ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនាយកដ្ឋាន ប្រធានមន្ទីរ មន្រ្តីជំនាញ មេឃុំ និងភូមិ ចុះពិនិត្យ និងវាយតម្លៃបឋម គម្រោងអាទិភាពការងារស្ថាបនា កែលម្អ និងស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៤ខ្សែ នៅក្នុងឃុំសែនដី នៃស្រុកសំរោងទង ឃុំយាយម៉ៅពេជ្រនិល នៃស្រុកភ្នំស្រួច និងឃុំតេជោអភិវឌ្ឍន៍នៃស្រុកឈូក ដោយប្រើប្រាស់ថវិកាជំពូក ២១ ។
អាជ្ញាធរដែនដីតំណាងអោយប្រជាពលរដ្ឋ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់កសាងផ្លូវជូនពួកគាត់ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ។
ខេត្តកំពង់ស្ពឺ-កំពត, នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥








