ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក សយ សុភាព អ្នកកាសែតមានឥទ្ធិពលនៅកម្ពុជាបានលើកឡើងផ្តល់ជាដំណោះស្រាយសម្រាប់ទូកឬផ្ទះបណ្តែតទឹក

លោក សយ សុភាព អ្នកកាសែតមានឥទ្ធិពលនៅកម្ពុជាបានលើកឡើងផ្តល់ជាដំណោះស្រាយសម្រាប់ទូកឬផ្ទះបណ្តែតទឹក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកកាសែតមានឥទ្ធិពលនៅកម្ពុជានិងជាអគ្គនាយកមជ្ឈមណ្ឌលសារអ្នកកាសែតព័ត៌មានដើមអម្ពិល បានលើកឡើង លើហ្វេសប៊ុករបស់លោក ដោយផ្តល់ណោះស្រាយសម្រាប់ទូកឬផ្ទះបណ្តែតទឹក។ ដំណោះស្រាយ របស់ លោក សយ សុភាព លើកឡើងនោះ ទី១- ទិញត្រីទាំងអស់ពីបែរចិញ្រ្ចឹមត្រី។ ទី២-ទិញសម្ភារៈឬឧបករណីចិញ្ចឹមត្រី និងទី៣-ម្ចាស់ចិញ្ចឹមត្រី បើជាខ្មែររកដីសម្បទានសង្គមកិច្ច និង ប្តូររបៀបចិញ្ចឹមត្រីក្នុងទឹកមកចិញ្ចឹមត្រីក្នុងស្រះឬ តង់កៅស៊ូ ។ លោកបញ្ជាក់ថា " បើជនបរទេស ដូចជាវៀតណាម ត្រូវអនុវត្តន៏ច្បាប់អន្តោប្រវេសន៏(ហ៊ានឬមិនហ៊ាន)។នេះជាចំនុចដែលមហាជ នកំពុងយកចិត្តទុកដាក់តាមដានពីសមត្ថភាពរបស់សាលាក្រុង"។ លើសពីនេះលោកថា ជៀសវាងដេញពីភ្នំពេញទៅកំពង់ឆ្នាំង ឬខេត្តកណ្តាល។ នេះជាការលើកឡើងរបស់អ្នកវិភាគ។ ការលើកឡើងរបស់ លោក សយ សុភាព ដូច្នោះ ខណ:ដែលចំណាត់ការរបស់ សាលារាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋកម្ពុជា គាំទ្រ លោក​ ឃួង​ ស្រេង​ ថា បានសាងស្នាដៃជាប្រវត្ត...
លោក សយ សុភាព លើកឡើងថា” ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៏ម្តង(ហ៊ានឬមិនហ៊ាន)”

