យុទ្ធសាស្រ្តដង្កៀបក្នុងការទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់ ដោយយកបញ្ហាសមុទ្រចិនខាងត្បូង និងទន្លេមេគង្គរបស់អាមេរិក!
នយោបាយ៖ ការលូកដៃកកូរយ៉ាងសកម្មរបស់អាមេរិក ក្នុងសមុទ្រចិនខាងត្បូង និងក្រោយមកមានបញ្ហាទន្លេមេគង្គទៀត បានធ្វើឱ្យអ្នកកាន់អំណាចរបស់ចិន មានឥរិយាបថនយោបាយមុតមាំឡើង និងប្រតិកម្មខ្លាំងដោយមិនចុះញ៉ម រាថយឡើយ!។ ជំហានដំបូងដែលជាលេស(Pretext)របស់អាមេរិក គឺការលើកទឹកចិត្ត និងមានការជំរុញយ៉ាងខ្លាំងមកលើកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយប្រទេស៤ ដែលស្ថិតនៅភាគខាងក្រោមរបស់ដងទន្លេមេគង្គ ដែលសកម្មភាពមួយនេះ ធ្លាប់បានធ្វើឱ្យអាជ្ញាធរចិន មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាទីបំផុតនោះ!។
អនុលោមទៅតាមការសិក្សាស្រាវជ្រាវរបស់លោក John Lee ដែលជាភ្នាក់ងារជាន់ខ្ពស់នៅក្នុងវិទ្យាស្ថានCenter for independent studies ធ្វើការវិភាគ វាយតម្លៃថា បន្ទាប់ពីសមុទ្រចិនខាងត្បូងមក គឺនៅមានវិធានទីពីរមួយទៀត ដែលជាភាពអនុគ្រោះរបស់អាមេរិក ក្នុងការលូកដៃចូលមកក្នុងតំបន់ដែលអ្នកទាំងឡាយមើលមិនឃើញថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនោះ ដោយសកម្មភាព...