រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ ផ្ញើសារគោរពជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ ផ្ញើសារជូនពរ
សូមគោរពជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរ ពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលនឹង ឈានមកដល់នាពេលៗខាងមុខនេះ។
លោករដ្ឋលេខាធិការផ្ញើសារថា"ខ្ញុំបាទ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ"។
លោកបន្តថា ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់សម្ដេចតេជោនិងសម្តេចកិត្តិព្រឹទ្...








