ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

រដ្ឋាភិបាលថៃចាប់ផ្តើមអនុញ្ញាតឲ្យជនបរទេសបួនប្រភេទ អាចចេញចូលទឹកដីថៃបាន

រដ្ឋាភិបាលថៃចាប់ផ្តើមអនុញ្ញាតឲ្យជនបរទេសបួនប្រភេទ អាចចេញចូលទឹកដីថៃបាន

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
បាងកក៖ ក្នុងរដូវកាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសអនុញ្ញាតឲ្យជនបរទេស អាចចេញចូលប្រទេសថៃ ដើម្បីធ្វើការងារលើមុខជំនាញបួនប្រភេទនៅក្នុងទឹកដីរបស់ខ្លួន។ យោងតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលត្រួតពិនិត្យស្ថានភាពជំងឺកូវី១៩នៃរដ្ឋាភិបាលថៃ បានឲ្យដឹងថា ពលករមកពីបីប្រទេស មានកម្ពុជា ភូមា និងឡាវ អាចចេញចូលធ្វើការនៅក្នុងប្រទេសថៃបាន ខណៈជនប្រទេសផ្សេងទៀត ដែលជាអ្នកធ្វើការផ្នែការរៀបចំតាំងពិពរណ៌ពាណិជ្ជកម្ម, ផលិតកម្មភាពយន្ត និងអ្នកពិនិត្យសុខភាព ក៏អាចចេញចូលបានដែរ ដោយគ្រាន់តែត្រូវឆ្លងកាត់វិធានការចត្តាឡីស័ក្តិចំនួន១៤ថ្ងៃ។ សេចក្តីប្រកាសនេះ បានសរសេរបញ្ជាក់ទៀតថា «មនុស្សទាំងអស់នេះ ចាំបាច់ត្រូវមានសុខភាពល្អ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ក្តិរបស់រដ្ឋ ឬរបស់មន្ទីរពេទ្យចំនួន១៤ថ្ងៃ»។ សូមរំឭកថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ អត្រាអ្នកឆ្លងវីរុសក...
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ

សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ (បេីសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ៩ថ្ងៃ) នៅថ្ងៃទី ១៣ ខែ កក្កដា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ - និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ។ ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូនអាជ្ញាធរដែនដី ព្រមទាំងក្រសួង​ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួ...
លោក លឹម គានហោ អញ្ជើញពិនិត្យគម្រោងលំហាច ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

លោក លឹម គានហោ អញ្ជើញពិនិត្យគម្រោងលំហាច ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

នយោបាយ, ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រួមដំណើរពីអស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តផងដែរ។  គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំងប្រាំមួយ នៃគម្រោងកែលម្អ និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន។ គម្រោងនេះត្រូវបានចាប់ផ្តើមធ្វើការសាងសង់ កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២០ ដែលគិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ៨៤,៧ភាគរយ លើទំហំការងារសរុបរបស់គម្រោង។ ទំហំការងារដែលបាននិងកំពុងអនុវត្ត រួមមាន៖ ១- សំណង់ក្បាលហុងទឹក (Headworks) ចំន...
ស្ពានបេតុង ឆ្លងកាត់ព្រែកអាចារ្យសួន ចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា នឹងលេចជារូបរាងឡើង លើទឹកដីស្រុកស្ទឹងត្រង់

ស្ពានបេតុង ឆ្លងកាត់ព្រែកអាចារ្យសួន ចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា នឹងលេចជារូបរាងឡើង លើទឹកដីស្រុកស្ទឹងត្រង់

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖  ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមក និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវកៀនជ្រៃ-ស្ទឹងត្រង់ ឲ្យមានភាពល្អប្រសើរ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញពិនិត្យការស្ថាបនាស្ពានថ្មី មួយកន្លែង ឆ្លងកាត់ព្រែកអាចារ្យសួន ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ស្ពាននេះ កន្លងទៅមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ហើយត្រូវបានទឹកជំនន់ឆ្នាំ២០១៩ ហូរច្រោះ បាក់ស្រុតរលំសរសគ្រឹះស្ពាន ទើបមិនអាចឲ្យរថយន្តធុនធំដឹកទំនិញ និងកសិផលឆ្លងកាត់បានឡើយ។  ស្ពាននេះត្រូវកសាងថ្មីទាំងស្រុង ធ្វើអំពីបេតុង មានប្រវែង៩០ម៉ែត្រ និងទទឹងប្រាំបីម៉ែត្រ ជំនួសស្ពានបេឡេចាស់ដែលមានប្រវែង៧៥ម៉ែត្រ ទទឹងបូនម៉ែត្រ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវអនុវត្តការសាងសង់ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ  ដោយគ្រោងនឹងបញ្ចប់ការស...
មន្ត្រី ក.ប.ប. ផ្អាកជាបណ្តោះអាសន្ននូវសិប្បកម្មផលិតពពុះសណ្តែកប្រាំពីរទីតាំង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រោះផលិតលាយសារធាតុបូរ៉ាក់

