ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិចិន នឹង​​ជូបគ្នានៅសៀមរាប

រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិចិន នឹង​​ជូបគ្នានៅសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Loy Austin និងរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe គ្រោងនឹងជូបគ្នានៅកណ្តាលក្រុងសៀមរាបនៅថ្ងៃស្អែកទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបញ្ហាមួយចំនួនជុំវិញបញ្ហាតំបន់និងអន្តរជាតិ។ ជំនួបនេះធ្វើឡើងចំពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំចុងក្រោយនៅឆ្នាំ២០២២របស់រដ្ឋមន្រ្តីការពារជាតិអាស៊ាននិងដៃគូប្រទេសអ្នកមាននិងមហាអំណាច៨ទៀតរួមទាំងអាម៉េរិក ចិន រុស្សុី ឥណ្ឌា ជប៉ុន និងអូស្រ្តាលី ។ នៅក្នុងវេទិកាការពារជាតិកាលពីពេលកន្លងមកនៅប្រទេសសិង្ហបុរី លោក Austin បានថ្លែងថា "ការកើនឡើងជាលំដាប់នៃសកម្មភាពយោធា បែបបង្កហេតុនិងអស្ថិរភាពនៅជិតកោះតៃវ៉ាន់” ជាការគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងវិបុលភាពក្នុងតំបន់។ លោក Wei បានតបវិញថា សហរដ្ឋអាម៉េរិកទៅវិញទេ ជាអ្នកកំពុងព្យាយាមបង្វែរបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យប្រឆាំងទៅនឹងទីក្រុងប៉េកាំង ហើយកំពុងស្វែងរកផលប្រយ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមជំរាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីបិទសន្និបាត នាព្រឹកនេះមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីបិទសន្និបាត នាព្រឹកស្អែកនេះនេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំក...
ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត

ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចិន ជំរុញ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​ចោទ​ប្រកាន់​គ្មានការទទួល​ខុស​ត្រូវ លើ​បញ្ហាសន្តិសុខ​ ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលឆ្លើយសំណួរ ស្តីពីការអះអាងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អ្នកស៊ើបការណ៍ និងពួក Hacker ពីប្រទេសចិន និងកន្លែងផ្សេងទៀតពីការចូលប្រើការស្រាវជ្រាវសិក្សាលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន។ លោកស្រី​បាន​បន្ត​ថា រដ្ឋាភិបាល​ចិន​តែងតែ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​ការ​លួច​ចូល និង​បំពាន​បច្ចេកវិទ្យា​ព័ត៌មាន។ ដោយកត់សម្គាល់ថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមា...
ការនាំចូលសត្វជ្រូករស់និងសាច់បង្កកខុសច្បាប់កំពុងតែធ្វើ​ឲ្យ​​ ​ផលិតកម្ម​​ក្នុងស្រុក​​ជួប​បញ្ហា​​កកស្ទះយ៉ាងខ្លាំង​

ការនាំចូលសត្វជ្រូករស់និងសាច់បង្កកខុសច្បាប់កំពុងតែធ្វើ​ឲ្យ​​ ​ផលិតកម្ម​​ក្នុងស្រុក​​ជួប​បញ្ហា​​កកស្ទះយ៉ាងខ្លាំង​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពលរដ្ឋ​អ្នក​ចិញ្ចឹម​សត្វជ្រូកនៅតាម​បណ្តាកសិដ្ឋាន​​និងសមាគមអ្នក​ចិញ្ចឹម​សត្វ​​បានបង្ហើបថា ​សព្វថ្ងៃនេះ​បញ្ហាប្រឈមធំគឺ ការនាំចូលសត្វជ្រូករស់និងសាច់ជ្រូកបង្កកខុសច្បាប់ពីប្រទេស​​ជិត​ខាង​បាន​និង​​កំពុងតែធ្វើ​ឲ្យ​​ ​ផលិតកម្មចិញ្ចឹម​​ក្នុងស្រុក​​កំពុងតែជួប​បញ្ហា​​កកស្ទះយ៉ាងខ្លាំង​។​​ សមាគមអ្នក​ចិញ្ចឹមសត្វនិង​កសិករ​ថ្មីៗនេះបាន​​ស្នើសុំឲ្យ​រាជរដ្ឋាភិបាលកម្ពុជា​​ ស្ថាប័នពាក់ព័ន្ធ​​ជួយ​ចាត់វិធានការ​ជាបន្ទាន់ នៅតាមបណ្តាច្រក​សំខាន់ៗតាម​ព្រំដែន​ជាប់ប្រទេសជិតខាង​​ ដែលកំពុងតែ​​កើតមានភាពមិន​ប្រក្រតីនេះ​។​​ លោក តាន់ ផាន៉ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ​និ​ងផលិត​កម្មសត្វបាន​ថ្លែងបញ្ជាក់នៅថ្ងៃទី២១ខែវិច្ឆិកានេះថា  បច្ចុប្បន្ន​នេះ ​ផលិតកម្មចិញ្ចឹម​​សត្វជ្រូករស់នៅកម្ពុជាកំពុង​តែកកស្ទះយ៉ាងខ្លាំង​មែន ខណៈដែលមួយរយៈ​មុន​រាជរដ្ឋាភិបាល​​​បាន​បញ្ជារឲ្យ​មានកា...
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននៅព្រឹកនេះ នឹងចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហា សន្និបាត។ ក្នុងពិធីបើកមហ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានទទួលជួបពិភាក្សាការងារជាមួយនឹងលោក វ៉ី ហ្វុងហឺ (Wei Fenghe ) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ខណៈ​លោកបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ។ លោក  អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់​ និងសម្ដែង​នូវការ​អបអរសាទរជូនសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយ​នឹងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។ លោក វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព​...
សម្តេច ហេង សំរិន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិ AIPA មុនបើកមហាសន្និបាតលើកទី៤ ៣ជាផ្លូវការនៅព្រឹកថ្ងៃទី២១វិច្ឆិកា

