ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មា​ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ រួចរាល់ជាលើកទី២ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ លោក​​អគ្គលេខាធិការលើកឡើងថា «ការចាក់លើកទី២ និងជាលើកចុងក្រោយបានបញ្ចប់ដោយភាពកក់ក្តៅ និងមានអារម្មរណ៍កាន់តែល្អ។ ប៉ុន្តែតាមការណែនាំបន្ថែមគឺតមជាតិស្រវឹងដដែល ហាមមិនឲ្យទឹកប៉ះមុខម្ជុល១២ម៉ោង ពិសេស២៨ថ្ងៃក្រោយត្រូវពិនិត្យមើលថា អង្គទីក័រវ៉ាក់សាំងបានដុះគ្រប់គ្រាន់ពិតប្រាកដ ឬអត់? យ៉ាងណាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៅតែឲ្យអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដដែលនៅគ្រប់ពេលវេលា។ សូមឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់កុំមានការព្រួយបារម្ភ។ សូមអរគុណ សន្តិភាព និងយុទ្ធនាការចាក់វ៉ាក់សាំង»។ លោក​បានបញ្ជាក់ថា សូមថ្នាក់ដឹកនាំ មន្រ្តីកីឡា និងកី...
ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់​កម្ពុយជា

ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់​កម្ពុយជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក​​ Edwad Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណាប់អារម្មណ៍របស់ហុងកុង ប្រទេសចិន ក្នុងការចូលជាភាគីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។ ក្នុងជំនួបកិច្ចសន្ទនានេះ លោក​រដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍ហុងកុងប្រទេសចិន ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលជាភាគីកិច្ចព្រមព្រៀងអាសិប ស្របតាមនីតិវិធី និងលក្ខខណ្ឌតម្រូវនានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ កម្ពុជារំពឹងថា ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំ...
ករណីវិជ្ជមានវីរុសកូវីដថ្មី​ ៦៥នាក់​ និងជាសះស្បើយ​ ០១នាក់​ នៅថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១

ករណីវិជ្ជមានវីរុសកូវីដថ្មី​ ៦៥នាក់​ និងជាសះស្បើយ​ ០១នាក់​ នៅថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦៥នាក់​ និងមានអ្នកជាសះស្បើយចំនួន​ ០១នាក់​។ ដូច្នេះករណីឆ្លងសរុបឈានដល់ ៦៩៧នាក់ និងជាសះស្បើយ ៤៧៧នាក់ (កំពុងសម្រាកព្យាបាល ២១៧នាក់)។
រដ្ឋមន្រ្តីការបរទេស G-7ថ្កោលទោសអំពើហិង្សាលើការធ្វើបាតុកម្មដោយសន្តិវិធីនៅមីយ៉ាន់ម៉ា

រដ្ឋមន្រ្តីការបរទេស G-7ថ្កោលទោសអំពើហិង្សាលើការធ្វើបាតុកម្មដោយសន្តិវិធីនៅមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីការបរទេសនៃប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារបានថ្កោលទោសអំពើហឹង្សាប្រឆាំងនឹងការតវ៉ាដោយសន្តិវិធីរបស់កងកម្លាំងសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា មួយថ្ងៃបន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋប្រហារដ៏ធំបានផ្ទុះឡើងនៅទូទាំងប្រទេស នៅពេលប្រជាជនចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំ។ រដ្ឋមន្រ្តី G-7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីមានអំពើហឹង្សា ដែលបានបណ្តាលឱ្យបាតុករ ៣ នាក់បានស្លាប់ រួមទាំងពីរនាក់នៅក្នុងទីក្រុងម៉ាន់ដាណៃ ដែលជាទីក្រុងធំជាងគេទី ២ របស់ប្រទេសកាលពីថ្ងៃសៅរ៍។ ស្ត្រីវ័យក្មេងម្នាក់ ដែលត្រូវបានគេបាញ់ចំក្បាលក្នុងបាតុកម្មកាលពីថ្ងៃទី០៩ ខែកុម្ភៈ នៅរដ្ឋធានីណៃពិដោរ បានទទួលមរណភាពកាលពីថ្ងៃសុក្របន្ទាប់ពីទទួលការព្យាបាលអស់រយៈពេល ១០ ថ្ងៃ។ ក្រុមរដ្ឋមន្រ្តីបានទទូចដល់យោធា និងប៉ូលីសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យអនុវត្តការអត់ធ្មត់ និងគោរពសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យបញ្ឈប់នូវ“...
ប្រទេស​ថៃ ចាប់ផ្តើម​​បង្កើនសន្តិសុខនៅព្រំដែនជាមួយនិង​មីយ៉ាន់ម៉ាជុំវិញការប្រមូលផ្តុំប្រឆាំងរដ្ឋប្រហារទីក្រុង Tachilek

ប្រទេស​ថៃ ចាប់ផ្តើម​​បង្កើនសន្តិសុខនៅព្រំដែនជាមួយនិង​មីយ៉ាន់ម៉ាជុំវិញការប្រមូលផ្តុំប្រឆាំងរដ្ឋប្រហារទីក្រុង Tachilek

