ចត្តាឡីស័ក វគ្គទី១ មនុស្សជាង ១៧០០នាក់ នៅភ្នំពេញ និងខេត្តចំនួន៤ បានបញ្ចប់នៅថ្ងៃទី១៩វិច្ឆិកានេះ
ភ្នំពេញ៖ ថ្ងៃទី១៩វិច្ឆិកានេះ ជាថ្ងៃបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅវគ្គទី១ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា មនុស្សជាង ១៧០០នាក់ នៅភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ពោធិ៍សាត់ និងខេត្តកំពង់ធំ។
តាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ចំនួន ១៥៦៩នាក់ ( មានជនជាតិហុងគ្រី ចំនួន ៥នាក់ ) ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះ ជាសះស្បើយ ម្នាក់ និង ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាល ចំនួន ៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០នាក់ ខេត្តព្រៃវែង ចំនួន ២៣នាក់ និងខេត្តកំពង់ធំ ចំនួន ៣នាក់។
ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវី...








