និយ័តករមូលបត្រកម្ពុជា និង UNESCAP សិក្សាពីឱកាសអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា
(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) បានរៀបចំសិក្ខាសាលា ស្តីពី «ការអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា» នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងបៃតងនៅកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោងវិនិយោគអាកាសធាតុរបស់ UNESCAP ក្រោមភាពជាដៃគូជាមួយ និយ័តករមូលបត្រកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ UNESCAP លើការអភិវឌ្ឍគម្រោងបៃតង និងនិរន្តរភាព, ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងបៃតងនៅកម្ពុជា, និងការប្រមូលព័ត៌មានពីថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុនិរន្តរភាព និងឧត្តមានុវត្តន៍ដែលត្រូវបានប្រើប្រាស់ក្នុងប្រទេសក...








