លោក ខឹម វាសនា ព្រមរំសាយការជួបជុំ នៅចំពោះមុខ លោក ហ៊ុន ម៉ានិត និងលោក ទៀ សីហា
សៀមរាប: លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយ កដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០ ២២ នេះ បានចុះទៅជួបជាមួយ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ដែលមានការប្រមូលផ្តុំគ្នា នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការជួបជុំនោះ ដោយមានជំនឿ ទៅលើលោក ខឹម វាសនា ដែលបានតាំងខ្លួនជាតួអង្គព្រហ្ម(ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់គាត់(ជើងភ្នំគូលែន)នៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀ មរាប បានឱ្យដឹងថា នៅក្នុងជំនួបនោះ អាជ្ញាធរខេត្តសៀមរាបបានឱ្យលោក ខឹម វាសនា រំសាយការជួ បជុំគ្នានេះ ហើយត្រ...








