ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមកិច្ចប្រជុំការងារបង្រ្កាបការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅខេត្តព្រះសីហនុ

សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមកិច្ចប្រជុំការងារបង្រ្កាបការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ ៖សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅសាលប្រជុំសាលាខេត្តព្រះសីហនុនៅទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះបានចូលរួមកិច្ចប្រជុំការងារបង្រ្កាបការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយកស្តីទី និងឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាច្រើនរូប។ កិច្ចប្រជុំការងារបង្រ្កាបការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ គណ:កម្មការអន្តរក្រសួងពិនិត្យតាមដាន និងជំរុញការងារអធិការកិច្ច ហត្ថពលកម្មបរទេស និងគណ:បញ្ជាការដឹកនាំប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មគ្រប់ប្រភេទ។...
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២,៧៥១គ្រួសារផ្សេងទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះបានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់នោះ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុមផ្សេងទៀតដែលបានស្ម័គ្រចិត្តរុសរើសសំណង់នៅតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ បន្ទាប់ពីបានជួបសំណេះសំណាលកាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅប្រមាណជាង១ពាន់នាក់។ សម្ដេចតេជោបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត...
លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខ​របស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ

លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខ​របស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តតាកែវ)៖ ក្រោយពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ច ការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»បានចេញសេចក្ដីជូនដំណឹងស្ដីពីការចរាចរបារីក្លែងក្លាយក្លែងបន្លំម៉ាក នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២រួចមក ជាក់ស្ដែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខ​របស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ នៅក្នុងប្រតិបត្តិការនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែលបានដាក់តាំងលក់​នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ។ ក្រោយពីមន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដករួចហើយ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រនិងសម្តេចម៉ែយាងពីទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រនិងសម្តេចម៉ែយាងពីទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ នេះបានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណាព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា ចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះរាជសកម្មភាពដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញា ណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
ពីឆ្នាំ២០២១និងសព្វថ្ងៃ” វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម”

ពីឆ្នាំ២០២១និងសព្វថ្ងៃ” វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានថ្លែងថា សូមអរគុណសន្ដិភាពអរគុណសម្ដេច តេជោ ហ៊ុន សែន ជាមោទនភាពបំផុតដែលវិស័យចិញ្ចឹមសត្វនៅកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង និងអាចឈានជើងចូលទៅកាន់ទីផ្សារអន្ដរជាតិក្រោមគោលនយោបាយដឹកនាំប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរា ជាណាចក្រកម្ពុជា ។ លោកអគ្គនាយកលើកឡើងថា ឈានចូលដល់ឆ្នាំ២០២១ វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម ដែលធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ស្របតាមតម្រូវ ការហើយឈានទៅរកការនាំចេញទៅក្រៅប្រទេសភាពរីកចម្រើន។ ដោយមានការខិតខំប្រឹងប្រែងរបស់ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ "សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួ ញដូរមនុស្ស"។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។ តាមរបាយការណ៍ របស់ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជាដែលតែងតែឯកភាព សហការគាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកដល់ប្រទេស កម្ពុជាវិញដោយសុវត្ថិភាពហើយ។ ការអញ្ជើញមកវិញនេះ បន្ទាប់ពីបានអញ្ជើញទៅចូលរួមមហាស ន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,ការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមមហា សន្និ បាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក។ ការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯក...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅពេលនេះម៉ោង10:00ព្រឹក(ម៉ោងនៅជប៉ុន) ថ្ងៃទី២៨​កញ្ញានេះអបានញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។ ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ។ អរគុណបងប្អូនជនរួមជាតិចំពោះការជូនពរដល់ការអញ្ជើញធ្វើដំណើររបស់ សម្តេចតេជោ និងគណៈប្រតិភូទាំងអស់៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយករដ្ឋមន្ត្រីជប៉ុននិងភរិយា លោក អាបេ ស៊ីនហ្សូ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយករដ្ឋមន្ត្រីជប៉ុននិងភរិយា លោក អាបេ ស៊ីនហ្សូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពរបស់លោកអាបេ ស៊ីនហ្សូអតីតនាយករដ្ឋមន្ត្រីជប៉ុននោះសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានឆ្លៀតជួបសម្តែងការគួរសមជាមួយឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់ឯកឧត្តម អាបេ ស៊ីនហ្សូផងដែរ។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជបន្ទូលព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់ឯកឧត្តម អាបេ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។ នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់ឯកឧត្តមអាបេ, សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយប្រកបដោយភាពក្រៀមក្រំជាទីបំផុត។ សម្តេចតេជោ បានគូសបញ្ជាក់ថា មរណភាពរបស់ឯកឧត្តម អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តម អាបេ ជាមេដឹកនាំមួយរូ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញទទួ លទានអាហារពេលព្រឹកជាមួយលោក ង្វៀន សួនហ្វុក ប្រ ធានរដ្ឋនៃសាធា រណរដ្ឋសង្គមនិយមវៀ តណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យ សពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។ សម្តេចតេជោមានប្រសាសន៍ជំរាបជូន លោក ប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនលោក ប្រធានរដ្ឋវៀតណាម ពីលទ...