ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

យុវជនបង្ក ឈ្មោះ យឹង វណ្ណដា ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងញ្ជូនទៅតុលាកា​រ​

យុវជនបង្ក ឈ្មោះ យឹង វណ្ណដា ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងញ្ជូនទៅតុលាកា​រ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: យុវជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និងដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា​រ​ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕...
ក្រសួងសុខាភិបាល៖  ស្លាប់ចំនួន ៤នាក់ (​ ២នាក់ អត់បានចាក់វ៉ាក់សាំង),​ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៩នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៣០នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៤នាក់ (​ ២នាក់ អត់បានចាក់វ៉ាក់សាំង),​ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៩នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៣០នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៩នាក់ (លទ្ធផលបញ្ជាក់ដោយPCR), អ្នកជាសះស្បើយចំនួន ៣០នាក់ និងអ្នកស្លាប់ថ្មីចំនួន ៤នាក់ (២នាក់ អត់បានចាក់វ៉ាក់សាំង​) ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាសង្ខេបក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣(ASEAM-13)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាសង្ខេបក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣(ASEAM-13)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣(ASEM-13) សម្ដេចតេជោ បានបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM របស់យើង។ សម្ដេចតេជោបានរំលេចនូវសារសំខាន់ៗដូចខាងក្រោម: ១- យើងសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនិងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។ យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ ២- អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ៣- យើ...
ពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១បញ្ជាក់ថា «សំណង់​ដ៏​ធំ​មួយ​សង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ គឺ​បានសង់​បំ​ពាន​លើចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ »

ពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១បញ្ជាក់ថា «សំណង់​ដ៏​ធំ​មួយ​សង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ គឺ​បានសង់​បំ​ពាន​លើចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ »

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើន​​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញបាន​ប្រាប់សារព័ត៌មាន​ ដេលីខ្មែរនៅថ្ងៃទី​២៥​ខែវិច្ឆិកានេះថា បើ​យើងឈលើស្ពាន មនុនីវង្សពិតជាឃើញ សំណង់​រឹង​មាំ​ដ៏​ធំ​មួយ​សង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ ដោយ​បាន​បំ​ពាន​ចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ទៅ​ឃើញ​ខុស​គេ​នៅ​ចំណុច​ទន្លេបា​សាក់ ស្ថិត​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​អាជ្ញាធរ​មិន​អើពើនោះទេ ព្រោះ​ម្ចាស់​សំណង់​ជាឧកញ៉ា ល្បីឈ្មោះ​​មួយ​រូប​នៅកម្ពុជា​​។ ពលរដ្ឋ​ខាងលើ​ដែលនិយាយសុំលក្ខ័ណ្ខមិន​បញ្ចេញឈ្មោះ​បាន​បញ្ជាក់ថា សំណង់​នោះ​​ គឺ​ត​ភ្ជាប់​ពី​ភូមិ​គ្រឹះ​របស់ អ្នកឧកញ៉ា ឃុន សៀ  ហើយ​​អាជ្ញាធរ​បាន​លើក​ឡើងថា ជា​រោង​សាងសង់​ឡើង​សម្រាប់​ចត​អូ​ប័​រ​ប៉ុណ្ណោះ ហើយ​រោង​នេះ គឺ​មិន​អចិន្ត្រៃយ៍​ដូច​សំណង់​រឹង​មាំ​នោះ​ឡើយ ។ ប្រជាពលរដ្ឋ​លើក​ឡើងទៀតថា  សំណង់​ដែ...
ចង់រកស៊ីចាប់ផ្តើមទុនពី ៥០០០ ដុល្លារ លោក​អ្នក​​អាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា បើក​សាខាបាន​ហើយ​​

