ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជាចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤

កម្ពុជាចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លូវការដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូនៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO-សាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។  នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបន្តរីកចម្រើនដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពជាដៃគូនេះនាំមកនូវការអភិវឌ្ឍ និងផលជះវិជ្ជមានដល់វិស័យការងារនៅកម្ពុជា តាមរយៈការគាំទ្របច្ចេកទេសដល់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលបានរួមចំ...
លោក ជិន ជ័យាបុត្រ អគ្គនាយកក្រុមហ៊ុន គីរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក ឧបត្ថម្ភថវិកាចំនួន  ៥,០០០ ដុល្លាអាម៉េរិកដល់សមាគមបណ្ដាញកសិករតេជោ

លោក ជិន ជ័យាបុត្រ អគ្គនាយកក្រុមហ៊ុន គីរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក ឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លាអាម៉េរិកដល់សមាគមបណ្ដាញកសិករតេជោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សមាគមបណ្ដាញកសិករតេជោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក ជិន ជ័យាបុត្រ អគ្គនាយកក្រុមហ៊ុន គីរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក (KIRI HIGHLAND HIERITAGE TRADING CO., LTD.) ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លាអាម៉េរិក ដល់ សមាគមបណ្ដាញកសិករតេជោ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ សមាគមបណ្ដាញកសិករតេជោ សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តទទួលបានកិច្ចសហការ និងការគាំទ្រពី លោក ជិន ជ័យាបុត្រ និងក្រុមហ៊ុន គីរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក នាពេលខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ប្រកួតប្រជែងបាន និងឆ្លើយតបទៅ នឹងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។ សមាគមបណ្ដាញកសិករតេជោ សូមគោរពជូនពរ លោក ជិន ជ័យាបុត្រ អគ្គនាយក ក្រុមហ៊ុន គីរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក ក (KIRI HIGHLAND HIERITAGE TRADING CO., LTD.) ទទួលបានជោគជ័យគ្រប់ការងារភារកិច្ច និងជួបប្រទះពុទ្ធ...
ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដឹកនាំក្រុមការងារ ជួបប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដែលដឹកនាំដោយ លោក ហាក់ ឡេង អភិបាលរង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង

ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដឹកនាំក្រុមការងារ ជួបប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដែលដឹកនាំដោយ លោក ហាក់ ឡេង អភិបាលរង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), ជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. បានដឹកនាំក្រុមការងារ ជួបប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដែលដឹកនាំដោយ លោក ហាក់ ឡេង អភិបាលរង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ និងបូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះពិនិត្យ និងវាយតម្លៃទីតាំងកាស៊ីណូ និងមិនមែនកាស៊ីណូ នៅក្នុងភូមិសាស្រ្តខេត្តកោះកុងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ទន្ទឹមនេះ, អង្គប្រជុំក៏បានពិភាក្សាអំពីការចាត់វិធានការបន្ត លើទីតាំងពាក់ព័ន្ធន...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ប៉ោ វី អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរព...
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក Atle Hoie អគ្គលេខាធិការនៃសហព័ន្ធសហជីពសកល IndustriALL និងលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ITUC-AP) ក្នុងអំឡុងពេលកិច្ចប្រជុំនៃសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គម សេរីភាពក្នុងការបង្កើតសមាគម និងការកសាងសមត្ថភាពសហជីព ក៏ដូចជាពិភាក្សាអំពីការពង្រឹងការអនុលោមភាព។ ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Atle Hoie ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើរចនាសម្ព័ន្ធត្រីភាគីដ៏រឹងមាំរបស់កម្ពុជា រួមមាន៖ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភា...
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា រៀបចំនូវសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិតសាកលវិទ្យាល័យកម្ពុជា ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ង៉ែត ចេក អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោក ប៉ៃ ឆេងហ៊ៅ សាកលវិទ្យាធិការរង តំណាងលោកជំទាវ ឃឹម រ៉ានី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា ដោយមានការចូលរួមពី លោក/លោកស្រីសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា សរុបចំនួន ១៧០រូប។ សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់និស្សិត អាជីវករ អ្នកផលិត អ្នកចែកចាយ ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនេះដែរ​ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក មួង នឿន អភិបាលនៃគណ:អភិបាលស្រុកអង្គរជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកអង្គរជ័យ ខេត្តប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំដែលស្ថិតនៅក្នុងស្រុកអង្គរជ័យគួរគិតគូរពិច...
ឯកឧត្តម ឡាយ ឈុនហាំង និងលោកជំទាវ ហុក ឈីវយី ចូលបច្ច័យ ៣,៧៥០ ដុល្លារអាមេរិករួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ដែលជាសំណង់ សិល្បៈស្ថាបត្យកម្ម វប្បធម៌ ដ៏ប្រណិតនៃ ប្រវត្តិសាស្ត្រជាតិ