មន្ត្រី ក.ប.ប. ផ្អាកជាបណ្តោះអាសន្ននូវសិប្បកម្មផលិតពពុះសណ្តែកប្រាំពីរទីតាំង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រោះផលិតលាយសារធាតុបូរ៉ាក់

នយោបាយ, ព័ត៌មានជាតិ
(កណ្តាល)៖ ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ចនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៅនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល បានត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួនប្រាំពីរកន្លែង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយបានបង្ខំឲ្យផ្អាកសកម្មភាពផលិតជាបណ្ដោះអាសន្ន។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅក្នុងភូមិពុកឫស្សី ឃុំពុកឫស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល មន្រ្តីជំនាញបានដកហូតពពុះសណ្តែក ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ពីទីតាំង...
អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃនេះគឺជាថ្ងៃខួបទីលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨មិថុនា ២០២០)។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្...
សម្តេចតេជោ ហ៊ុន សែន ថ្លែងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួតនិងការឆ្លើយតប»

សម្តេចតេជោ ហ៊ុន សែន ថ្លែងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួតនិងការឆ្លើយតប»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference ) នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ថ្ងៃនេះ ថ្នាក់ដឹក នាំអាស៊ាននឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាត ត្បាតជាស កលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះក៏នឹងពិភាក្សាផងដែរលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អា ស៊ាន ឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍អន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័...
លោក លឹម គានហោ ពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹក ក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ

លោក លឹម គានហោ ពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹក ក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ

នយោបាយ, ព័ត៌មានជាតិ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។  គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ត្រូវបានចាប់ផ្តើមសាងសង់កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ៤១,៥ភាគរយហើយ​។ លេីទំហំការងាររួមមាន៖ - សាងសង់ទំនប់បេតុង មានប្រវែង៥០ម៉ែត្រ ទទឹងខ្នងលើ ប្រាំពីរម៉ែត្រ កម្ពស់អតិបរិមា២៤,៥ម៉ែត្រ និងសាងសង់សំណង...
សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា

សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការគិតគូរនឹងព្រួយបារម្ភ ចំពោះសាលារៀនឯកជនដែលបានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វាដោយសារជំងឺឆ្លងកូវីដ១៩។ សម្តេចតេជោយនាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានអំពាវនាវស្នើសុំដល់ម្ចាស់អគារដោយផ្ទាល់គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអាគារក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩។ សម្តេចជោនាយករដ្ឋន្ត្រីបានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀតតាម “ Online” ព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀប ចំកម្មវិធីបង្រៀន Online បង្រៀនសិស្សានុសិស្សអោយទាន់សភ...
អគ្គនាយក ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ បញ្ជាក់ពីសុច្ចរិតភាពនៃការផ្សាយពាណិជ្ជកម្ម មានរង្វាន់ដល់អ្នកផឹក

អគ្គនាយក ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ បញ្ជាក់ពីសុច្ចរិតភាពនៃការផ្សាយពាណិជ្ជកម្ម មានរង្វាន់ដល់អ្នកផឹក

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តសួរតំណាងក្រុមហ៊ុនលក់ភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា អំពីសុច្ចរិតភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មមានវង្វាន់តាមប្រព័ន្ធទូរទស្សន៍។ មន្ត្រី ក.ប.ប. ក្រោមការសម្របសម្រួបផ្ទាល់ពីលោក ផាន អូន បានសួរដេញដោលតំណាងក្រុមហ៊ុន ឃៀង ហ៊ួត អនតរជាតិដែលជាម្ចាស់ម៉ាក់ផលិតផលភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ឲ្យបំភ្លឺទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មមានវង្វាន់តាមប្រព័ន្ធទូរទស្សន៍ ថាតើជាការផ្តល់រង្វាន់ពិត ឬជាការកុហក់ ចំពោះអតិថិជនរបស់ខ្លួន។ សូមរំឭកថា មន្ត្រីនៃអគ្គនាយកដ្ឋាន (ក.ប.ប.) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានសាកសួរតំណាងក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈចំនួនពីរ អំពីសុច្ចរិតភាពនៃលើការផ្សព្វផ្សាយពាណិជ្ជកម្មមានរង្វាន់តាមសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ តំណាងក្រុមហ៊ុន ...