ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងអប់រំ ប្រកាសផ្អាករាល់កិច្ចប្រជុំ រយៈពេល ២សប្តាហ៍ បើមានប្រជុំ ត្រូវធ្វើតាមអនឡាញ

ក្រសួងអប់រំ ប្រកាសផ្អាករាល់កិច្ចប្រជុំ រយៈពេល ២សប្តាហ៍ បើមានប្រជុំ ត្រូវធ្វើតាមអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ​ ស្តីពីវិធនាការសម្រាប់អង្គភាពក្រោមឱវាទក្រសួង ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។ នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៤ កុម្ភះឆ្នាំ២០២១។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់​ការរាតត្បាត​កូវីដ១៩ ពីអ្នកដែល​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រសួង​បានសម្រេចណែនាំ​ដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ គឺរាល់​បេសកកម្ម​ក្នុងប្រទេស ត្រូវ​ផ្អាករយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយោល់ព្រមពីរដ្ឋមន្ត្រី។ ក្នុងនោះ រាល់កិច្ចប្រជុំ​ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាល​ទាំងអស់ ត្រូវអនុវត្ត​តាម​បែបអនឡាញទាំងស្រុង​៕  ...
សម្តេចតេជោរំលឹកអនុស្សាវរីយ៍ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

សម្តេចតេជោរំលឹកអនុស្សាវរីយ៍ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃនេះគឺជាខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)។ កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ...
លោក ពេជ្រ ស្រស់«ក្នុងកាលៈទេសៈនេះ រាស្រ្តនិងរដ្ឋត្រូវសាមគ្គីគ្នាទប់ស្កាត់កូវីដ១៩ បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»

លោក ពេជ្រ ស្រស់«ក្នុងកាលៈទេសៈនេះ រាស្រ្តនិងរដ្ឋត្រូវសាមគ្គីគ្នាទប់ស្កាត់កូវីដ១៩ បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាង​​លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ កុម្ភៈ ថា ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្ត និងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19 បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា ។ ការលើកឡើងរបស់លោកមេបក្សយុវជនបែបនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងតែឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លោក ពេជ្រ ស្រស់បញ្ជាក់់ថា​​ «រដ្ឋទប់ស្កាត់ រាស្រ្តប្រតិបត្តិ ឈ្នះរោគ COVID-19 ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្តនិងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»។ គិតត្រឹមព្រឹកថ្ងៃទី២៣ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងព្យាបាលចំនួន ១១៦នាក់ព្...
សម្ដេចតេជោយល់ព្រមឲ្យបណ្ដេញជនបរទេសចេញពីកម្ពុជា និងជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការមិនសហការផ្ដល់ព័ត៌មាននិងមិនព្រមធ្វើចត្តាឡីស័ក

សម្ដេចតេជោយល់ព្រមឲ្យបណ្ដេញជនបរទេសចេញពីកម្ពុជា និងជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការមិនសហការផ្ដល់ព័ត៌មាននិងមិនព្រមធ្វើចត្តាឡីស័ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន យល់ព្រមឲ្យបណ្ដេញជនបរទេសចេញពីកម្ពុជា និងជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការមិនសហការផ្ដល់ព័ត៌មាននិងរត់គេចមិនព្រមធ្វើចត្តាឡីស័ក។ ការយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា អនុប្រធានគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។ យោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះថ្ងៃទី២២ ខែកុម្ភៈ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា កន្លងមកក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ (COV10-19) តែងតែជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមាន បញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការ ផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណ៏រត់គេចមិនព្រមធ្វើចត្តាឡីស័ក។ ព...
លោក ខៀវ កាញារីទ្ធ ៖ កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើយ

លោក ខៀវ កាញារីទ្ធ ៖ កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវី ដ១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ៗចំនួន ២ គឺអង្គការសុខភាពពិភពលោក និងគណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ។ ការថ្លែងបកស្រាយរបស់លោករដ្ឋមន្រ្តីនេះ ក្រោយមានការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មាន ពីការស្លាប់នៃអ្នកកើតជំងឺកូវីដ-១៩។ លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា នេះជាការផ្សាយព័ត៌មានមិនពិត ព្រោះកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយ គណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក CDC និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺ កូវីដ១៩ នេះបានឡើយ។ លោកបានបញ្...
នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋនៅទីក្រុងភ្នំពេញ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋនៅទីក្រុងភ្នំពេញ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអង្វរសូមឲ្យប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើមិនមានការងារអ្វី ចាំបាច់ទេនោះ ។ ការថ្លែងអំពាវនាវរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពីស្ថានភាព នៃការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។ តាមរយៈសារសំឡេងប្រមាណ ១នាទី ដែលផ្សាយក្នុងបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សុំឲ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសុំបញ្ជាក់ បើគ្មានការចាំបាច់ កុំចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែយើងដឹងចំណុច ក្លឹប N8 និងកន្លែងរស់នៅក្នុងតំបន់មួយចំនួន ត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរមនុស្ស តើចេញពីកន្លែងនេះ តើទៅកន្លែងណាខ្លះ យើងកំពុងរុករកប្រសិនបើសម្រាកនៅក្នុងផ្ទះបាន ក៏ជាការល្អ...
ជប៉ុនផ្តល់ ២លានដុល្លារ សម្រាប់កម្មវិធីស្បៀងអាហារពិភពលោកកាត់បន្ថយផលប៉ះពាល់ ដោយទឹកជំនន់នៅកម្ពុជា

