ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុយជា
(ភ្នំពេញ)៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Edwad Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណាប់អារម្មណ៍របស់ហុងកុង ប្រទេសចិន ក្នុងការចូលជាភាគីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។
ក្នុងជំនួបកិច្ចសន្ទនានេះ លោករដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍ហុងកុងប្រទេសចិន ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលជាភាគីកិច្ចព្រមព្រៀងអាសិប ស្របតាមនីតិវិធី និងលក្ខខណ្ឌតម្រូវនានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។
កម្ពុជារំពឹងថា ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំ...








