លោកនាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា
លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។ គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យអនុវត្តច្បាប់។
ក្នុងជំនួបនេះ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហការអនុវត្តច្បាប់រវាងនគរបាលកម្ពុជា និងនគរបាលកូរ៉េ ដោយក្នុងនោះ លោកបណ្ឌិត Park Jung-Wook បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែនៅផ្តល់នូវកិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋកូរ៉េ ដែលកំពុងធ្វើការង...








