ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា នៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះបាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន ៤ រួមមាន៖ ១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០។ ២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ ៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕...
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ប្រកាសឲ្យចូលកាន់ដំណែងជាស្នងការនគរបាលខេត្តក្រចេះជា​​ផ្លូវវការហើយ​​

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ប្រកាសឲ្យចូលកាន់ដំណែងជាស្នងការនគរបាលខេត្តក្រចេះជា​​ផ្លូវវការហើយ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការនគរបាលខេត្តក្រចេះ។ សូមជម្រាបថា មុនចូលកាន់តំណែងជាស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា កាន់តំណែងជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ខណៈលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការចាស់ ត្រូវបានតែង​តាំងជាអគ្គស្នងការរងនគរបាលជាតិ៕...
សម្តេចតេជោបញ្ជាក់ថា ប្អូនជីដូនមួយសម្តេចគឺ ត្រូវបានពួកប៉ុលពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ មិនមែន”ឈ្មោះ ហ៊ុន វិបុល ទេ”

សម្តេចតេជោបញ្ជាក់ថា ប្អូនជីដូនមួយសម្តេចគឺ ត្រូវបានពួកប៉ុលពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ មិនមែន”ឈ្មោះ ហ៊ុន វិបុល ទេ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍គូរបញ្ជាក់ថា ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុល ពិត មែនតែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។ សម្តេបញ្ជាក់ថា" ក្មួយរបស់ខ្ញុំបានណែនាំ ហ៊ុន វិបុលតាមរយៈទូរសព្វ័២លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភាន់ច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន"។ សម្តេចតេជោ មានប្រសាសន៍រំលឹកថា  បងប្អូនជនរួមជាតិបានដឹងហើ យថាខ្ញុំបានក្រាញននៀ លរួមរស់នៅជាមួយប្រ ជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។ លើសពីនេះសម្តេចបន្ថែមថា និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូ នមួយម្នាក់ដែលខ្ញុំន...
ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖​​ លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ជាមួយលោក ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជា និងជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបបាល់ទាត់ បឹងកេត ក្លាយជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប ដែលធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោកឧកញ៉ា បាន​លើក​ឡើង​ថា លោកជាមនុស្សម្នាក់ ដែលស្រលាញ់ និងចូលចិត្តកីឡាបាល់ទាត់យ៉ាងងប់ងុលមួយរូប ហើយកីឡាការ ចាន់ វឌ្ឍនាកា ក៏ជា Idol ម្នាក់នៅក្នុងដួងចិត្តលោកតាំងពីដើមមកម៉្លេះហេតុផលទី២ ដោយសារ ឧកញ៉ា ហេង បូរិន ផ្ទាល់ពេញចិត្តនូវការតស៊ូខិតខំប្រឹងប្រែងដ៏មោះមុតរបស់ វឌ្ឍនាកា ដែលបានរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ខ្មែរទៅឈរលើឆាកអន្តរជាតិឱ្យបរទេសបានទទួលស្គាល់កាន់តែខ្លាំង ហេតុផលមួយទៀត ដើម្បីចូលរួមជាចំណែកមួយក្នុងការផ្សាភ្ជាប់រវាង បុរី ហេង បូរិន គ្រុប ជាមួយនិងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ។ ដោយមើលឃើញពីសមិទ្ធិផលដែ...
ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ត្រូវបានតែងតាំងជាស្នងការខេត្តក្រចេះ

ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ត្រូវបានតែងតាំងជាស្នងការខេត្តក្រចេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អនុប្រធាននាយកដ្ឋាប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋានគរបាលខេត្តក្រចេះ ហើយជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំ ងជា អគ្គស្នងការរងនគរបាលជាតិ។ ពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដក្រចេះ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ៕...
លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលប្រព្រឹត្តធ្វើនៅ សាលប្រជុំ ទីស្តីការក្រសួងមហាផ្ទៃ។   គណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុ ស្សដឹកនាំដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃរ និងតំណាងក្រសួងព័ត៌មាន រៀបចំឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ។ គិតចាប់តាំងពីឆ្នាំ២០១៧ មក គណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស( គ.ជ.ប.ជ) តែងបានសហការជាមួយថ្នាក់ដឹកនាំសាសនាធំៗ ក្នុងព្រះរា ជាណាចក្រកម្ពុជា។ លើសពីនេះមានការ រៀបចំកម្មវិធី អន្តរសាសនា ដេីម្បីបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលេីពិភពលោកបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។ គួរបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំ ២០២២នេះ កា...
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង១ពាន់នាក់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង១ពាន់នាក់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅថ្ងៃទីខែកញ្ញានេះប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុពិធីចែកសញ្ញាបត្របណ្ឌិត កិត្ តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ (វគ្គរៀប រយ និងវគ្គឥស្សរជន) ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញា បត្ ររងជាង ១០០០នាក់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (University of Indrawichea-UI) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួន ១៨២០អង្គ/នាក់ (ស្រីចំនួន ៣០៦នាក់) ក្នុងនោះមានៈ បណ្ឌិតកិត្តិយស ៨នាក់ (ស្រី១នាក់), បណ្ឌិតស្រាវជ្រាវ ២៧២អង្គ/នាក់ (ស្រី២៤នាក់), បរិញ្ញាបត្រជាន់ខ្ពស់ (រៀបរយ) ៩៥អង្គ/នាក់ (ស្រី២១នាក់), បរិញ្ញាបត្រជាន់ខ្ពស់ (ឥស្សរជន) ១២០៥អង្គ/នាក់ (ស្រីចំនួន២៣៧នាក់), បរិញ្ញាបត្រ ២៣១នាក់ (ស្រី ១៩នាក់) និងបញ្ញាបត្ររង ១១នាក់ (ស្រីចំនួន៤នាក់)។ លោកបណ្ឌិត ហ៊ុន ...
លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល​ សូម​​គោរពផ្ញើសាររំលែកទុក្ខចំពោះ​មរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល​ សូម​​គោរពផ្ញើសាររំលែកទុក្ខចំពោះ​មរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល​   ព្រមទាំង ក្រុមគ្រួសារ សូម​​គោរព ផ្ញើសាររំលែកទុក្ខចំពោះ​មរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ មានសេចក្តីក្រៀមក្រំ និងសោកស្តាយដ៏ក្រៃលែង ចំពោះ​មរណភាពមហាឧបាសិកា ញឹម តេង ជាម្តាយក្មេករបស់លោកជំទាវ ម៉ែន សំអន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ លោក​​ តាំង សុខឃី និងភរិយា​​​ បានចាត់ទុក​មរណភាពនៃមហាឧបាសិកា ញឹម តេង គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកម្តាយក្មេក អ្នកម្តាយ ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការបាត់បង់មហាពុទ្ធសាសនិកល្អប្រពៃមួយរូបក្នុងព្រះពុទ្ធសាសនា ដែលរូបមហាឧបាសិកាបានបូជា កម្លាំងកាយ ចិត្ត ...
លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត  និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូម​​គោរព ផ្ញើសាររំលែកទុក្ខចំពោះ​មរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត  និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូម​​គោរព ផ្ញើសាររំលែកទុក្ខចំពោះ​មរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត  និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូម​​គោរព ផ្ញើសាររំលែកទុក្ខចំពោះ​មរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ មានសេចក្តីក្រៀមក្រំ និងសោកស្តាយដ៏ក្រៃលែង ចំពោះ​មរណភាពមហាឧបាសិកា ញឹម តេង ជាម្តាយក្មេករបស់លោកជំទាវ ម៉ែន សំអន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ លោក​​ឧកញ៉ា និងលោកជំទាវ​ បានចាត់ទុក​មរណភាពនៃមហាឧបាសិកា ញឹម តេង គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកម្តាយក្មេក អ្នកម្តាយ ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការបាត់បង់មហាពុទ្ធសាសនិកល្អប្រពៃមួយរូបក្នុងព្រះពុទ្ធសាសនា ដែលរូបមហាឧបាសិកាបានបូជា កម្លាំងកាយ ចិត្ត បញ្ញា ព្រមទាំ...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន​ គោរពផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន​ គោរពផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូម​​គោរព ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ មានសេចក្តីក្រៀមក្រំ និងសោកស្តាយដ៏ក្រៃលែង ចំពោះមរណភាពមហាឧបាសិកា ញឹម តេង ជាម្តាយក្មេករបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ ឯកឧត្តមឧកញ៉ា និងលោកជំទាវ​ បានចាត់ទុកមរណភាពនៃមហាឧបាសិកា ញឹម តេង គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកម្តាយក្មេក អ្នកម្តាយ ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការបាត់បង់មហាពុទ្ធសាសនិកល្អប្រពៃមួយរូបក្នុងព្រះពុទ្ធសាសនា ដែលរូបមហាឧបាសិកាបានបូជា កម្លាំងកា...