ឱសថការី លឹម រតនៈ និងសមាជិការនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៤
បាត់ដំបង : ឱសថការី លឹម រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការសិទ្ធិម នុស្សកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំ ថ្នាក់ដឹកនាំ និងលោក លោកស្រី ជាសមាជិក សមាជិការនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៤។
ពិធីបុណ្យនេះរៀបចំឡើង ទី១. វត្តព្រះអង្គធំភ្នំសំរោង ក្នុងភូមិសំរោង ទី២. វត្តបរមនីវេសនារាម ក្នុងភូមិឆ្នាល់មាន់ ទី ៣. សាលាបុណ្យចំការអូរ ក្នុងភូមិព្រៃសិន និង ទី ៤. សាលាបុណ្យសុវណ្ណមុនីបុទ្ធិរាម ក្នុងភូមិព្រៃទទឹង និងឧបសម្ព័ន្ធឆ្លាកដោយក្នុងពិធី បុណ្យកាន់បិណ្ឌ វេនទី៤នេះ គឺ លោក លឹម រតនៈ បានពាំនាំយកទេយ្យទាន និងបច្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ លោក កែវ រ៉េមី ប្រគេនជូនព្រះសង្ឃ និងតាជី យាយជី ព្រមទាំងពុទ...








