ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សកម្មភាពគ្រឿងចក្រ ដែលគេប្តឹងថា​ ជារបស់ក្រុមកម្មករនៃឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងខេត្តព្រះសីហនុ ដើម្បីយកជាកម្មសិទ្ធិដោយមិនខ្វល់ពីបណ្តឹងព្រហ្មទណ្ទនៅតុលាការឡើយ។ អ្នកស្រី ជ័យ​​ សុគន្ធា អាយុ៤៧ឆ្នាំ ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្រវែង៣០ម៉ែត្រ និងបណ្តោយប្រវែង៤០ម៉ែត្រ នៅភូមិគគីរ ឬគេល្បីហៅថា​ ពយម៉ាចូវ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រើគ្រឿងចក្រវាយបំផ្លាញរបងរបស់អ្នកស្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ យោងតាមបណ្តឹងរបស់អ្នកស្រី ដាក់ចូលអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ...
ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ជនជាតិអង់គ្លេសម្នាក់ ដែលបានស្លាប់នៅបញ្ជូនមកដល់មន្ទីរពេទ្យ។ លោកឧកញ៉ាបានសម្តែងសន្តានចិត្តបែបនេះ បន្ទាប់ពីលោកបានដឹងព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានថា មានករណីភ្ញៀវទេសចរបរទេសម្នាក់បានដួលសន្លប់នៅកោះរ៉ុងសន្លឹម ហើយបានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហុន។ ត្រូវការជួយសង្គ្រោះបន្ទាន់ លោកបានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកភ្ញៀវទេសចរបរទេសរូបនោះ ដែលបានដួលសន្លប់នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម ឬហៅថា ភូមិលេខ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។ លោកឧកញ៉ាបានបន្ដថា បុរសនេះឈ្មោះ វៀន ម៉ៃខល មីហ្គេន (Wayne Michael Meegan)  អាយុ៣៨ឆ្...
ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនជួយដឹកប្រជាពលរដ្ឋរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនជួយដឹកប្រជាពលរដ្ឋរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ទៅដឹកកុមារម្នាក់ ដែលរលាកភ្លើងរងយ៉ាងធ្ងន់ធ្ងរ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ កុមារាឈ្មោះ វុធ រតនា អាយុ៣ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានរលាកដោយសារភ្លើងឆាបឆេះជែលលាងដៃបណ្តាលឲ្យរលាកខ្លាំង។ កុមារារងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់នៃក្រុមហ៊ុន G.T.V.C របស់លោកឧកញ៉ា ទៀ វិចិត្រសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែខេត្តព្រះសីហនុដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕    ...
សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

នយោបាយ, ព័ត៌មានជាតិ
  ព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់រឹបយកគ្រឿងចក្រពីរគ្រឿង ដែលគាស់កកាយដីព្រៃភ្នំរបស់រដ្ឋ ដោយខុសច្បាប់។ ការចាប់រឹបអូសយកអេស្កាវ៉ាទ័រទាំងពីរនេះ នៅពេលធ្វើសកម្មភាពគាស់កកាយដីរដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ហើយក្រុមស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ ពើបប្រទះនៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញអេស្កាវ៉ាទ័រពីរ គ្រឿង កំពុងគាស់កកាយដីព្រៃរបស់រដ្ឋ នៅជើងភ្នំលើទីតាំងផ្សេងគ្នា ប៉ុន្តែមុនពេលសមត្ថកិច្ចទៅដល់ អ្នកបើកបរក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រពីរគ្រឿង។ លោកបានបញ្ជាក់ថា ចំពោះទីតាំងខាងលើ គឺជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់...
លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល ស្រុក​ចម្ការលើ បដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ

លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល ស្រុក​ចម្ការលើ បដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល នៃគណៈអភិបាលស្រុក​ចម្ការលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញលិខិតបដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ។ លោកអភិបាលស្រុកបានបដិសេធថា «ខ្ញុំបាទ សំ ពិសិដ្ឋ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា រូបថតរបស់ខ្ញុំ ត្រូវបានជនអគតិ យកទៅប្រើប្រាស់ដាក់ក្នុង profile account Facebook ឈ្មោះ ក្មេងវត្ត ក្មេងវាំង មិនមែនជា account របស់ខ្ញុំ គឺជា account ក្លែងក្លាយ។ អាស្រ័យហេតុនេះ សូមសាធារណៈជនកុំយល់ច្រឡំ»។ លោក សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម ច្រានចោល ហ្វេសបុកឈ្មោះ «ក្មេងវត្ត ក្មេងវាំង» ដែលប្រើប្រាស់រូបលោក ហើយបង្ហោះសម្មភាពភាពប្រឆាំងនឹងថ្នាក់ដឹកនាំ លោកបានដាក់ពាក្យបណ្ដឹងដើម្បីអាជ្ញាធរចាត់វិធានការលើបុគ្គលដែលបានប្រើប្រាស់រូបរបស់លោក ដើម្បីបង្ហោះសកម្មភាពមួយចំនួនដែលប្រាស់ចាកនឹង...
សម្តេចតេជោ៖ សម្តេចមិនប្រឆាំងនិងរដ្ឋាភិបាលវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា

