អ្នកនាំពាក្យក្រសួងការងារប្រាប់ទៅពលករថា កម្ពុជាមានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍ច្រើនជាង និងមានយន្តការគាំពារ ដើម្បីផ្តល់ការងារគ្រប់គ្រាន់
(ភ្នំពេញ)៖ ឆ្លើយតបនឹងភាពមិនច្បាស់លាស់នៃនយោបាយរបស់រាជរដ្ឋាភិបាលថៃអាណត្តិថ្មី ដែលមិនទាន់មានការសម្រេចបែបណាចំពោះពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា នៅកម្ពុជាមានឱកាសការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍ច្រើនជាង និងយន្តការគាំពារសម្រាប់ពលករគ្រប់គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរ នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ។
ឆ្លើយតបនឹងសំណួរអ្នកសារព័តមាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយចំពោះបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ដែលធ្វើឱ្យបងប្អូនមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពការងារ ខណៈដែលភាគីកម្ពុជាមិនទាន់ទទួលបានការជូនដំណឹងផ្លូវការណាមួយពីភាគីថៃនៅឡើយ។
លោកថា៖«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពមិនច្បាស់ល...








