ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកាជាង ៧០លានរៀលដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋរងគ្រោះបំផុត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកាជាង ៧០លានរៀលដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋរងគ្រោះបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះបានសម្រេចផ្តល់ថវិកាចំនួន ៧០.០៤០.០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨០គ្រួសារ រស់នៅក្នុងស្រុកសំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោ...
មន្រ្តីសាខា ក.ប.ប.ខេត្តកំពង់ចាម រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់មួយចំនួននៅផ្សារបឹងកុកស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

មន្រ្តីសាខា ក.ប.ប.ខេត្តកំពង់ចាម រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់មួយចំនួននៅផ្សារបឹងកុកស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកំពង់ចាម)៖ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ចាម ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារបឹងកុក ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន៖ គុយទាវ លត គុយទាវកាត់ ពពុះសណ្តែក ទឹកខ្មេះ និងខ្ញីហាន់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួន ដូចជា៖ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់ ចំនួន ២គីឡូក្រាម គុយទាវកាត់ មានសារធាតុគីមី បូរ៉ាក់ ចំនួន ២គីឡូក្រាម។ បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោ...
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី២១ធ្នូនេះ បានបញ្ជាក់ថា ការធ្វេសប្រហែសរបស់បុគ្គល​ នឹងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩​ ក្នុងគ្រួសារ​ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ​ ការខិតខំអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន​សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាភារកិច្ចរបស់បុគ្គលម្នាក់។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបន្តថា យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស​នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ​ ដែលអាចកេីតមានឡេីងគ្រប់កាល:ទេស:​ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង​ លេីបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល...
 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រគល់និងទទួលបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូនជូនចំពោះក្រសួងបរិស្ថាន

 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រគល់និងទទួលបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូនជូនចំពោះក្រសួងបរិស្ថាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​​ Wang Wentian ឯក​អគ្គ​​រដ្ឋទូតចិនប្រចាំកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ បានអញ្ជើញជាអធិបតី​ក្នុងពិធីប្រគល់និង​ទទួលបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូន(Green low-carbon equipment) ដែលជាជំនួយ​របស់ក្រសួងអេកូឡូស៊ី​និងបរិស្ថាននៃ​ប្រទេស​​ចិន​ជូន​ចំពោះក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។ លោក​​ឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថា ភាគីចិនតែងយកចិត្ត​ទុក​ដាក់​និង​គាំទ្រ​ជាមួយកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា ហើយ​អនុស្សរណៈ​យោគយល់នៃកិច្ចសហប្រតិបត្តិការដែលត្រូវបាន​ចុះហត្ថ​លេខា​រួមគ្នាដោយក្រសួងបរិស្ថាននៃប្រទេសទាំងពីរបានរួមចំណែក​ក្នុងការចង្អុលបង្ហាញយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។ អំពូលសូឡាបំភ្លឺផ្លូវ ប្រព័ន្ធផលិតថាមពលអគ្គិសនី ម៉ូតូអាគុយ និងសម្ភារបច្ចេកវិទ្យាជឿនលឿននិងសន្សំសំចៃថាមពលផ្សេងទៀត ដែលជាអំណោយរបស់ភាគីចិនលើកនេះ ជឿជាក់ថានឹងអាចរួម​ចំណែក​ដល់កិច្ចការពារប...
ក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន នឹងចាត់វិធានការតាមច្បាប់ លើម្ចាស់សត្វពាហណៈណា ដែលបណ្តោយឲ្យចូលបំផ្លិចបំផ្លាញដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុន

ក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន នឹងចាត់វិធានការតាមច្បាប់ លើម្ចាស់សត្វពាហណៈណា ដែលបណ្តោយឲ្យចូលបំផ្លិចបំផ្លាញដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បាន ជូនដំណឹងប្រាប់ទៅ លោក​មេឃុំអូរគ្រៀង និងលោកមេប៉ុស្តិ៍ឃុំអូរគ្រៀង ស្រុក សំបូរ ខេត្តក្រចេះ ។ សំណើរជួយទប់ស្កាត់សត្វពាហណៈ ដែលបានចូលមកលុកលុយ បំផ្លិច បំផ្លាញដំណាំស្វាយចន្ទីរបស់ខ្ញុំ ដែលបានដាំលើដីចំការចំនួនជាង២០០ហិកតា បណ្តាលឲ្យមាន ការខាតបង់ថវិកា និងពេលវេលារបស់ខ្ញុំជាច្រើន ។ អាស្រ័យហេតុនេះ​ សូមលោកមេឃុំ និងលោកមេប៉ុស្តិ៍ ជួយផ្សព្វផ្សាយដល់ប្រជាជន ក្នុងរយះពេល៧ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ បើលើសពីរយះពេលនេះ ខ្ញុំនឹងអនុវត្តតាមវិធានការច្បាប់ជាពុំខានឡើយ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖     ...
លោកឧកញ៉ា អុឹង ឃាង សង់បុរីនិង​​សង់ផ្ទះល្វែងចំនួន ២០០០ល្វែង​​លើទំហំដី ៣៤ហិចតានៅ​​ខេត្តសៀមរាប​​