សម្តេចតេជោ៖ សម្តេចមិនប្រឆាំងនិងរដ្ឋាភិបាលវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ពីកម្ពុជា។ ការការប្រតិកម្មរបស់សម្តេចនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ នៅពេលសម្តេចអញ្ជើញជាអធិ​បតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ដោយសម្តេចតេជោបានមានប្រសាសន៍ថា« សម្តេចមិនអាចទទួលយកបានការថ្លែងនេះឡើយ ចំពោះសម្តីមេទ័ពព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូវីដ-១៩ទៅវៀតណាម»។ សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តីមេទ័ពព្រំដែនវៀតណាម ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានផ្តល់នូវការឈឺចាប់ដ៏ខ្លាំងសម្រាប់សម្តេច។ សម្តេចតេជោបានសួរទៅមេទ័ពព្រំដែនរបស់វៀតណាមរូបនេះ គួរសូមទោសសម្តេចតេជោ និងប្រជាពលរដ្ឋកម្ពុជាដែរទេ? សម្តេចចង់ឃើញអនុរដ្ឋការពារជាតិវៀតណាម កែតម្រូវសម្តីរបស់ខ្លួន ដែលធ្លាប់និយ...
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា០២ ធ្នូ ១៩៧៨- ០២ ធ្នូ ២០២១

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា០២ ធ្នូ ១៩៧៨- ០២ ធ្នូ ២០២១

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចាប់ បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ៕ ឆ្លើយតបទៅន...
សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ គឺបានដើរដល់ផ្លូវបំបែកហើយ

សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ គឺបានដើរដល់ផ្លូវបំបែកហើយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
អតីតប្រធានស្តីទីគណបក្សសង្រ្គាះះជាតិ  លោក កឹម សុខា នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបញ្ជាក់ជាថ្មីលើហ្វេសប៊ុកលោកថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ពោលគឺបានដើរដល់ផ្លូវបំបែកហើយ។ លោក កឹម សុខា  លើកឡើងថា ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ីនិងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដេាយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេ សថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ លោកបញ្ជាក់ថា "ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ"។ លើសអ...
លោក ជា ច័ន្ទបរិបូរណ៍៖ហេតុអ្វីបានជាអ្នកបរទេសនិយម តែងតែយល់ថា បរទេសមកកម្ពុជា គឺមកដាក់ការគាបសង្កត់ដល់កម្ពុជា

លោក ជា ច័ន្ទបរិបូរណ៍៖ហេតុអ្វីបានជាអ្នកបរទេសនិយម តែងតែយល់ថា បរទេសមកកម្ពុជា គឺមកដាក់ការគាបសង្កត់ដល់កម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ គេបានលឺជារឿយៗហើយសម្រាប់ក្រុមអ្នកបរទេសនិយម គឺតែងតែនាំគ្នានិយាយថា កម្ពុជាកំពុងត្រូវបានប្រទេសលោកខាងលិច និងសម្ព័ន្ធ ដាក់សម្ពាធ ហើយក៏កំពុងប្រឈមទណ្ឌផ្សេងៗទៀត។ ជាងនេះឲ្យតែមានវត្តមានរបស់មន្រ្ដីបរទេសមកកម្ពុជា ពួកគេតែងតែថា គឺជាការមកព្រមាន មកស្ដីបន្ទោស និងមកពិនិត្យស្ថានភាពដើម្បីដាក់គំនាបផ្សេងៗលើកម្ពុជា។ ចំពោះការនិយាយរបស់ក្រុមបរទេសនិយម រាប់ពីក្រុមអ្នកវិភាគ និងក្រុមអ្នកនយោបាយប្រឆាំង ទាំងនៅក្នុងស្រុក និងអ្នកដែលរត់ចោលស្រុក អ្នកវិភាគបញ្ហាសង្គម លោក ជា ច័ន្ទបរិបូរណ៍ បានចាត់ទុកថា ជាការនិយាយរបៀបដេកស្រមៃ និងឆ្គួតលីលា ។ លោកបានអះអាងថា ភូមិសាស្រ្ដនយោបាយពិភពលោកបច្ចុប្បន្ននេះ លែងមានមហាអំណាចផ្ដាចមុខដូចកាលពីអតីតកាលទៀតហើយ ហើយក៏គ្មានមហាអំណាចណា ទៅដាក់ការគាបសង្កត់ទៅលើប្រទេសណាមួយបានទេ ពីព្រោះពេលនេះ ពិភពលោកកំពុងស្ថិតក្នុងភូមិសាស្រ្ដនយោបាយប្រទាញប្រទង់។ លោកបន្ថែមទៀតថា ពេលនេះកម្ពុជាជាប្រទសដែលមានស្ថានភាពល្អ...