ជប៉ុនផ្តល់ ២លានដុល្លារ សម្រាប់កម្មវិធីស្បៀងអាហារពិភពលោកកាត់បន្ថយផលប៉ះពាល់ ដោយទឹកជំនន់នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការ សហប្រជាជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារទឹកជំនន់ទៅលើសន្តិសុខ ស្បៀងរបស់ក្រុមគ្រួសារ និង សហ គមន៍រងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជា។ ក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ។លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «កាលពីឆ្នាំមុន ប្រទេស កម្ពុជាបានទទួលរង នូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលប៉ះពាល់ ដល់ប្រជាជនមួយចំនួនធំ ក៏ដូចជាបង្កឲ្យ មានការបាត់បង់ ជីវិតនិងការខូចខាតផ្នែករូបវ័ន្ត ទៅលើទ្រព្យសម្បត្តិជាច្រើន។ ខ្ញុំមានក្ដីសង្ឃឹមដោយស្មោះថា គម្រោងនេះ នឹងកាត់បន្ថយផលប៉ះពាល់ ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះ ដោយទឹកជំនន់»។ គម្រោងនេះបានកំណត់គោលដៅ នៅឃុំចំនួន១៦ នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់...
សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់មកធ្វើចត្តាឡីស័ក ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩

សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់មកធ្វើចត្តាឡីស័ក ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញបញ្ជាឲ្យយកគ្រូបង្រៀនទាហាន ម្នាក់ មកធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេងរបស់ សម្ដេច ទៀ បាញ់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «មានបញ្ហាមួយដែលសំ ខាន់ជាងគេបំផុតដោយសារវិជ្ជបណ្ឌិតម្នាក់គាត់បើកគ្លីនិច ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង ហើយឥឡូវនឹង មានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើង ទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវិជ្ជបណ្ឌិតដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ ទៅពិនិត្យភ្លាមៗ»។ សម្ដេចបន្តទៀត​ថា «ប្រសិនបើគាត់ឆ្លងមែនទែនយើងកុនហើយ វិជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ ធ្វើចត្តា ឡីស័កទាំងអស់ នៅកន្លែង កាំភ្លើងធំ នៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀត ទាំងអស់នឹងគឺយកដាក់ចត្តាឡី ស័កទាំងអស់»។ សម្ដេចបន្ដថា...
ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន​អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន​អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងអប់រំយុវជន និងកីឡា សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន​ អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និង​ សាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ រាជធានីភ្នំពេញ។
លំនៅដ្ឋានវីឡាប្រណិតរបស់បុរី ខេភី KP ម៉ន ដានី តាមបណ្តោយផ្លូវជាតិលេខ៣​សាងសង់ក្នុងតំបន់ដែលមានសក្តានុពល

លំនៅដ្ឋានវីឡាប្រណិតរបស់បុរី ខេភី KP ម៉ន ដានី តាមបណ្តោយផ្លូវជាតិលេខ៣​សាងសង់ក្នុងតំបន់ដែលមានសក្តានុពល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណិតរបស់បុរី ខេភី KP ម៉ន ដានី តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រកាសបើកលក់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណិត ខេ ភី KP ម៉ន ដានី ដែលបានសាងសង់ លើផ្ទៃដី១២៥ហិកតា មានសាងសង់​ប្រភេទវីឡាទំនើបចំនួន៥០០០ខ្នង អមដោយ រុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង មានទីធ្លាហត្ថប្រាណលំហែកាយ ដែលពោ ពេញទៅដោយបរិយាកាសធម្មជាតិ មានហេដ្ឋារចនាសម័ន្ធពេញលេញ មានចំងាយ តែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣ និងមានចំងាយ២៩គីឡូម៉ែត្រពីរាជធាភ្នំពេញ ។ គម្រោងនេះចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងសាងសង់ឲ្យរួចរាល់ក្នុងរយះពេល៣ឆ្នាំ សម្រាប់វីឡា​ទាំង៥០០០ខ្នង ដោយចំណាយទុនវិនីយោគចំនួន២០លានដុល្លារអា...