្លោងពីកងទ័ពរុស្ស៊ី
អ៊ុយក្រែន៖ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនគួរតែត្រៀមខ្លួនទប់ទល់នឹងការបាញ់ផ្លោងរបស់រុស្ស៊ីមកលើទីតាំងសំខាន់ៗ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បាយដិន បានចេញការព្រមានដ៏ខ្លាំងមួយ ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូកំពុងពិចារណាការប្រើប្រាស់អាវុធគីមី មកលើទឹកដីអ៊ុយក្រែន។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបរាជ័យក្នុងការចាប់យកទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានអស់រយៈពេលជាងបួនសប្តាហ៍កន្លងមក ហើយកំពុងតែត្រៀមបំផ្លិចបំផ្លាញក្នុងទ្រង់ទ្រាយធំដល់តំបន់លំនៅឋាន ដោយប្រើការវាយប្រហារតាមផ្លូវអាកាស ប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ។
កំពង់ផែសមុទ្រ ម៉រីយូប៉ូល ស្ថិនៅភាគខាងត្បូងអ៊ុយក្រែន បានក្លាយជាចំណុចស្នូលនៃការវាយលុករបស់រុស្សី ហើយភាគច្រើន គឺដើម្បីបំផ្លិចបំផ្លាញតែម្តង ដោយមានសាកសពដេករណូលរណែលនៅតាមដងផ្លូវ រីឯការវាយប្រហារកាន់តែខ្លាំងមួយទៀត គឺនៅទីក្រ...