ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ សូមគោរព ជូនចំពោះ​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ សូមគោរព ជូនចំពោះ​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវ: និងថ្នាក់ដឹកនាំក្រសួងការងារ នាឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ទទួលបាននូវសុភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គោរពជូនពរពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ #MLVT #HENGSour...
លោករដ្ឋមន្ត្រី ហេង សួរ អញ្ជើញផ្សព្វផ្សាយអត្ថប្រយោជន៍ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅខេត្តកំពង់ស្ពឺ

លោករដ្ឋមន្ត្រី ហេង សួរ អញ្ជើញផ្សព្វផ្សាយអត្ថប្រយោជន៍ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ស្ពឺ)៖ លោករដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តប្រមាណជិត ៤០០នាក់។ ថ្លែងក្នុងពិធីផ្សព្វផ្សាយ​ រដ្ឋមន្ត្រី បានរំលឹកពីដើមចមនៃការដាក់ចេញកម្មវិធីនយោបាយថ្នាក់ជាតិទាំងពីររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដោយគូសបញ្ជាក់ថា នេះគឺជាការសន្យារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងអំឡុងពេលផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត នាទីក្រុងកោះពេជ្រ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីកាត់បន្ថយ...
ក្រសួងវប្បធម៌៖ ប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ?

ក្រសួងវប្បធម៌៖ ប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ?

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មូលហេតុចម្បងនោះ គឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង។ ការដកហូតនៅពេលនេះ គឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេល។
សេចក្ដីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។

សម្តេចធិបតី៖ កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ

សម្តេចធិបតី៖ កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានលើកឡើងថា «កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់»។ ការលើកឡើងនេះ យោងតាមបណ្តេញសង្គមហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ ...
ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតបានរកឃើញអាកាសយានិករបស់យើងទាំងពីររូប និងឧទ្ធម្ភាគចក្រមួយគ្រឿង

ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតបានរកឃើញអាកាសយានិករបស់យើងទាំងពីររូប និងឧទ្ធម្ភាគចក្រមួយគ្រឿង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានលើកឡើងថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតបានរកឃើញអាកាសយានិករបស់យើងទាំងពីររូប និងឧទ្ធម្ភាគចក្រមួយគ្រឿង ។ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៨ថ្ងៃ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រនិងអាកាសយានិកចំនួន២ រូបខាងលើ ក្រោយបាត់ការទាក់ទង។ រូបភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM)...
លោក លូ លីឃីម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងកម្មករនិយោជិត

លោក លូ លីឃីម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងកម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០២៤នេះ លោក លូ លីឃីម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងកម្មករនិយោជិត នៅរោងចក្រ VAST APPAREL (CAMBODIA) LTD. ដែលមានទីតាំងស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។ ២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។ ៣- ផ្សេងៗ ៕...
តុលាការសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ពីបទ «សមគំនិតក្នុងអំពើសុីសំណូក រំលោភអំណាច និងមិនប្រកាសទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវ»

តុលាការសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ពីបទ «សមគំនិតក្នុងអំពើសុីសំណូក រំលោភអំណាច និងមិនប្រកាសទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកផ្កាយ៣ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារនៃក្រសួងមហាផ្ទៃដាក់ពន្ធនាគារ ។ ការសម្រេចឃុំខ្លួនលោកផ្កាយ១ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារខាងលើនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួនពីបទ ពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោក អ៊ី រិន អ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថាជនត្រូវចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ «សមគំនិតក្នុងអំពើស៊ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល»៕...
ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​ ស្ថិតនៅឃុំគោគគង់លិច​ ស្រុកកញ្ចៀច​ ខេត្តព្រៃវែង​ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។

ព្រៃវែង-ត្បូងឃុំ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​ ស្ថិតនៅឃុំគោគគង់លិច​ ស្រុកកញ្ចៀច​ ខេត្តព្រៃវែង​ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ សហគមន៍មានសមាជិក​ ៨៣​ គ្រួសារ​ ដែលប្រកមមុខរបរដាំដុះបន្លែសុវត្ថិភាពសរីរាង្គ​ នៅទីវាល​ និងក្នុងផ្ទះសំណាញ់​ ដោយក្នុង១ថ្ងៃអាចផលិតបន្លែសុវត្ថិភាពបានពី​ ១​ តោនកន្លះ​ ទៅ​ ១០​ តោន​ ទៅតាមរដូវ​ ជាប្រភេទបន្លែស្លឹក​ និងបន្លែផ្លែ (រដូវវស្សាផលិតបានតិចដោយសារភ្លៀង​)។​ ទន្ទឹមនឹងនេះ​ សហគមន៍​ជួបបញ្ហា​ប្រឈម​មួយចំនួន ដូចជា​ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ បញ្ហា​ទីផ្សារមិនមានស្ថិរភាព​ ដោយអ...