ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

នាយករដ្ឋមន្រ្ដីកម្ពុជា សម្ដែងការសោកស្ដាយចំពោះការចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតពលដ្ឋ ចំពោះការត្រៀមទីបូជា និងបញ្ចុះសព

នាយករដ្ឋមន្រ្ដីកម្ពុជា សម្ដែងការសោកស្ដាយចំពោះការចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតពលដ្ឋ ចំពោះការត្រៀមទីបូជា និងបញ្ចុះសព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះក្រុមមនុស្សមួយចំនួន ដែលចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតប្រជាពលរដ្ឋចំពោះការណែនាំឲ្យត្រៀមទីបូជា និងទីបញ្ចុះសព។ ការលើកឡើងដូច្នោះ ក្នុងករណីដែលមានប្រជាជនកម្ពុជា ក៏ដូចជាជនភាគតិចកម្ពុជា និងជនបរទេសនៅកម្ពុជា ទទួលមរណភាពព្រោះជំងឺកូវីដ១៩។ ការចោទប្រកាន់នេះត្រូវបានមេដឹកនាំនយោបាយថា ជាគំនិតអគតិ ដែលងប់និងចោទប្រកាន់ផ្កាប់មុខ៕...
លោក ឧកញ៉ា  ហេងឡុង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត និង ភរិយា រួមទាំងបុគ្គលិក សហការី ទាំងអស់ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា

លោក ឧកញ៉ា  ហេងឡុង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត និង ភរិយា រួមទាំងបុគ្គលិក សហការី ទាំងអស់ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទិវានារីអន្តរជាតិ ៨ មីនា លើកទី ១១០ ឆ្នាំ២០២១ លោក ឧកញ៉ា  ហេងឡុង និងភរិយា រួមទាំងបុគ្គលិក សហការី ទាំងអស់នៃក្រុមហ៊ុនចំការកៅស៊ូបឹងកេត ។ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា។ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំ មួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះជារៀងដរាប។ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រហ្មប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ ...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសបរិច្ចាគថវិកា៣លានដុល្លារអាមេរិកជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ នេះយោតាមផេកហ្វេសប៊ុករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានសរសេរថា «ខ្ញុំបាទនិងក្រុមគ្រួសារ សូមជួយតាមរយ: សម្ដេច តេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន៣លានដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង»។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាលក...
អភិបាលខេត្តកំពង់ចាម ចុះដោះស្រាយបញ្ចាប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១៥ ឆ្នាំមកហើយរវាងបងប្អូនបង្កើត០៤ គ្រួសារ 

អភិបាលខេត្តកំពង់ចាម ចុះដោះស្រាយបញ្ចាប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១៥ ឆ្នាំមកហើយរវាងបងប្អូនបង្កើត០៤ គ្រួសារ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងលោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចុះពិនិត្យដល់ទីតាំងទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងបងប្អូនបង្កើត០៤ គ្រួសារ អស់រយៈពេល១៥ ឆ្នាំមកហើយ នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រោមការដឹកនាំ និងដោះស្រាយប្រកបដោយភាពប៉ិនប្រសប់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងដោយមានការចូលរួមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងគូរភាគីទាំងសង្ខាង ទំនាស់ដ៏រ៉ាំរ៉ៃនេះត្រូវបានដោះស្រាយបញ្ចប់ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ដោយទឹកចិត្តផ្សារភ្ជាប់ និងមនោសញ្ចេតនាជាមួយប្រជាជន ក្នុងការដោះស្រាយបញ្ហានេះលោកអភិបាលខេត្ត បានជួយឧបត្ថម្ភថវិកា ៥លានរៀល សម្រាប់ការវាយរបងថ្ម និងរុះរើផ្ទះតៀម ចេញពីផ្លូវសាធារណៈដែលភាគី បានបិទអស់រយៈពេលជាង១៦ឆ្នាំមកហើយ។ ការ...
រដ្ឋបាលរាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវកម្ម ៣កន្លែងដែលល្មើស និងវិធានការណ៏របស់ក្រសួងសុខាភិបាល

