ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សា វិវាទ រវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី
ឯកឧត្តម ញ៉ែម សំអឿន៖ កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី គឺជាយន្តការដ៏ល្អបំផុត ក្នុងការឆ្លើយ តបទៅនឹងសំណើ សំណូមពរ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា នៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌គឺ ប្រមុខ នៃរាជ រដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយធ្វើការបង្ខិតសេវាឱ្យ កាន់កៀកជិត មានភាពងាយស្រួល រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមរូបមន្ត “ឈ្នះ-ឈ្នះ” មាន ន័យថា គូភាគីឈ្នះទាំងអស់គ្នា វាខុសពីការ សម្រេចក្តីនៅតុលាការដែលមានអ្នកឈ្នះ និងអ្នកចាញ់ ។
ការលើកឡើងយ៉ាងដូច្នេះ របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី គឺក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួផ្សះផ្សា វិវាទរវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និ...








