រកឃើញមន្ត្រីរដ្ឋាភិបាលកម្ពុជា៣នាក់ដែលឆ្លងវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសថា លទ្ធផលវិភាគវត្ថុ សំណាកលើកទី២ ជូនដល់អ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា គិតត្រឹមម៉ោង០៥:០០ល្ងាចនៃថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញពី អ្នកវិជ្ជមានវីរុសវីដ-១៩ ចំនួន ០៣នាក់ ដែលមានដូចតទៅ៖
១. លោក សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា មានអាសយដ្ឋាននៅខណ្ឌទួលគោក រាជធានីភ្នំពេញ
២. លោក ស ចិត្រា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មាន អាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៣. បុរសជនជាតិហុងគ្រី អាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម ស្នាក់នៅ
សណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលកត់សម្គាល់ថា ករណីសរុបដែលរកឃើញអ្នកមានវីរុស...








