ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សរសេរពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះផ្សាយសារព័ត៌មានអន្តរជាតិ The Straits Times
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីគម្រោង "ព្រែកជីកហ្វូណនតេជោ" ដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ The Straits Times នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដែលមានអត្ថន័យជាខេមរភាសាដូចខាងក្រោម៖
វេទិកា: ព្រែកជីកនឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា
អត្ថបទរបស់សារព័ត៌មាន AFP ដែលមានចំណងជើងថា “កម្ពុជានឹងចាប់ផ្តើមការដ្ឋានគម្រោងព្រែកជីកដែលមានភាពចម្រូងចម្រាសនៅខែសីហា លើកឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា” កាលពីថ្ងៃទី៣០ ខែឧសភា មានអត្ថន័យចោទប្រកាន់ដែលមិនត្រឹមត្រូវអំពីគោលបំណង និងផលប៉ះពាល់បរិស្ថាននៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយមិនបានលើកឡើងពីផលប្រយោជន៍ដ៏ធំធេងដែលគម្រោងនេះនឹងនាំមកជូនប្រជាជន សេដ្ឋកិច្ច បរិស្ថានរបស់កម្ពុជា និងលើសពីនេះទៀត។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ក្នុងគោលបំណងលើកកំពស់សមត្ថភាព ដឹកជញ្ជូន និងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងនេះត្រូវបានរចនាឡើង...