លោកឧកញ៉ា អុឹង ឃាង សង់បុរីនិង​​សង់ផ្ទះល្វែងចំនួន ២០០០ល្វែង​​លើទំហំដី ៣៤ហិចតានៅ​​ខេត្តសៀមរាប​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
គម្រោងសាងសង់បុរីដ៏ទំនើប សុីវិល័យ គុណភាព ច្នែប្រឌិតខ្ពស់ និងផុសអណ្អែតឡើងទល់មុខអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី របស់ម្ចាស់បុរី លោកឧកញ៉ា អុឹង ឃាង និងលោកជំទាវឧកញ៉ា តែ កលិកា ដែលសាងសង់ផ្ទះល្វែងចំនួន ២០០០ល្វែង វិនិយោគលើទំហំដី ៣៤ហិចតា។ លោកឧកញ៉ា អុឹង ឃាង បានមានប្រសាសន៍ថា​​ គម្រោងថ្មីមួយ លើទឹកដីអង្គរខេត្តសៀមរាប គឺគម្រោងបុរី ឃាង កលិកា ដែលធ្វើការសាងសង់ផ្ទះល្វែងចំនួន ២០០០ល្វែង។ ប្រសិនពុកម៉ែ បងប្អូន មានចំណាប់អារម្មណ៍ សូមអញ្ជើញមកបុរី ឃាង កលិកា នេះចុះមិនខកបំណងទេ។ គំរោង​​បុរី​ ឃាង​ កលិកា​ របស់លោកឧកញ៉ា អុឹង ឃាង និងលោកស្រីឧកញ៉ា តែ កលិកា ចាប់លក់ហើយ ជាមួយគម្រោងបុរីរហូតដល់ ៣៤ ហិចតា ដែលមានទីតាំងលើបណ្តោយផ្លូវជាតិលេខ ៦៤។ ដែលបងប្អូនទាំងអស់គ្នា អាចធ្វើដំណើរ ត្រឹមតែ ១០-១២គីឡូ ពីផ្សារដំដែកនោះបងប្អូននិងមកដល់ទីតាំង បុរី ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប ដែលអាកាសយានដ្ឋាននេះមានទំហំដីរហូតដល់ ៧០០ហិចត...
នាយឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ ណែនាំចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្តពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩នៅខេត្តសាមុតសាខននៃប្រទេសថៃ

នាយឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ ណែនាំចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្តពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩នៅខេត្តសាមុតសាខននៃប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញសេចក្តីណែនាំ ចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្ត ពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ
សភាពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ បានប្រគល់​ថវិកា ៤០៦០​ ដុល្លារ​អាមេរិក​ ដល់រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដើម្បីទិញវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ កូវីដ​ ១៩

សភាពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ បានប្រគល់​ថវិកា ៤០៦០​ ដុល្លារ​អាមេរិក​ ដល់រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដើម្បីទិញវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ កូវីដ​ ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ថ្ងៃទី​ ២១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ លោក ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ និងសហការី បានយក​ថវិកា​ ចំនួន​ ៤០៦០​ ដុល្លារ​អាមេរិក​ ដែល​ថវិកាទាំងនេះ​ បានពីការ​បរិច្ចាគ​របស់​សមាជិក​ សមាជិកា​ សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ កូវីដ​ ១៩​ តាម​រយៈ​ លោក​ គួច​ ចំរេីន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​ ។ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជូនចំពោះ​ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានចូលរួមឧបត្ថម្ភនូវថវិកា តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ជូនដល់រាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ៕ ​...
សម្ដេចក្រឡាហោម ថា ៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវទទួលយកព័ត៌មានរិះគន់ និងសរសើរ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព

សម្ដេចក្រឡាហោម ថា ៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវទទួលយកព័ត៌មានរិះគន់ និងសរសើរ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ៃលិន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទូទាំងប្រទេស ត្រូវទទួលយកព័ត៍មានតិទៀន និងព័ត៍មានសរសើរ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត។  សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់អប់រំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិតអុជអាល បង្កឲ្យមានហិង្សាក្នុងសង្គម។ សម្ដេចក្រឡាហោម បានបន្ថែមថា ត្រូវខិតខំបំផុសកា...
មន្ត្រីសាខា ក.ប.ប. ព្រះវិហារដកហូតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៦.៧គីឡូក្រាមនិង៩.៧៥លីត្រ

មន្ត្រីសាខា ក.ប.ប. ព្រះវិហារដកហូតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៦.៧គីឡូក្រាមនិង៩.៧៥លីត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តព្រះវិហារ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អំបិល មានសារៈធាតុអ៊ីយ៉ូតតាមស្ដង់ដាដែលបានកំណត់។ តែបានរកឃើញការដាក់តាំងលក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖ មីខគោ ៤៤កញ្ចប់ ស្មើនឹង ២.៨គីឡូក្រា ភេសជ្ជៈប៉ូវកម្លាំង ៦កំប៉ុង ស្មើនឹង ១.៥ លីត្រ ទឹកស៊ីរ៉ូ ៦ដប ស្មើនឹង ៤.៥០លីត្រ ទឹកដោះគោ កញ្ចប់ ៣០កញ្ចប់ ស្មើនឹង ៣.៧៥លីត្រ មីកំប៉ុង ៦៥កំប៉ុង ស្មើនឹង ៣.៩០គីឡូក្រាម សរុបទំនិញដកហូតបានចំនួន ៦.៧គីឡូក្រាម និង ៩.៧៥លីត្រ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចច...