ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសបើកក្លឹបពាណិជ្ជករស្វាយរៀង បើកឱកាសដល់អ្នកមកពីខេត្តស្វាយរៀង កំពុងរស់នៅរាជធានីភ្នំពេញ អាចចូលរួមដើម្បីភាពរីកចម្រើន
ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានប្រកាសបើកក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ
(Svay Rieng Business Club in Phnom Penh) ផ្តល់ឱកាសដល់រៀនសូត្រ អ្នកកំពុងរស់នៅ និងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ អាចចូលរួមបាន ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ពិសេសចូលរួមចំណែកអភិវឌ្ឍខេត្តស្វាយរៀង ដែលជាស្រុកកំណើត។នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង ដើម្បីមករៀនសូត្រ រស់នៅ និងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺពិតជាមិនមែនជារឿងងាយស្រួល តែក៏មិនមែនមានន័យថា យើងមិនអាចធ្វើបាននោះទេ។ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្ថែមថា៖ “ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) ត្រូវបានបង្កើតឡើងដោយកូនអ្នកស្វាយរៀង ដែលបានមករៀនសូត្រ រស់នៅ និងកំពុងមានអាជីវកម្មនៅរាជធានីភ្នំពេញ ហើយមានឆន្ទះចង់ចូលរួមគ្នា ដើម្បីធ្...