សម្តេច ហេង សំរិន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិ AIPA មុនបើកមហាសន្និបាតលើកទី៤ ៣ជាផ្លូវការនៅព្រឹកថ្ងៃទី២១វិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអន្តរ សភាអាស៊ាន(AIPA)លើកទី៤៣ នៅរាត្រីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកាឆ្នាំ២០២២នេះ បានដឹកនាំកិច្ចគណៈប្រជុំគណៈកម្មការប្រតិបត្តិ AIPA នៅសុខាភិបាលសុខាភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី ដែលជាប្រធានសភានិងជាប្រធានគណៈ ប្រតិភូ នៃសភាដែលជាសមាជិក AIPA ដើម្បីពិភាក្សានិងអនុម័តកម្មវិធីសកម្មភាពមហាសន្និបាត AIPA លើកទី៤៣ និងរបៀបវារៈមហាសន្និបាត រួមនិងការងារមួយចំនួនទៀត សម្រាប់រៀបចំនិងប្រព្រឹត្តទៅមហា សន្និបាតAIPA លើកទី៤៣ រយៈពេល ៥ នៅរាជធានីភ្នំពេញ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិចិ្ឆឆ្នាំ២០២២នេះ។ សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភាបានបញ្ជាក់ ថានៅរាត្រីនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការដាក់ចេញកម្មវិធីការងារនៃការរជួបជុំដ៏ធំរបស់គ្រួសា រអាយប៉ានៅពេលនេះ ទទួលបានផ្លែផ្កាស័ក្តិសមជាស្ថាប...
នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ ផ្ញេីសារគោរពជូនពរ​ សន្តិបណ្ឌិត​ សុខ​ ផល​ ​រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ ក្នុងឱកាសខួបកំណេីត​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២

នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ ផ្ញេីសារគោរពជូនពរ​ សន្តិបណ្ឌិត​ សុខ​ ផល​ ​រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ ក្នុងឱកាសខួបកំណេីត​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ ផ្ញេីសារគោរពជូនពរ​ ឯកឧត្តម​ សន្តិបណ្ឌិត​ សុខ​ ផល​ ​រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ ក្នុងឱកាសខួបកំណេីត​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២។ ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុ ឯកឧត្តម​ សន្តិបណ្ឌិតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ តាងនាម អគ្គនាយកអន្តោប្រវេសន៍​ មន្ត្រីរាជការ សូមសំដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងចូលរួមនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ ឯកឧត្តម​ សន្តិបណ្ឌិត​ សុខ​ ផល​ សូមបានប្រកប នូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ ឈ្នះអស់មារសត្រូវទាំងឡាយគ្រប់ទិសទី និង សូមសម្រេចបាននូវជោគជ័យថ្មីៗទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម បម្រើ ជាតិ មាតុភូមិ និងសេចក្តីចម្រើន រុងរឿងរបស់ប្រជាជន តរៀងទៅ ។ ខ្ញុំសូមយកឱកាសនេះ សូមអនុញ្ញាតគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត...
សប្បុរសជនបាននាំយកស្រូវពូជចំនួន5 តោន«5000គីឡូក្រាម» ចែកជូនគ្រួសារ រងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅឃុំវល្លិ៏សនិងឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

សប្បុរសជនបាននាំយកស្រូវពូជចំនួន5 តោន«5000គីឡូក្រាម» ចែកជូនគ្រួសារ រងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅឃុំវល្លិ៏សនិងឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖  លោក មុត ភន អភិបាលនៃគណះអភិបាលស្រុកសំរោងទង លោក នៅឌឹម មេឃុំវល្លិ៏ស លោកអគ្គនាយកបុរី ឈុនទីន ក្រុងច្បារមន រួមទាំងសប្បុរសជនបាននាំយកស្រូវពូ​ចំនួន5តោន​«5000គីឡូក្រាម»​ចែកជូនគ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅឃុំវល្លិ៏សនិងឃុំសំរោងទង ស្រុកសំរោងទងខេត្តកំពង់ស្ពឺនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២។​​ ក្នុងសប្បុរសជន​បាន​​ចែកជូនប្រជាពលរដ្ឋចំនួន98គ្រួសារក្នុង1គ្រួសារស្រូវពូជចំនួន50kg ដែរសប្បុរសចូលរួមមានដូចខាងក្រោម​៖​​ 1/ លោកហុង ឆេងឈុន និងលោកគិតប៊ុណ្ណារ៉ុងម្ចាស់បុរី ឈុនទីនឧបត្ថម្ភស្រូវពូជចំនួន1500kg 2/ លោកខូវ គឹមសាន និងភរិយាអគ្គនាយកក្រុមហ៊ុនPLCនាំចូលដ្រូនកសិកម្មDJI ឧបត្ថម្ភស្រូវពូជចំនួន400kg 3/ លោកវុឹក សុផល និងភរិយាម្ចាស់ក្រុមហ៊ុនវីស្តាឡាយ៍«ខេមបូឌា»នាំចូលផលិតផលគ្រឿងសំអាងឧបត្ថម្ភស្រូវពូជចំនួន1000kg 4/ លោកសួរ សុខថេងអគ្គនាយកក្រុមហ៊ុនThe PARKWAY«ខុនដូ»ឧបត្ថម្ភស្រូវពូជចំនួន1000kg 5/ ...