ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កូរ៉េខាងត្បូងសម្ដែងការសោកស្តាយចំពោះរុស្ស៊ី ដែលចូលរួមជាមួយកូរ៉េខាងជើង ក្នុងជម្លោះយន្ដហោះគ្មានមនុស្សបើក

កូរ៉េខាងត្បូងសម្ដែងការសោកស្តាយចំពោះរុស្ស៊ី ដែលចូលរួមជាមួយកូរ៉េខាងជើង ក្នុងជម្លោះយន្ដហោះគ្មានមនុស្សបើក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ -- ប្រទេសកូរ៉េខាងត្បូងបានសម្តែង «ការសោកស្តាយយ៉ាងខ្លាំង» កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រទេសរុស្ស៊ីបានសម្តែងការគាំទ្រចំពោះការអះអាងរបស់ប្រទេសកូរ៉េខាងជើងដែលថា ទីក្រុងសេអ៊ូលបានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុង ទីក្រុងព្យុងយ៉ាង ហើយបានចាត់ទុកសកម្មភាពដែលត្រូវបានចោទប្រកាន់ថាជាការរំលោភលើអធិបតេយ្យភាព និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង។ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបានចេញសេចក្តីថ្លែងការណ៍បន្ទាប់ពីការអត្ថាធិប្បាយរបស់ទីក្រុងមូស្គូដែលថា ខ្លួនបានចាត់ទុកការចោទប្រកាន់របស់យន្តហោះគ្មានមនុស្សបើកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកូរ៉េខាងត្បូង និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង។ ការអត្ថាធិប្បាយរបស់ លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានធ្វើឡើង ស្របពេលដែលប្រទេសកូរ៉េខាងជើងបានចោ...
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល(ពីរសែនរៀល)នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសបើកក្លឹបពាណិជ្ជករស្វាយរៀង បើកឱកាសដល់អ្នកមកពីខេត្តស្វាយរៀង កំពុងរស់នៅរាជធានីភ្នំពេញ អាចចូលរួមដើម្បីភាពរីកចម្រើន

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសបើកក្លឹបពាណិជ្ជករស្វាយរៀង បើកឱកាសដល់អ្នកមកពីខេត្តស្វាយរៀង កំពុងរស់នៅរាជធានីភ្នំពេញ អាចចូលរួមដើម្បីភាពរីកចម្រើន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ​បាន​ប្រកាស​បើក​ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) ផ្តល់​ឱកាស​ដល់​រៀនសូត្រ អ្នកកំពុង​រស់នៅ និងធ្វើ​អាជីវកម្ម នៅរាជធានីភ្នំពេញ អាច​ចូលរួម​បាន ដើម្បី​ភាព​រីកចម្រើនទាំងអស់គ្នា ពិសេស​ចូលរួម​ចំណែក​អភិវឌ្ឍ​ខេត្តស្វាយរៀង ដែលជា​ស្រុកកំណើត។នៅលើបណ្តាញសង្គមហ្វេសប៊ុក នា​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ាបណ្ឌិត បាន​លើកឡើង​ថា ចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង ដើម្បីមករៀនសូត្រ រស់នៅ និងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺពិតជា​មិនមែនជារឿងងាយស្រួល តែក៏មិនមែនមានន័យថា យើងមិនអាចធ្វើបាននោះទេ។ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​បន្ថែមថា៖ “ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) ត្រូវបានបង្កើតឡើងដោយកូនអ្នកស្វាយរៀង ដែលបានមករៀនសូត្រ រស់នៅ និង​កំពុង​មានអាជីវកម្មនៅរាជធានីភ្នំពេញ ហើយមានឆន្ទះចង់ចូលរួមគ្នា ដើម្បីធ្...
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តីពី «បទឆបោក» តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តីពី «បទឆបោក» តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តីពី «បទឆបោក» តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និង ពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។...
សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងនេសាទខុសច្បាប់នៅ ឃុំវឌ្ឍន:

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងនេសាទខុសច្បាប់នៅ ឃុំវឌ្ឍន:

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រចេះ ៖ នៅថ្ងៃទី 14ខែតុលាឆ្នាំ 2024 នៅវេលាម៉ោង 11:50 នាទីសមត្ថកិច្ចកម្លាំងចម្រុះ ដឹកនាំដោយលោក ឈីវ ថាត នាយករងផ្នែករដ្ឋបាលព្រែកប្រសព្វនិងជាអនុប្រធានឆ្មាំខេត្តក្រចេះនិងឆ្មាំការអភិរក្សត្រីផ្សោតជីវចម្រុះនិងអនុភូមិព្រែកគ្រៀងនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈនិងប្រជាសហគមន៍បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ពីកន្លែងប្រភេទស្បៃខៀវពាំងអូរដើម្បី យកត្រីទាំងតូចទាំងធំ នៅចំណុចអូរក្រៀងភូមិអូក្រៀងឃុំវឌ្ឍនៈស្រុកសំបូរ ខេត្តក្រចេះក្រោមការចង្អុលបង្ហាញពីលោក យុន សុខុន មេឃុំវឌ្ឍនៈ។ ដោយ មើលឃើញ ការធ្លាក់ ចុះជាបន្តបន្ទាប់នៃស្តុកត្រីក្នុងទន្លេមេគង្គបឹងអូរក្នុងសហគមន៍ ដែលមានការនេសាទខុសច្បាប់ជាច្រេីន លោកមេឃុំវឌ្ឍនៈ បានចង្អុលបង្ហាញអោយមន្ទីរពាក់ព័ន្ធនៅក្នុងឃុំវឌ្ឍនៈនិងមន្ត្រីជលផលខេត្តក្រចេះចុះបង្រ្កាបទីតាំងនេសាទខុសច្បាប់ជាបន្តបន្ទាប់គ្រប់កន្លែងនៅក្នុងឃុំ វឌ្ឍនៈ ដោយបារម្ភថាគ្មាន ត្រីទុក សម្រាប់កូនចៅ ជំនាន់ក្រោយប្រសិនបើគ...
រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានអញ្ជើញចូលរួមសន្និសីទរបស់អគ្គនាយកអាកាសចរណ៍ស៊ីវិលលើកទី៥៩ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសេប៊ូប្រទេសហ្វីលីពីន

រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានអញ្ជើញចូលរួមសន្និសីទរបស់អគ្គនាយកអាកាសចរណ៍ស៊ីវិលលើកទី៥៩ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសេប៊ូប្រទេសហ្វីលីពីន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសហ្វីលីពីន៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះបាន​អញ្ជើញចូលរួមសន្និសីទរបស់អគ្គនាយកអាកាសចរណ៍ស៊ីវិលលើកទី៥៩ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(59th Conference of Directors General of Civil Aviation, Asia and Pacific Region) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានឆ្លៀតឱកាសដ៏មានតំលៃសន្ទនានិងជម្រាបជូនដល់ដៃគូដែលជាសមាជិកចូលរួមក្នុងសន្និសីទ ពីការវិវត្ត និងវឌ្ឍនភាពវិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដំណាក់កាលទីមួយ ដែលជាអាកាសយានដ្ឋានអន្តរជាតិ ដ៏ធំ ទំនើបលំដាប់ពិភពលោក ជាពិសេសក៏បានលើកឡើងពីការរីកចម្រើនលើវិស័យសេដ្ឋកិច្ច សង្គម សុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏...
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធអបអរសាទរខួបកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកគឺជាការឆ្លុះបញ្ចាំងនូវចក្ខុវិស័យនិងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធអបអរសាទរខួបកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកគឺជាការឆ្លុះបញ្ចាំងនូវចក្ខុវិស័យនិងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤-- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរខួបដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ពោលគឺសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី គឺដើម្បីរំលេចនូវសមិទ្ធផលនានាដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ក្រោមការរៀបចំរបស់ក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉...
សម្តេចបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

សម្តេចបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ - ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ រូបថត៖ គល់ រ៉េននី
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងអំឡុងពេល ៩ខែ នៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ សំណុំរឿងចរាចរណ៍ទូទាំងប្រទេស រួមមានទាំង សំណុំរឿងចាស់ និងសំណុំរឿងថ្មី ដែលមានមុន និងក្រោយពេល ប្រកាសដាក់ចេញយុទ្ធនាការ មានចំនួនសរុប ៤ ៤៧៤សំណុំរឿង ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដោះស្រាយចប់សព្វគ្រប់ចំនួន ៣ ៦៩៦សំណុំរឿង ស្មើនឹង ៨២,៦១%

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានប្រកាសដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ យុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ បានផ្តោតសំខាន់លើសំណុំរឿងអាទិភាពចំនួន ៤ ក្នុងនោះរួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង។ សំណុំរឿងចរាចរណ៍ ទូទាំងប្រទេស សរុបចំនួន ៤ ៤៧៤ សំណុំរឿង ដែលរួមមានទាំងសំណុំរឿងចាស់ មុនពេលប្រកាសដាក់ចេញយុទ្ធនាការ និងសំណុំរឿងថ្មី ក្រោយពេលប្រកាសដាក់ចេញយុទ្ធនាការ ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដោះស្រាយចប់សព្វគ្រប់ចំនួន ៣ ៦៩៦ ...
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ លើម៉ូតូសណ្ដោងរឺម៉ក២គ្រឿង

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ លើម៉ូតូសណ្ដោងរឺម៉ក២គ្រឿង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង៩ និង៣៥នាទី នាទីនាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤បានចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ លើម៉ូតូសណ្ដោងរឺម៉ក២គ្រឿង ដោយ១គ្រឿងឃាត់នៅសង្កាត់ដង្កោ ដឹកផលិតផលសត្វចំនួន ៦០០គីឡូក្រាម(សសៃស្រួយមាន់) និង១គ្រឿងទៀតឃាត់នៅសង្កាត់ស្ទឹងមានជ័យ ដឹកផលិតផលសត្វចំនួន ៦០០គីឡូក្រាម(គូទមាន់) សរុបចំនួន ១២០០គីឡូក្រាម។ តាមការឆ្លើយបញ្ជាក់ពីតំណាងម្ចាស់ ផលិតផលសត្វបង្កកទាំងអស់នេះ គឺបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ហើយការវេចប់ និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្ដោងពុំបាន តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ក្រុមការងារបាននាំបទល្មើសនិងវត្ថុតាងទាំងនេះមករក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើដើម្បីចាត់កា...