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប៉ូលីសអន្តោប្រវេសន៍ប្រទេសថៃ បានបង្កើនកាតព្វកិច្ចឃ្លាំមើលព្រំដែននៅក្នុងស្រុក Mae Sai នៃខេត្ត ឈៀងរ៉ៃ ចំពេលមានការព្រួយបារម្ភអំពីការហូរចូលនៃក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ា ដែលរត់គេចពីការបង្ក្រាបរបស់អាជ្ញាធរនៅទីក្រុង Tachilek របស់មីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ស្នងការការិយាល័យអន្តោប្រវេសន៍លោក Somgpong Chingduang បាននិយាយកាលពីថ្ងៃអាទិត្យនេះថា អាជ្ញាធរអន្តោប្រវេសន៍នៅឯប៉ុស្តិ៍ត្រួតពិនិត្យ Mae Sai ត្រូវបានបញ្ជាឱ្យឃ្លាំមើលយ៉ាងដិតដល់ទៅលើស្ថានភាពនៅទីក្រុងមីយ៉ាន ទល់មុខស្រុកបន្ទាប់ពីអាជ្ញាធរបានបង្ក្រាបការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋប្រហារ ។ សូមជម្រាបថា នៅប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរសន្តិសុខបានបាញ់គ្រាប់កាំភ្លើង ទៅលើក្រុមបាតុករនៅទីក្រុង Mandalay កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់បាតុករពីរនាក់ ដែលនេះជាឧប្បត្តិហេតុដ៏អាក្រក់បំផុតចាប់តាំងពីកងទ័ពប្រទេសមីយ៉ាន់ម៉ា បានធ្...
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ាជុំវិញការធ្វើរដ្ឋប្រហារ

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ាជុំវិញការធ្វើរដ្ឋប្រហារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីករបរទេសរបស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ា ជុំវិញការធ្វើរដ្ឋប្រហារ និងប្រទេសរុស្ស៊ី ពីបទចាប់ឃុំខ្លួនមេដឹកនាំប្រឆាំង គឺលោក Alexey Navalny។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនេះសហភាពអឺរ៉ុប ក៏បានចុះបញ្ជីខ្មៅមន្ត្រីវេណេស៊ុយអេឡាជិត ២០នាក់ ពីបទធ្វើឲ្យប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ លោក Josep Borrell ជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងព្រួចសែលថា សមាជិកទាំង២៧ របស់សហភាពអឺរ៉ុប បានព្រមព្រៀងគ្នាដាក់ ទណ្ឌកម្មលើយោធាមីយ៉ានម៉ា ស្របពេលមានសេចក្តីរាយការណ៍ អំពីការកើនឡើងនៃអំពើហិង្សា ក្នុងប្រទេសប្រឆាំងអ្នកតវ៉ា។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ព្រឹត្តិការណ៍ទាំងនេះ គឺជារឿងគួរឲ្យព្រួយបារម្ភក្រៃលែង ហើយប្...
សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ«ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត»

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ«ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី៣»។ ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖
ក្រសួងអប់រំ ប្រកាសផ្អាករាល់កិច្ចប្រជុំ រយៈពេល ២សប្តាហ៍ បើមានប្រជុំ ត្រូវធ្វើតាមអនឡាញ

ក្រសួងអប់រំ ប្រកាសផ្អាករាល់កិច្ចប្រជុំ រយៈពេល ២សប្តាហ៍ បើមានប្រជុំ ត្រូវធ្វើតាមអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ​ ស្តីពីវិធនាការសម្រាប់អង្គភាពក្រោមឱវាទក្រសួង ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។ នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៤ កុម្ភះឆ្នាំ២០២១។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់​ការរាតត្បាត​កូវីដ១៩ ពីអ្នកដែល​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រសួង​បានសម្រេចណែនាំ​ដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ គឺរាល់​បេសកកម្ម​ក្នុងប្រទេស ត្រូវ​ផ្អាករយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយោល់ព្រមពីរដ្ឋមន្ត្រី។ ក្នុងនោះ រាល់កិច្ចប្រជុំ​ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាល​ទាំងអស់ ត្រូវអនុវត្ត​តាម​បែបអនឡាញទាំងស្រុង​៕  ...
សម្តេចតេជោរំលឹកអនុស្សាវរីយ៍ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

សម្តេចតេជោរំលឹកអនុស្សាវរីយ៍ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃនេះគឺជាខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)។ កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ...
លោក ពេជ្រ ស្រស់«ក្នុងកាលៈទេសៈនេះ រាស្រ្តនិងរដ្ឋត្រូវសាមគ្គីគ្នាទប់ស្កាត់កូវីដ១៩ បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»

លោក ពេជ្រ ស្រស់«ក្នុងកាលៈទេសៈនេះ រាស្រ្តនិងរដ្ឋត្រូវសាមគ្គីគ្នាទប់ស្កាត់កូវីដ១៩ បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាង​​លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ កុម្ភៈ ថា ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្ត និងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19 បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា ។ ការលើកឡើងរបស់លោកមេបក្សយុវជនបែបនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងតែឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លោក ពេជ្រ ស្រស់បញ្ជាក់់ថា​​ «រដ្ឋទប់ស្កាត់ រាស្រ្តប្រតិបត្តិ ឈ្នះរោគ COVID-19 ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្តនិងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»។ គិតត្រឹមព្រឹកថ្ងៃទី២៣ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងព្យាបាលចំនួន ១១៦នាក់ព្...