គ្រួសារជនរងគ្រោះស្នើសុំ សម្តេច ស ខេង រកយុត្តិធម៌ ករណីអធិការរងស្រុកបាភ្នំបាញ់ឲ្យរងរបួសធ្ងន់ពេលចុះបង្ក្រាបអ្នកជល់មាន់
ខេត្តព្រៃវែង: លោក ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ បាញ់ប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ពេលចុះបង្ក្រាបអ្នកជល់មាន់នៅភូមិគ្រួស ឃុំឈើកាច់ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
ជនរងគ្រោះឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគ្រួសឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ចំណែកអ្នកស្រី សួន សារឿន ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ សូមអោយអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជួយរកយុត្តិធ៌មដល់កូនប្រុសអ្នកស្រីឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគ្រួសឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ម្តាយជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ នគរបាលស្រុកបាភ្នំបួននាក់បានចុះចាប់អ្នកជល់មាន់ស្ថិតនៅភូមិគ្រួសឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយលោកអធិការងម្នាក់ឈ្មោះ ស៊ាន ប៊ុនណាល់ អាយុ២៦ឆ្នាំបានដកកាំភ្លើងបាញ់កូនប្រុសនាងខ្ញុំដែលអង្គុយលើម៉ូតូដែលលោកប៉ូលីសនៅក្បែរគាត់ចំងាយប្រហែលមួយម៉ែត...