លោក សយ សុភាព លើកឡើងថា” ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៏ម្តង(ហ៊ានឬមិនហ៊ាន)”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមលោក សយ សុភាព  អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  បាន លើកឡើងលើហ្វេសប៊ុកផេកលោកថា ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៏ម្តង(ហ៊ានឬមិនហ៊ាន)រាស្ត្រទូទាំងនគរអបអរវិធានរដ្ឋបាលសាលារាជធានី។ លោកបានលើកឡើងថា"ឥឡូវដល់វេនអគ្គនាយកដ្ឋានអន្តោប្រវេសន៏ម្តង តើ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានហ៊ានឬមិនហ៊ានអនុវត្តន៏ច្បាប់អន្តោប្រវេសន៏ចំពោះនិគមន៏ជនយួនដែលរស់នៅបង្កអានាធិបតេយ្យ បំពុលបរិដ្ឋានទន្លេ"។ លោកបានចោទឡើងឃាសំណួរថា តើពួកគេមកស្រុកខ្មែរពេល ណា មានលិខិតឆ្លងដែនឬទេ។ដូច្នេះរាស្ត្រ នឹងទទួលបានព័ត៏ មានច្បាស់នៅពេលដែលអគ្គនាកដ្ឋាននឹងបំពេញភារកិច្ចបញ្ចប់។ លើសពីនេះលោកថា រឿងឱ្យនិគមន៏យួនឡើងគោកជាប្រធានបទសំខាន់ណាស់។ប្រវត្តិសាស្ត្របានបង្ហាញរាប់រយឆ្នាំមកហើយដែលខ្មែរកន្លងមកហាក់បីដូចជារអាមិនហ៊ាននិយាយទេដោយខ្លាចឥទ្ធិពលនិគមន៏ជនយួន។ ពេលខ្លះមិនហ៊ានហៅសម្លម្ជូរយួនទេដោយហៅម្ជូរវៀតណាម។ អ្នកាសែតជើងចាស់រូបនេះ ចាត់ទុកថា ពេលនេះខ្មែរឯករាជ្យ ខ្មែរ...
ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរជាអក្សរកាត់ថា «គ.ក.រ» ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារ ណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ។ លោក Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។ លោកបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ លោកបានសន្យាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ ជាមួយគ្នានោះផងដែរលោកក៏បានគោរពជម្រាបជូនសម្ដេចតេជោ ថា សាធារណរដ្ឋឆែកនឹងជួយដល់កម...
ក្រុមពលរដ្ឋនិងមន្ត្រីស្រុកអះអាងថា មេឈ្មួញព្រៃឈើឈ្មោះដុំសម្រុកដឹកជញ្ជូន​ឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ

ក្រុមពលរដ្ឋនិងមន្ត្រីស្រុកអះអាងថា មេឈ្មួញព្រៃឈើឈ្មោះដុំសម្រុកដឹកជញ្ជូន​ឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមប្រជាពលរដ្ឋនិងមន្ត្រីស្រុកចិត្របុរីនិយាយថា មេឈ្មួញកាប់បំផ្លាញព្រៃឈ្មោះដុំល្បីឈ្មោះខាងជញ្ចូនឈើខុសច្បាប់ដឹកដោយ គោយន្តខ្នាតយក្សដឹកឈើពេញមិនចាញ់រថយន្តឡើយដឹកចេញពីក្នុងព្រៃសម្បទានស្ថិតនៅភូមិស្វាយជ្រុំឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង២០ និង ៣០ នាទី ដោយមិនខ្លាចសមត្ថកិច្ចឡើយ។ ប្រជាពលរដ្ឋខាងលើនិយាយទៀតថា ពេលឃើញសកម្មភាពដឹក ឈើខុសច្បាប់អ្នកសាព័ត៏មានក៏បានសាកសួរតើដឹកឈើខុសច្បាប់ហ្នឹងយកទៅណា?ក៏ស្រាប់តែជនកាប់បំផ្លាញព្រៃឈើឈ្មោះដុំបើកគោយន្តដេញបុករថយន្តអ្នកកាសែតពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណុំមួយចំហៀងខាងឆ្វេងរួចបើកគោយន្តឋគេចបាត់ស្រមោលតែម្តង។ ប្រជាពលរដ្ឋបានលើកឡើងថា លោកវរសេនីយ៍ទោ ចាន់ ធីឋានះអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ស្រុកចិត្របុរីជាអ្នកនៅពីក្រោយខ្នងជនបំផ្លាញព្រៃឈ្មោះដុំមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ។ លើសពីនេះប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បា...
ក្រសួងការពារជាតិឆ្លើយតបនិងបំភ្លឺ ចំពោះការចោទប្រកាន់មិនពិតរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ

ក្រសួងការពារជាតិឆ្លើយតបនិងបំភ្លឺ ចំពោះការចោទប្រកាន់មិនពិតរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងការពារជាតិឆ្លើយតបនិងបំភ្លឺ ចំពោះការចោទប្រកាន់មិនពិតរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ ពាក់ព័ន្ធទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ។
សម្តេចពិជ័យសេនា ទៀ បាញ់  ថ្លែងថា ការចោទប្រកាន់របស់អនុព័ន្ធយោធាអាមេរិកគឺជាការមិនត្រឹមត្រូវ

