ឯកឧត្តម ហេង សួរ៖ ផ្តល់អនុសាសន៍ ៩ចំណុចដល់ ប.ស.ស. ដើម្បីពង្រឹងកិច្ចសហការ និងធ្វើទំនើបកម្មសេវាឌីជីថលឱ្យរក្សាបាននូវ “និមិត្តរូបសុខភាព” សម្រាប់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ
(រាជធានីភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២៥ ប.ស.ស. បានបន្តរក្សានូវ “ដង្ហើមនវានុវត្តន៍” នេះ ដើម្បីក្លាយជាបង្អែកសន្តិសុខសង្គមដ៏រឹងមាំ ទំនើប និងផ្តល់ភាពកក់ក្តៅជូនមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ ប.ស.ស.” នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយបានគូសបញ្ជាក់បន្ថែមថា ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃរបបសន្តិសុខសង្គម នៅតែជ...