រដ្ឋបាលរាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវកម្ម ៣កន្លែងដែលល្មើស និងវិធានការណ៏របស់ក្រសួងសុខាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញចុះបិទ កន្លែងបើកអាជីវកម្មលួចលាក់ល្មើសនិង វិធានការណ៏របស់ក្រសួងសុខាភិបាល  ៣កន្លែងស្ថិតនៅក្នុងខណដូនពេញ ខណ្ឌ៧មករា និងខណ្ឌមានជ័យ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ខណ្ឌទាំង៣ចុះបិទអាជីវកម្មភោជនីយដ្ឋាន ៣កន្លែងផ្សេងគ្នាដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួចលាក់យ៉ាងអានាធិបតេយ្យនិងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំង និងទី៣ភោជនីយដ្ឋានលួចលាក់បើខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាល និងឃាត់ខ្លួនមនុស្សប្រុស ស្រីជាច្រើននាក់ នៅចំណុចភោជនីយ ដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀតជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ ១០៤ ក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ ។ ...
លោក ហៃ ស៊ីណា( វឌ្ឍនា)អគ្គនាយកសារព័ត៌មានដេលីខ្មែរដឹកនាំសហការីចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម របស់ចិនវគ្គទី១

លោក ហៃ ស៊ីណា( វឌ្ឍនា)អគ្គនាយកសារព័ត៌មានដេលីខ្មែរដឹកនាំសហការីចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម របស់ចិនវគ្គទី១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដោយសារតែប្រជាពលរដ្ឋកាន់តែច្រើនឡើងៗនៅថ្ងៃទី១០ខែមីនានេះ គឺមាន រយ:ពេល២ថ្ងៃហើយដែលលោក ហៃ ស៊ីណា ( វឌ្ឍនា)  អគ្គនាយកសារព័ត៌មាន ដេលីខ្មែរ និងសហការី ទើបបានចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម របស់ចិនរួចនៅវគ្គទី១ នៅរសៀលម៉ោង៤និង ៣០នាទីល្ងាចនេះនាមន្ទីពេទ្យកុមារជាតិ។ លោកបានថ្លែងបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។ លោក ហៃ ស៊ីណា ( វឌ្ឍនា)  ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន សហ រដ្ឋអាមេរិក និងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន ៦០ម៉ឺនដុសបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល់កម្ពុជា នៅមុនបុណ្យ...
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងនៅក្នុងខេត្ត

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងនៅក្នុងខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ នៅព្រឹកថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមមន្រ្ដីជំនាញនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិតទី១ចំនួន៣កន្លែង នៅស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពលករមកពីប្រទេសថៃវិញ ដែលត្រូវយកពួកគាត់មកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ ។ ដោយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឲ្យពលករមកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកកំណើតរបស់ខ្លួន។ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឲ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលករដែលមកធ្វើចត្តាឡីស័ក ឲ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគំលាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរ...
មនុស្ស​ស្លាប់​ ១​នាក់​ និង​របួស​ ១២​នាក់​ ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេសសម្រាប់​ថ្ងៃ​ទី​១០​ ខែមីនានេះ​ 

មនុស្ស​ស្លាប់​ ១​នាក់​ និង​របួស​ ១២​នាក់​ ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេសសម្រាប់​ថ្ងៃ​ទី​១០​ ខែមីនានេះ​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​ ៖​ ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២១​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១​នាក់​ របួសធ្ងន់​ ៧​នាក់ និង​របួសស្រាល​ ៥​នាក់​(​ស្រី​៥​នាក់​)​ ។​ នេះ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ១៣​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ៦​លើក​ ៕​...
នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបត្ថម្ភថវិកា  ៥០០,០០០រៀល ដល់ប៉ូលិលស្រីដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍

នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបត្ថម្ភថវិកា  ៥០០,០០០រៀល ដល់ប៉ូលិលស្រីដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង ៖ ក្រោយពីមានការរិះគន់ ចំពោះចំណាត់ការលើលោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅថ្មីៗនេះ។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នោថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ៕  ...
អភិបាលខេត្តកំពង់ស្ពឺ៖ ឲ្យផ្អាកបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ

អភិបាលខេត្តកំពង់ស្ពឺ៖ ឲ្យផ្អាកបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ។ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