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការចោទប្រកាន់របស់អនុព័ន្ធយោធាអាមេរិកគឺជាការមិនត្រឹមត្រូវ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលខាងភាគីអាមេរិកបានចោទប្រកាន់ថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការនិយាយមួលបង្កាច់ និងមិនត្រឹមត្រូវនោះទេ។ ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជាបានធ្វើឡើងបន្ទាប់ពីអនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរបស់កម្ពុជានៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុញ្ញាតឲ្យចុះពិនិត្យមើលទីតាំងកំពង់ផែរាម បែរជាភាគីអាមេរិកចោទថា មន្ត្រីកម្ពុជាមិនអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកដើរមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកទៅវិញ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១១ ខែមិថុនានេះថា ការចោទប្រកាន់របស់ភាគីអាមេរិ...
វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម(Sinopharm Vaccine) របស់ចិនចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹង...
លោក ទូច វណ្ណ:  ដឹកនាំជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ១ ០៥០ម៉ែត្រនៅស្រុកស្វាយអន្ទរ

លោក ទូច វណ្ណ: ដឹកនាំជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ១ ០៥០ម៉ែត្រនៅស្រុកស្វាយអន្ទរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង ៖ លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ ស.ស.យ. ក. ស្រុកនៅថ្ងៃទី១២មិថុនានេះបានចុះធ្វើសកម្មភាពជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ១ ០៥០ម៉ែត្រ ដោយប្រើប្រាស់ថ្មមិច។ ការជួសជុលផ្លូវ១ខ្សែ នេះគឺជាផ្លូវចាស់យូរមកហើយ ដោយក្រុមការងារ មានការចាក់ថ្មមិចចំនួន១ ឡានផងដែរ ដើម្បីកែល្អឡើងវិញ ស្មើទឹកប្រាក់ ១លានរៀល ដែលជាអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស្ថិតនៅក្នុងភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។...
អង្គការ DDSPទទួលបានគម្រោង ក្នុងការលើកកម្ពស់ការចូលរួមរបស់មនុស្សថ្លង់ ដើម្បីប្រឆាំងនឹងការរើសអើង ពីសហគមន៍

អង្គការ DDSPទទួលបានគម្រោង ក្នុងការលើកកម្ពស់ការចូលរួមរបស់មនុស្សថ្លង់ ដើម្បីប្រឆាំងនឹងការរើសអើង ពីសហគមន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អង្គការ DDSP ទទួលបានគម្រោង ក្នុងការលើកកម្ពស់ការចូលរួម របស់មនុស្សថ្លង់ ដើម្បីប្រឆាំង នឹងការរើសអើងពីសហគមន៍ ដើម្បីឆ្លើយតបទៅនឹងកង្វៈខាត សេវាកម្មជូនជនមានពិការភាព អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ ហៅកាត់ថា DDSP ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ ២០០៣ មានទីតំាងនៅខេត្តពោធិ៍សាត់ ដែលសកម្មភាពរបស់អង្គការ ជួយដល់កុមារមានពិការភាព ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។ អង្គការមានទស្សនៈវិស័យចង់ឃើញ ជនមានពិការភាពរស់នៅ ដោយមានសេរីភាព វិបុលសុខ និងសេចក្តីថ្លៃថ្នូរ។ DDSP មានឆន្ទៈធ្វើការ ដើម្បីបង្កើនគុណភាពជីវិត ដល់ជនមានពិការភាព គ្រប់ប្រភេទ តាមរយៈការផ្តល់សេវា ប្រកបដោយបរិយាបន្ន។ រយៈពេលកន្លងមកថ្មីៗនេះ ដោយមានគាំទ្រពីកម្មវិធី  the Global VOICE/OXFAM នៃប្រទេសហូឡង់ អង្គការ DDSP បានទទួលអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា៖ “Empowering the C...