ឯកឧត្តម ឡាយ ឈុនហាំង និងលោកជំទាវ ហុក ឈីវយី ចូលបច្ច័យ ៣,៧៥០ ដុល្លារអាមេរិករួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ដែលជាសំណង់ សិល្បៈស្ថាបត្យកម្ម វប្បធម៌ ដ៏ប្រណិតនៃ ប្រវត្តិសាស្ត្រជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ឯកឧត្តម ឡាយ ឈុនហាំង និងលោកជំទាវ ហុក ឈីវយី ព្រមទាំងបុត្រ នៅថ្ងៃសៅរ៍ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះបានចូលបច្ច័យ៣,៧៥០ ដុល្លារអាមេរិក រួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ដែលជាសំណង់ សិល្បៈស្ថាបត្យកម្ម វប្បធម៌ ដ៏ប្រណិតនៃ ប្រវត្តិសាស្ត្រជាតិ នឹងជានិមិត្តរូ។ សូមជម្រាបថា ណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណ និងសូមអនុមោទនាបុណ្យ ចំពោះទឹកចិត្តសទ្ធាដ៏សប្បុរសយ៉ាងក្រៃលែងបំផុត ក្នុងស្មារតីប្រលឹងជាតិខ្មែរ ដ៏ឧត្តង្គឧត្តម ល្អផូរផង់ ខ្ពង់ខ្ពស់ អស្ចារ្យបំផុត ទៅតាមរចនាប័ទ្មស្នាដៃបុព្វបុរសដូនតាខ្មែរយើង នាសម័យរាជធានីឧដុង្គដើម្បីតម្កល់ រក្សាទុកនូវ ប្រពៃណី វប្បធម៌ ក្បូរក្បាច់រចនា ដ៏ប្រណិត សម្រាប់កូនចៅជំនាន់ក្រោយនិងពង្រីកផ្សព្វផ្សាយ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាពិសេសដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនិងស្ថាប័នព្រះពុទ្ធសាសនា ឱ្យកាន់តែចម្រើនរុងរឿង សុខសន្តិ...
មន្រ្តីនគរបាលបាលចូលនិវត្តន៍ម្នាក់អះអាងថា បានចាញ់បោកអ្នកឧកញ៉ាសរសេរសែកឲ្យគ្មានប្រាក់ ឥឡូវអស់ទ្រព្យពីខ្លួន នឹងធ្លាក់ខ្លួនដល់នាទីចុងក្រោយ សូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ដល់រូបគាត់និងកូនៗក្នុងបន្ទុក

មន្រ្តីនគរបាលបាលចូលនិវត្តន៍ម្នាក់អះអាងថា បានចាញ់បោកអ្នកឧកញ៉ាសរសេរសែកឲ្យគ្មានប្រាក់ ឥឡូវអស់ទ្រព្យពីខ្លួន នឹងធ្លាក់ខ្លួនដល់នាទីចុងក្រោយ សូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ដល់រូបគាត់និងកូនៗក្នុងបន្ទុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីនគរបាលចូលនិវត្តន៍ម្នាក់ ឈ្មោះ ម៉ែន សុផុន បានអអាងថា រូបលោកដោយយសារចាញ់បោកអ្នកឧកញ៉ាម្នាក់ដែលបានចេញសែកឲ្យគ្មានប្រាក់ហើយ គាត់ទៅខ្ចីលុយគេទិញដីឲ្យពេលផ្ទេរសិទ្ធិរួចបែរជាសែកអត់លុយ រួចបែរជាប្តឹងគាត់ រួចបានយកប្លង់ដីទៅបញ្ចាំនៅធនាគារ រហូតធ្វើឲ្យគាត់រងគ្រោះ រហូតដល់ចុងក្រោយមានជំងឺផ្លូវចិត្តចូលពេទ្យជាប្រចាំទៀត ។ យោងតាមមន្រ្តីរូបនេះបញ្ជាក់ថា រូបលោកជំពាក់លុយគេលក់អស់ទ្រព្យពីខ្លួន នឹងធ្លាក់ខ្លួនដល់នាទីចុងក្រោយ សូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ដល់រូបគាត់និងគ្រួសារផង។...
ឯកឧត្តមបណ្ឌិត កៅ ថាច និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ ២ ៧០០ ជំហានដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ

ឯកឧត្តមបណ្ឌិត កៅ ថាច និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ ២ ៧០០ ជំហានដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: តបតាមការអំពាវនាវ ដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ ២ ៧០០ ជំហាន ដើម្បីគន្ធបុប្ផានៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។ នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ ១ ៥០០ នាក់ ដើរ ២ ៧០០ ជំហាន នៅពហុក...