ឯកឧត្តមបណ្ឌិត រ័ត្ន សណ្តាប់៖ ប្រវត្តិទីតាំងទាត់សីរបស់ឃុនឆាង ឃុនផែន ខេត្ដកោះកុង ជានិមិត្ដរូបល្បែងប្រជាប្រិយខ្មែរនៃវិស័យយោធាសម័យបុរាណ
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ ឯកឧត្តមបណ្ឌិត រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងប្រវត្តិល្បែងប្រជាប្រិយខ្មែរ, បើយើងធ្វើដំណើរដល់ទឹកដីខេត្ដកោះកុង យើងម្នាក់ៗ តែងនឹកដល់ល្បែងប្រជាប្រិយខ្មែរដ៏ចំណាស់មួយ ទាក់ទងនៃរឿងព្រេង បែបប្រវត្តិសាស្ត្រ បង្ហាញលើផ្ទាំងសិលាដ៏ធំមហិមា មានស្នាមឆូតរហែកដាច់ជាពីរយ៉ាងរាបស្មើធេង ដែលជាទីលាននៃការប្រកួតទាត់សីរវាងឃុនឆាង ឃុនផែន ស្ថិតនៅក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់ចេតិយ៍ឃុនឆាង ឃុនផែន ជារមណីយដ្ឋានវប្បធម៌ទេសចរ។
ស្ថិតក្នុងប្រពៃណីល្បែងទាត់សីនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ដរូបនៃល្បែងប្រជាប្រិយ សិល្បៈ វប្បធម៌ខ្មែរ ដើម្បីឲ្យវិស័យយោធាសម័យបុរាណមានសកម្មភាពយ៉ាងរស់រវើក។ ដោយហេតុថា តួអង្គ ឃុនផែន បានប្រើមន្តអាគមសែកមន្តគាថា ទៅលើគ្រាប់សី ដើម្បីឲ្យសីនោះស្តាប់បង្គាប់ មិនងាយធ្លាក់ដល់ដី ដែលជាហេតុធ្វើឲ្យខាង ឃុនឆាង ...








