ទីភ្នាក់ងារស៊ើបការណ៍ របស់សហរដ្ឋអាមេរិក CIA កំពុងតាមដាន សកម្មភាពចារកម្ម របស់លោកខាងលិច
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារស៊ើបការណ៍កណ្តាល របស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយវីដេអូលើកទឹកចិត្តជនជាតិរុស្ស៊ី ឱ្យធ្វើការទំនាក់ទំនង តាមរយៈបណ្តាញអ៊ីនធឺណែត ដែលមានសុវត្ថិភាព។ វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃអង្គារថា ទីភ្នាក់ងាររបស់ខ្លួនកំពុងតាមដាន សកម្មភាពចារកម្ម របស់លោកខាងលិច។
វីដេអូខ្លីរបស់ CIA ជាភាសារុស្សី ត្រូវបានអមដោយអត្ថបទ បានឲ្យដឹងថា ទីភ្នាក់ងារនេះចង់ឮពីមន្ត្រីយោធា អ្នកឯកទេសចារកម្ម អ្នកការទូត អ្នកវិទ្យាសាស្ត្រ និងមនុស្សដែលមានព័ត៌មានអំពីសេដ្ឋកិច្ចរបស់រុស្ស៊ី និងថ្នាក់ដឹកនាំរបស់ខ្លួន។
តាមរយៈអត្ថបទបានឲ្យដឹងថា “ទាក់ទងមកពួកយើង។ ប្រហែលជាមនុស្សជុំវិញអ្នកមិនចង់ឮការពិត ប៉ុន្ដែពួកយើងចង់ដឹងកាពិត”។អត្ថបទដែលត្រូវបានបោះពុម្ពផ្សាយជិត ១៥ខែក្នុងសង្គ្រាមរវាងទីក្រុងម៉ូស្គូ ជាមួយអ៊ុយក្រែន វីដេអូនេះបានអញ្ជើញប្រជាជនរុស្ស៊ីឲ្យទទួលយកការប្រថុយប្រថានយ៉ាងខ្លាំង។
ប្រធានាធិបតីរុស...








