ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា)
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងនៅថ្ងៃទី១៩ខែសីហានេះថា ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ដោយប្រេីប្រាស់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ក្រសួងបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) ដែលនិយោជកបានរត់ចោល បានចំនួន ៩៣នាក់ លើចំនួនសរុប ៤២០នាក់។
លោកបានបន្ថែមថា «ទីភ្នាក់ងារជាតិមុខរបរ និងការងារក៏បានចូលរួមចែកខិតបណ្ណឱកាសការងារថ្មី និងត្រៀមខ្លួនដើម្បីរកការងារថ្មីជូនបងប្អូនផងដែរ ប្រសិនជាបងប្អូនមិនទាន់មានការងារថ្មី»។
កន្លងទៅនេះ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «ឃែនធើរេន អឹភែរឹល ខេមបូឌា» បានដឹកម៉ាស៉ីនភ្លើង និងសម្ភារផ្សេងៗ ចេញពីក្នុងរោងចក្រ ដែលជាហេតុធ្វើឲ្យកម្មករ...








