ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៧នាក់​ ជាពលករមកពីប្រទេសថៃ និងជាសះស្បេីយចំនួន​ ០៦នាក់

មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៧នាក់​ ជាពលករមកពីប្រទេសថៃ និងជាសះស្បេីយចំនួន​ ០៦នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៧នាក់​ ជាពលករមកពីប្រទេសថៃ និងមានអ្នកជាសះស្បេីយចំនួន​ ០៦នាក់ សម្រាប់ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ ។ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖
ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋសភាកម្ពុជា និងចិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេស​ទាំងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លី ចានស៊ូ ប្រធានសភាប្រជាជនទូទាំង​ប្រទេសចិន បានប្តេជ្ញារួមគ្នាគាំទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរឲ្យបាន​រឹងមាំយូរអង្វែងដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។ ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ​នៅ​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះសម្តេចប្រធានរដ្ឋសភាបានលើឡើងថា៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជន...
សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៣,០០០ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៣,០០០ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាម ជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យ ផ្ទាល់ចំនួន ៣,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដើម្បីគាំទ្រសកម្មភាព មនុស្សធម៌ក្នុងការជួយ សង្រ្គោះប្រជានុរាស្រ្ត ជួបការលំបាកផ្សេងៗ ៕...
ទូតអាមេរិក សសើរកម្ពុជាដែលការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានល្អជាងគេ

ទូតអាមេរិក សសើរកម្ពុជាដែលការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានល្អជាងគេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង ៖ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ជួបជាមួយ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីពិភាក្សាការងារអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយនឹងសហរដ្ឋ អាមេរិក។ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងថា ជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួយប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងផ្នែកកសិកម្ម និងផ្នែកអប់រំជាដើម នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ អភិបាលខេត្ត បានបន្តទៀតថា ខេត្តបាត់ដំបងមិនខុសពីបណ្ដាខេត្តនានានៅប្រទេសកម្ពុជា ដែលបានជួបនូវវិបត្តិគ្រោះធម្មជាតិ មានដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ហើយចំពោះគ្រោះទឹកជំនន់កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានសហការគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងនានា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋភ្លាមៗឲ្យបានទាន់ពេលវេលា ។ ...
លោក ព្រាប កុល បញ្ជាក់សាជាថ្មីថាគ្មានបំណងឬផែនការបង្កើតគណបក្សនយោបាយណាមួយ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៣នោះទេ​​

លោក ព្រាប កុល បញ្ជាក់សាជាថ្មីថាគ្មានបំណងឬផែនការបង្កើតគណបក្សនយោបាយណាមួយ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៣នោះទេ​​

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា ​បានថ្លែងក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន​​លោក​​​ថា ​មួយរយ:ចុងក្រោយនេះ ខ្ញុំសង្កតឃើញមានសកម្មជននយោបាយមួយចំនួន បានយករូបភាព និងឈ្មោះរបស់ខ្ញុំ ទៅប្រឌិតព័ត៌មាននិងបង្កើតពាក្យចចាមអារ៉ាម ដែលប្រាសចាកពីការពិត គ្មានប្រភព និងមូលដ្ឋានថាខ្ញុំគ្រោងបង្កើត និងដឹកនាំគណបក្សន​យោ​បាយថ្មី ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ 2022/2023 ខាងមុខនេះ។ ការ​​លើក​ឡើងរបស់ លោក ព្រាប កុល ​​ដូច្នោះ គឺ ដើម្បីជៀសវាងការភាន់ច្រឡំ ឬការបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងព័ត៌មានប្រ​ឌិត ដែលប្រាសចាកការពិតនេះ ខ្ញុំសូមបញ្ជាក់សាជាថ្មី ថាខ្ញុំគ្មានបំណង ឬផែនការបង្កើត និងដឹកនាំគណបក្សនយោបាយណាមួយ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ 2022/2023 នោះឡើយ។ លោក​បាន​ថ្លែងទៀតថា ​«តាំងពីដើមរៀងមក រហូតមកដល់ពេលបច្ចុប្បន្ននេះ និងតទៅអនាគត ខ្ញុំតែងធ្វើកិច្ចការងារដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិដោយប្រើប្រាស់សមត្ថភាព...
លោកស្រីជូ ប៊ុនអេង៖ ជំរុញឲ្យពលរដ្ឋបង្កើនការផលិតផ្នែកកសិកម្ម ចិញ្ចឹមសត្វដើម្បីដោះស្រាយបញ្ហាជីវភាព នៅក្នុងដំណាក់កាល កូវីដ១៩

