ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កិច្ចពិភាក្សាតុមូលលើប្រធានបទ ស្តីពី៖ ផលប៉ះពាល់ និងការរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

កិច្ចពិភាក្សាតុមូលលើប្រធានបទ ស្តីពី៖ ផលប៉ះពាល់ និងការរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងជាអនុប្រធានលេខាធិការដ្ឋាន ក.គ.ផ.ស បានអញ្ជើញធ្វើជាវាគ្មិននៃកិច្ចពិភាក្សាតុមូលលើប្រធានបទស្តីពី៖ ផលប៉ះពាល់ និងការរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង។...
លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បង្ហាញបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បង្ហាញបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅទីបំផុតរាជរដ្ឋាភិបាលបានសម្រេចចេញបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលរាល់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងត្រូវគោរពតាមគោលការណ៍ ចំនួន១៧ ។ នៅក្នុងសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះនៅសណ្ឋាគារ សុខាភ្នំពេញ លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងបានឡើងបង្ហាញអំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលរាល់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ត្រូវគោរពតាមគោលការណ៍ ចំនួន១៧ ដែលសម្រេចកាលពីថ្ងៃទី២៣កក្កដាឆ្នាំ២០២៤។ ការបង្កើតបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនេះ គឺដើម្បីធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ...
កម្ពុជា បេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណីជាមួយឡាវ ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

កម្ពុជា បេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណីជាមួយឡាវ ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី៩ ខែតុលានេះលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ នាពេលកន្លងមក។ ជាមួយគ្នានោះ លោក ប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA បេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែលបម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោក Xaysomphone Phomvihane បានថ្លែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ភាគីឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ មានជាអាទិ៍ ពាណិ...
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យមន្ទីរមុខងារសាធារណៈ បន្តផ្សព្វផ្សាយគោលការណ៍នៃការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យមន្ទីរមុខងារសាធារណៈ បន្តផ្សព្វផ្សាយគោលការណ៍នៃការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងជំនួបជាមួយមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជំរុញ និងលើកទឹកចិត្តឱ្យមន្ទីរមុខងារសាធារណៈ បន្តផ្សព្វផ្សាយគោលការណ៍នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលក្រសួងបានអនុវត្តចំនួន ៩ដង កន្លងមក។ លោក មានប្រសាសន៍បែបនេះ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពលើការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងនោះ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមរយៈការប្រឡងប្រជែង ជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការផ្សេងៗទៀត ដោយធ្វើយ៉ាងណា ធានាថា បេក្ខជនអាចចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល មកពីគ្រប់ទីកន្លែង គ្រប់ស្រទាប់ ដោយស្មើភាពគ្នា និងទទួលបានឱកាសច្រើនដង។ ទន្ទឹមនឹង ការលើកឡើងបែបនេះ លោកឧបនាយករ...
កិច្ចពិភាក្សាអំពីច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនិងផលប៉ះពាល់ពីការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង

កិច្ចពិភាក្សាអំពីច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនិងផលប៉ះពាល់ពីការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងព័ត៌មានដែលមានតួនាទីដឹកនាំក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) បានរៀបចំសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី១០តុលានេះនៅសណ្ឋាគារ សុខាភ្នំពេញក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង។ នៅក្នុងសិក្ខាសាលានេះមានរៀបចំកិច្ចពិភាក្សាតុមូលចំនួន២ វគ្គ ដែលវគ្គទី១ គឺជាកិច្ចពិភាក្សាមានសមាសភា លោក ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក ក.គ.ផ.ស. លោក លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានជជែកលើប្រធានបទ «ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា»។ ចំណែកឯ កិច្ចពិភាក្សា...
លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និង សហការីអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវរោងម៉ាស៊ីន៣កន្លែង ស្រុកបាធាយ ខេត្តកំពង់ចាម

លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និង សហការីអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវរោងម៉ាស៊ីន៣កន្លែង ស្រុកបាធាយ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម: លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និង សហការីនៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវ និងតម្លៃស្រូវជាក់ស្តែងរបស់កសិករលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន ៣កន្លែង ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ការអញ្ជើញចុះពិនិត្យមើលតម្លៃស្រូវលក់ផ្ទាល់របស់លោកបណ្ឌិត កៅ ថាច ខណៈពេលដែលថ្មីៗនេះ មានព័ត៌មានពីតម្លៃស្រូវធ្លាក់ថ្លៃចុះតាមតំបន់មួយចំនួន ប៉ុន្តែផ្ទុយទៅវិញ តាមការចុះមកពិនិត្យជាក់ស្តែងគឺ នៅរោង ម៉ាស៊ីន ភូមិយើង រោងម៉ាស៊ីន យូ ឃីម និងរោងម៉ាស៊ីនសេកមាស តម្លៃស្រូវកសិករលក់ឲ្យរោងម៉ាស៊ីន ស្រូវ OM5451 មានតម្លៃចន្លោះពី១០៥០ទៅ ១១០០រៀល ក្នុង១គីឡូក្រាម ស្រូវស្រង៉ែ ថ្លៃចន្លោះ ពី១១១០ ទៅ ១១៥០រៀល ក្នុង១គីឡូក្រាម ស្រូវសូម៉ាលីចន្លោះពី ១២៥០ ទៅ ១៣០០រៀល គឺស្រូវដែលមានគុណភាព ហើយសរុបជារួមតម្លៃនៅមានស្ថេរភាពល្អនៅឡើយ បើធៀបនឹងតម្លៃមុនពិធីបុណ្យភ្...
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB និង សហការីនៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពតម្លៃស្រូវ និងការប្រមូលទិញស្រូវជាក់ស្តែងរបស់ កសិករដែលលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន៤ កន្លែង ស្ថិតនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំ។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB និង សហការីនៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពតម្លៃស្រូវ និងការប្រមូលទិញស្រូវជាក់ស្តែងរបស់ កសិករដែលលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន៤ កន្លែង ស្ថិតនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ធំ: លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB និង សហការីនៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពតម្លៃស្រូវ និងការប្រមូលទិញស្រូវជាក់ស្តែងរបស់ កសិករដែលលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន៤ កន្លែង ស្ថិតនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំ។ ទន្ទឹមនោះដែរ លោកបណ្ឌិត កៅ ថាច ក៏បានស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាពតាមអ្វីដែលអាចធ្វើបាន ដើម្បី កុំឲ្យស្រូវរបស់ប្រជាកសិករចាល់ ឬធ្លាក់តម្លៃ លើទីផ្សារ ទើបប្រមូលទិញ។ ការអំពាវនាវរបស់លោកបណ្ឌិត កៅ ថាច គឺធ្វើឡើង បន្ទាប់ពីបានចុះពិនិត្យស្ថានភាពការប្រមូលទិញស្រូវតាមរោងម៉ាស៊ីនពីកសិករ ចំនួន៣ទីតាំងស្ថិត ស្រុកបាធាយ ខេត្តកំពង់ចាម និងតាមដានតម្លៃ ទីផ្សារស្រូវប្រជាកសិករដែលបានលក់ ក្នុងពេលមុនបុណ្យ ភ្ជុំបិណ្ឌនិងក្រោយពិធីបុណ្យភ្ជុំរួច។ សូមជម្រាបថា ការចុះពិនិត្យមើលការប្រមូលផលស...
ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវត លើត្បូង ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជា «ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ» មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី

ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវត លើត្បូង ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជា «ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ» មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សូមចូលរួមអបអរសាទ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមកោតសរសើរដោយស្មោះអស់ពី ដួងចិត្តចំពោះ ឯកឧត្តម ដែល បានចូលរួមចំណែកក្នុងការកសាង ស្តារប្រទេសកម្ពុជាកម្ពុជា ឡើងវិញ រហូតទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យព័ត៌មាន សេរីភាពបញ្ចេញមតិ និងការ លើកតម្កើងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ព្រមទាំងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក និងតែងចូលរួម ការពារនិរន្តរភាពរាជានិយមនៃ ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំ និងភរិយាសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តម ព្រមទាំងក្រុម គ្រួសារ សព្ទសាធុការពរជ័យគ្រប់ប្រការ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពជូនពរពី ឯកឧត្តម ចៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ជំទាវ...
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ខៀវ កាញារីទ្ធឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ» ឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី

ឧកញ៉ាបណ្ឌិត ឆាយ សុធា  អំពាវនាវដល់ពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

ឧកញ៉ាបណ្ឌិត ឆាយ សុធា អំពាវនាវដល់ពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd (DLA) បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពាណិជ្ជករទាំងអស់ សូមបន្ដការយកចិត្ដទុកដាក់ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន និងឈានទៅមុខទៀត ក្រោមការដឹកនាំប្រកបដោិយគតិបណ្ឌិតនិងឈ្លាសវៃ របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាបណ្ឌិត ឆាយ សុធា អញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុនចំនួន៨ ដែលមានក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី និងចិន។ ពិធីនេះ បានរៀបចំធ្វើឡើង នៅការិយាល័យ ជាន់ទី១៦ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថី OCIC សង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម សេត មូហាំម៉ាត់...