ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១២នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២២៨ នាក់, ជាសះស្បើយ ៤៨៥ នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២២៨នាក់, អ្នកជំងឺចំនួន៤៨៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១២នាក់។
(ខេត្តស្ទឺងត្រែង)៖ សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង
(ខេត្តស្ទឺងត្រែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។
ពិធីប្រកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី អញ្ជ់ញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែងនាឱកាសនេះ មានការអញ្ជើញចូលរួមពីលោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណារាស្រ្តមណ្ឌលស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿន បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៣,៦៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
ថ្នាក់ដឹកនាំ គ្រប់គ្រង និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន N&Y Real Estate សូមគោរពជូនពរជ័យ សិរីមង្គលមហាប្រសើរ ជូនចំពោះ ឧត្តមសេនីយត្រី អែល សិទ្ធិគ្រីយ៉ា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ថ្នាក់ដឹកនាំ គ្រប់គ្រង និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន N&Y Real Estate សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ ឧត្តមសេនីយត្រី អែល សិទ្ធិគ្រីយ៉ា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
យើងខ្ញុំសូមគោរពជូនពរលោក ឧត្តមសេនីយត្រី អែល សិទ្ធិគ្រីយ៉ា ទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រជ្ញាឈ្លាសវៃ អាយុយឺនយូរ ជាពិសេសសូមឲ្យឈ្នះអស់មារសត្រូវទាំងឡាយ ។
សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ២៣ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២១៩ នាក់, ជាសះស្បើយ ៤៥៧ នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២១៩នាក់, អ្នកជំងឺចំនួន៤៥៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៣នាក់។
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១
(ភ្នំពេញ)៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៣,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...