លោកស្រីជូ ប៊ុនអេង៖ ជំរុញឲ្យពលរដ្ឋបង្កើនការផលិតផ្នែកកសិកម្ម ចិញ្ចឹមសត្វដើម្បីដោះស្រាយបញ្ហាជីវភាព នៅក្នុងដំណាក់កាល កូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប ៖ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រីអភិបាលរងខេត្តសៀមរាម ថ្នាក់ដឹកនាំអគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាន គជបជ រួមនិងប្រធានអង្គការអាយអូអឹម អង្គការWHO អង្គការយូនីសេហ្វ អង្គការយូអិនអេហ្វភីអេ អង្គការធីភីអូ មន្រ្តីគម្រោងRCO បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តផែនការគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាល និងយូអិន សម្រាប់ពលករទេសន្តរប្រវេសន៍ ក្នុងតំណាក់កាលកូវីដ-១៩ ជាមួយ មន្រ្តីអ្នកអនុវត្តគម្រោង នៅសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប ។ លោកស្រីជូ ប៊ុនអេង បានឲ្យដឹងថា អង្គការដៃគូរអភិវឌ្ឍចុះមកត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នានេះ ដើម្បីសិក្សាស្វែងយល់ ពីលទ្ធផលនៃការអនុវត្តផែនការ និងបញ្ហាប្រឈមនានាដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលពលករទេសន្តរប្រវេសន៍ ជួបប្រទះ ព្រមទាំងទទួលយកនៅសំនូមពរ ដែលមន្រ្តីអ្នកអនុវត្ត និងប្រជាពលរដ្ឋលើកឡើង ។ លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថ...
លោក ដូ ណាល់ត្រាំ នឹងចាកចេញពីសេតវិមាននៅម៉ោង ៨ ព្រឹកថ្ងៃពុធ បន្ទាប់ពីចេញការលើកលែងទោសទៅលើអ្នកលោក​​ធ្លាប់ចោទប្រកាន់

លោក ដូ ណាល់ត្រាំ នឹងចាកចេញពីសេតវិមាននៅម៉ោង ៨ ព្រឹកថ្ងៃពុធ បន្ទាប់ពីចេញការលើកលែងទោសទៅលើអ្នកលោក​​ធ្លាប់ចោទប្រកាន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកដូ ណាល់ត្រាំគ្រោង​ នឹងចាកចេញពីសេតវិមាននៅម៉ោង ៨ ព្រឹកថ្ងៃពុធ បន្ទាប់ពីចេញការលើកលែងទោសទៅលើអ្នក ដែលលោកធ្លាប់ចោទប្រកាន់ប្រហែល ១០០ នាក់ ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីដែលត្រូវចាកចេញ នឹងត្រូវរៀបចំពិធីលាគ្នានៅឯ Joint Base Andrews ក្នុងរដ្ឋ Maryland នៅព្រឹកនៃថ្ងៃស្បថចូលកាន់តំណែងរបស់លោក Joe Biden ។ បន្ទាប់មក លោក ត្រាំ នឹងចាកចេញពីរដ្ឋធានីរបស់ ប្រទេសនេះតាមយន្តហោះ Air Force One ហើយធ្វើដំណើរទៅកាន់រមណីយដ្ឋាន Mar-a-Lago របស់លោក នៅរដ្ឋផ្លរីដា មុនពេលអ្នកស្នងតំណែងរបស់គាត់ គឺលោក Biden ស្បថចូលកាន់តំណែង។ ជំនួយការសេតវិមាន ត្រូវបានគេរាយការណ៍ថា បានផ្ញើលិខិតអញ្ជើញសម្រាប់ ព្រឹត្តិការណ៍នេះដោយភ្ញៀវ បានណែនាំឱ្យមកដល់នៅចន្លោះម៉ោង ៦ និង ៧ ព្រឹក។ ព័ត៌មានលម្អិតជាក់លាក់ទាក់ទង នឹងពិធីនេះត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងការពិចារណានៅឡើយ ប៉ុន្តែវាអាចរួមបញ្ចូលទា...
មន្ត្រីសាខា ក.ប.ប.ខេត្តឧត្តរមានជ័យ បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាពនៅផ្សារចំការចេកស្ថិតក្នុងសង្កាត់អូរស្មាច់

មន្ត្រីសាខា ក.ប.ប.ខេត្តឧត្តរមានជ័យ បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាពនៅផ្សារចំការចេកស្ថិតក្នុងសង្កាត់អូរស្មាច់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តឧត្តរមានជ័យ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅ​​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១បានបន្តការងារចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារចំការចេក ស្ថិតក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ០៩គំរូដូចជា៖ បង្គា មឹកបំពង់ មឹកពីងពាង សាច់ក្រក ប្រហុក ត្រីប្រាសំយ៉ុង បាញ់កាញ់ ខ្ញីហាន់រួច និងសណ្ដែកបណ្ដុះ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិ...
អាជ្ញាធរខណ្ឌដូនពេញ ប្រមូលស្រ្តីរកសុីផ្លូវភេទរួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋាន វត្តភ្នំ បានចំនួន១៣នាក់

អាជ្ញាធរខណ្ឌដូនពេញ ប្រមូលស្រ្តីរកសុីផ្លូវភេទរួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋាន វត្តភ្នំ បានចំនួន១៣នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកសុីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ ។ ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីយប់ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ។ ការបង្ក្រាបនេះ កម្លាំងប្រជាការពារខណ្ឌ បានប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)សរុបចំនួន១៣នាក់(ស្រី១១នាក់) បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចាត់ការបន្តទៀត៕  ...
សម្ដេចក្រឡាហោម ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់

សម្ដេចក្រឡាហោម ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ ដែលទាមទារឲ្យភាគីពាក់ព័ន្ធត្រូវដោះស្រាយប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត។ សម្ដេចក្រឡាហោមស ខេង មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា «បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាកង្វល់ចំពោះមុខរបស់យើងនៅឡើយ។ បញ្ហាទាំងអស់នេះ ទាមទារឱ្យយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប...