ក្រសួងបរិស្ថាន បាន និងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ «ទម្លាប់ស្អាត កម្ពុជាស្អាត»
ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបន្តអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ដែលនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យដោយ មនុស្សជាង ៩,៥លាននាក់ បានចូលរួមនិងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍ និងពង្រីកចលនា«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។
លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួ...








