អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល ៩ខែ ឆ្នាំ២០២៤
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល ៩ខែ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋានលោកស្នងការរងទទួលផែនអន្តោប្រវេសន៍នាយការិយាល័យចំណុះនាយកដ្ឋាន នាយការិយាល័យគ្រប់គ្រងជនបរទេស រាជធានី-ខេត្ត នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត ប្រធានក្រុមផ្តល់ទិដ្ឋាការទាំងអស់ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទាំងអស់ និងប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំងអស់។
ជាកិច្ចចាប់ផ្ដើមលោក ឧត្ដមសេនីយ៍ទោ ទាង សុឃាង ប្រធានាយកដ្ឋានរដ្ឋបាលសរុប បានឡើងអានរបាយការណ៍ស...








