រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានអញ្ជើញចូលរួមសន្និសីទរបស់អគ្គនាយកអាកាសចរណ៍ស៊ីវិលលើកទី៥៩ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសេប៊ូប្រទេសហ្វីលីពីន
ប្រទេសហ្វីលីពីន៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះបានអញ្ជើញចូលរួមសន្និសីទរបស់អគ្គនាយកអាកាសចរណ៍ស៊ីវិលលើកទី៥៩ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(59th Conference of Directors General of Civil Aviation, Asia and Pacific Region) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានឆ្លៀតឱកាសដ៏មានតំលៃសន្ទនានិងជម្រាបជូនដល់ដៃគូដែលជាសមាជិកចូលរួមក្នុងសន្និសីទ ពីការវិវត្ត និងវឌ្ឍនភាពវិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដំណាក់កាលទីមួយ ដែលជាអាកាសយានដ្ឋានអន្តរជាតិ ដ៏ធំ ទំនើបលំដាប់ពិភពលោក ជាពិសេសក៏បានលើកឡើងពីការរីកចម្រើនលើវិស័យសេដ្ឋកិច្ច សង្គម សុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏...








