រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» ជូនលោក លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធក្នុងការងារដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកាលានុវត្តភាពថ្មីៗក្នុងការចាប់យកអាជីពក្នុងវិស័យទេសចរណ៍ ព្រមទាំងការជំរុញការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។
ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រីគណៈគ្រប់គ្រង ព្រឹទ្ធបុរសមហាវិទ្យាល័យ សាស្ត្រាចារ្យ និងប្អូនៗនិស្សិតទាំងអស...








