លោក ប៉ែន បូណា គូសរំលេចថា ការពិត គឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃគ្រប់ទម្រង់ ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះ ឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពន្យល់បន្តទៀតថា រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេច...








