លោក ស ថាវី ប្រធានក្រុមសម្របសម្រួលការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកអង្គរធំ ខេត្តសៀមរាប
លោក ស ថាវី ប្រធានក្រុមសម្របសម្រួលការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារចាក់វ៉ាក់សាំងលើកទី១ និងលើកទិសដៅបន្ត ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកអង្គរធំ ខេត្តសៀមរាបប្រព្រឹត្តទៅបានល្អប្រសើរ។
លោក ស ថាវី បានថ្លែងបញ្ជាក់ថា"វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ"។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា ១៧លាន...