ចង់រកស៊ីចាប់ផ្តើមទុនពី ៥០០០ ដុល្លារ លោក​អ្នក​​អាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា បើក​សាខាបាន​ហើយ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចាប់ផ្តើមទុនពី ៥០០០ ដុល្លារ បងប្អូនអាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា បើកសាខាលក់គ្រឿងសំណង់ទូទាំងប្រទេស ដែល​ជាក្រុមហ៊ុនមួយផ្គត់ផ្គង់សម្ភារៈសំណង់ពីអាជីវកម្មធម្មតាដែលចាប់ផ្តើមដើមទុនត្រឹមតែ ៥០០០ ដុល្លារ នៃការកកើតក្រុមហ៊ុនឡើង រហូតលក់សិទ្ធចែកចាយនិងមានការគាំទ្រច្រើនពីអតិថិជនទូទាំងប្រទេស។ ទំនិញភាគច្រើនចេញពីរោងចក្រផ្ទាល់ ដោយទទួលបានតម្លៃពិសេស (សម្រាប់ការលក់ដុំ-លក់រាយ) ឃ្លាំងស្តុកទំនិញផ្ទាល់ខ្លូន ដែលមានទំនិញជិត ១០០០ប្រភេទ និងផលិតផលបែងចែក ១០ មុខធំៗ ទំនិញគ្រឿងសំណង់អ្វីក៏មាន មានផលិតផល និងម៉ាកផ្ទាល់ខ្លួន ដែលមានការធានាគុណភាព និងស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងធានាជូនអតិថិជន មានវគ្គបណ្តុះបណ្តាលជូនទាំងម្ចាស់សាខា និងផ្នែកលក់ ព្រមជាមួយការគ្រប់គ្រងអំពីការលក់គ្រឿងសំណង់ ដែលមានបទពិសោធន៍ជង ១០ឆ្នាំ។ សម្រាប់បងប្អូនដែលមានសំណួរបន្ថែម៖ 077 95 96 14/077888810...
អគ្គនាយកនៃអគ្គនាយកដ្ឋាន​ កបប និងអង្គការ(GIZ) រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

អគ្គនាយកនៃអគ្គនាយកដ្ឋាន​ កបប និងអង្គការ(GIZ) រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានការអញ្ជើញចូលរួម​ពី​លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្តុះបណ្តាលលើកទី៤នេះ មានការចូលរួមពី លោក លោកស្រី ជាប្រធានការិយាល័យ មកពីសាខា ក.ប.ប. ចំនួន ១០ខេត្ត ដោយមានការចូលរួមធ្វើបទបង្ហាញបណ្តុះបណ្តាលដោយ លោក ពេជ ច័ន្ទ អគ្គនាយករង ក.ប.ប. រួមជាមួយ លោក​ ក្រៃ​ ស៊ុនហៀង​ និងលោក ប៉ែន វីរៈឧត្ដម អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង។ គួររំលឹកផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែងត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយវគ្គបណ...
បារាំង​សន្យា​ជំរុញ​ឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ននិងស្ថិរភាព

បារាំង​សន្យា​ជំរុញ​ឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ននិងស្ថិរភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹង ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជារួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារបន្តទៀតជាមួយ លោក​ ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯករដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ អគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា បានជម្រាបជូនសម្តេចតេជោថា  លោក​​ពិតជាមានកិត្តិយស និងមានសេចក្ដីរីករាយជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជាឈានឆ្ពោះមកកាន់ការអភិវឌ្ឍន៍យ៉ាងខ្លាំងនាពេលនេះ ហើយក៏បានសំដែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដា...
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១៖ -ករណីឆ្លងថ្មី ៣២នាក់ (លទ្ធផលបញ្ចាក់ដោយ PCR) -ករណីជាសះស្បើយ ៣០នាក់ -ករណីស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់)
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា​។ ក្នុងជំនួបនោះ លោក​​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) បានគោរពជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា លោក​ ពិតជាមានក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ លោក​​បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាមនាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាមក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។ លោក​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ក៏បានវាយតម្លៃខ្ពស់ និងអបអរ...
 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០២១ រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០២១ រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (Corporate Social Responsibility - CSR) ឆ្នាំ២០២១ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក​ សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិ​ភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោក​ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ថាស៊ីឡូ ប្រ៊ីនស័រ (Tassilo Brinzer) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សហគ្រិន ធុរជន និងវិនិយោគិនជាច្រើនរូបផងដែរ។ លោក​រដ្ឋមន្រ្តី បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម ពីសំណាក់សហគ្រិនវ័យក្មេង ធុរជន មីក្រូសហគ្រាស សហ...