លោកបណ្ឌិត ហ៊ុន ម៉ាណែត បដិសេធថា មិនបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខភម មេបញ្ជាការកងទ័ពជើងគោកបានប្រកាសថា លោក មិនបានប្រើឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយនោះទេ។
ការបដិសេធនេះ បានឡើងក្រោយពីមានបុរសម្នាក់ ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានខលទាក់ទងសុំលុយ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយប្រើប្រាស់លេខទូរស័ព្ឌ 067 349 466។
ក្នុងសារជាសំឡេងជូន មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពល និងអង្គភាពទាំងអស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃនេះ មានករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹក នាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថាជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ"។
លោកថ...








