ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកធ្លាក់ចុះមកនៅត្រឹម៨.៤ភាគរយ

ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកធ្លាក់ចុះមកនៅត្រឹម៨.៤ភាគរយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក (U.S Bureau of Labor Statistics) បានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ស្តីពីអត្រាគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះនៅត្រឹម៨.៤ ភាគរយ ស្មើនឹងចំនួនជាង១លាន ៤សែននាក់នៅទូទាំងប្រទេស នេះបើតាមការចុះផ្សាយរបស់ CNN ។ របាយការណ៍ដដែលបានបញ្ជាក់ថា  អត្រាគ្មានការងារធ្វើ ៨.៤ភាគរយ គឺជាអត្រាធ្លាក់ចុះពី១០.២ភាគ កាលពីខែសីហា ក្រោយពីអត្រាគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅប្រទេសនេះ បានហក់ឡើងខ្ពស់ចាប់តាំងពីខែមីនា ដោយសារវិធានការបិទសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលវីរុសCovid-19 ។ មន្ត្រីការិយាល័យស្ថិតិការងារ បាននិយាយថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេ រិក អាចនឹងប្រសើរឡើងនៅពេលខាងមុខ ប្រសិនបើការឆ្លងរាលដាលវីរុសCovid-19ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៕...
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រ​ផលិតទឹកសុទ្ធប៉ាយ ឈាន់ សាន ឈាន ក្នុងក្រុងព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រ​ផលិតទឹកសុទ្ធប៉ាយ ឈាន់ សាន ឈាន ក្នុងក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់សោម៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង មន្រី្តជំនាញនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើល ពីខ្សែសង្វាក់ផលិតកម្ម និងគុណភាពទឹក របស់រោងចក្រ​ផលិតទឹកសុទ្ធ​ ប៉ាយ ឈាន់ សាន ឈាន ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្នុងការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ម្ចាស់រោងចក្រផលិតទឹកសុទ្ធ​ ប៉ាយ ឈាន់ សាន ឈាន បន្តផលិតទឹកសុទ្ធដែលមានគុណភាពដើម្បីធានាដល់សុវត្ថិភាព សុខភាពរបស់អ្នកប្រើប្រាស់ ។ លោក គួច ចំរើន បានថ្លែងការកោតសរសើរដល់ម្ចាស់រោងចក្រកផលិតទឹកសុទ្ធ ប៉ាយ ឈាន់ សាន ឈាន ដែលកន្លងមកបានរួមក្នុងសកម្មភាពមនុស្សធម៌ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គមហើយសូមបន្តសកម្មភាពដ៏ប្រពៃនេះ តទៅមុខទៀត។ ជាមួយគ្នានេះ លោកអភិបាល បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ដែលកំពុងធ្វើការបណ្តាក់ទុន ក្នុងខេត្តព្រះសីហនុ ក្នុងកំឡុងពេលខេត្តព្រះសីហនុ ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួនពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗក្នុងជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០នេះ ៖...
សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញបទពិសោធន៍ដ៏ជូរចត់របស់កម្ពុជាពីអតីតកាល និង​នយោបាយ​ឈ្នះ​-​ឈ្នះ​និងគុណតម្លៃសន្តិភាព

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញបទពិសោធន៍ដ៏ជូរចត់របស់កម្ពុជាពីអតីតកាល និង​នយោបាយ​ឈ្នះ​-​ឈ្នះ​និងគុណតម្លៃសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំលឹក​ជូន​ប្រជាជននិងពិភពលោក អំពី​បទពិសោធ​ដ៏​ជូរចត់​របស់​កម្ពុជា​ពី​អតីតកាល​និង​ការ​អនុវត្ត​បាន​យ៉ាង​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ឆ្នាំ​១៩៩៨ បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ពី​តម្លៃ​សន្តិភាព ​និង​កាន់តែ​យល់​ពី​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​នៃ​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ គឺ​សន្តិភាព​និង​ស្ថិរភាព​។​ សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រំលឹក​ឡើងវិញ​ពី​តម្លៃ​សន្តិភាព​បែបនេះ តាមរយៈ​សារលិខិត​របស់​សម្ដេច​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ឆ្នាំ ២០២០​។​ ​សម្ដេច​បានថ្លែងថា ថ្ងៃទី០៧ ខែ​កញ្ញា​ឆ្នាំ ២០០១ ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​វិសេសវិសាល ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៥​និង​ប្រទេស​សមាជិក​ទាំងអស់​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​កំណត់​យក​ថ្ងៃ​២១​កញ្ញា ជា​ទិវា​សន្តិ...
ថៃ ទទួលទិញដំឡូងជ្វាពីកម្ពុជាប្រមាណជាជិត៣ពាន់តោនក្នុងរដូវដំឡូងដែលកំពុងឲ្យផល

ថៃ ទទួលទិញដំឡូងជ្វាពីកម្ពុជាប្រមាណជាជិត៣ពាន់តោនក្នុងរដូវដំឡូងដែលកំពុងឲ្យផល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ម៉ាន សុគ្រី អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទបានឲ្យដឹងនៅថ្ងៃទី១៩ កញ្ញាឆ្នាំ២០២០ នេះថា ប្រទេសថៃដែលជាប្រទេសជិតខាងមួយរបស់ កម្ពុជាបាននាំចូលដំឡូងជ្វាប្រមា ណជាជិត៣ពាន់តោន។ ហើយតំលៃក៏ខ្ពស់ដែរគីមួយគីឡូក្រាមប្រមាណ៧០០រៀលទៅ៩០០រយរៀល បើធៀបទៅនិងតំលៃ ឆ្នាំមុនៗ បានតែ៣០០ទៅ៤០០រយរៀលតែប៉ុណ្ណោះ ។ គិតពីដើមឆ្នាំមកទល់ត្រឹមថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២០ បរិមាណ នៃការនាំចេញដំឡូងកម្ពុជាទៅកាន់ប្រទេសថៃនេះគឺមានបរិមាណ សរុបចំនួន២.៨៦៥តោន។ ហើយតំលៃក៏បានខ្ពស់ដែរ បើធៀបទៅឆ្នាំមុនៗ ។ រហូតមកដល់ពេលនេះដំឡូងជ្វាគឺជាប្រភេទដំណាំដែលកសិករកម្ពុជាដាំនៅសឹងគ្រប់កន្លែងនៅតាមដីដែលមិនលិចទឹក ។ ដំឡូងជ្វាជាដំណាំមើម មួយប្រភេទដែលកសិករនិយមដាំនៅប្រទេសកម្ពុជា ព្រោះដំឡូងជ្វាសម្បូរដោយវីតាមីនអាសារធាតុរ៉ែមានប្រយោជន៍ជាច្រើន និងជាតិម្សៅដូចអង្ករដែលអាចយកទៅបរិភោគជំនួសបាយបាន ចំណែកស្លឹកគេយកទៅធ្វើជាបន្លែ និងចំណី សត្វផងដែរ ។ វាគឺ...
ពិធីបុណ្យភ្ជុំបិណ្ឌមានបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសប្រមាណជាង៤៥ម៉ឺននាក់

ពិធីបុណ្យភ្ជុំបិណ្ឌមានបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសប្រមាណជាង៤៥ម៉ឺននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ រាជធានី ខេត្ត បានឱ្យដឹងនៅថ្ងៃនេះថា ក្នុងរយៈពេល (ថ្ងៃទី១៦,១៧ ,១៨ ខែកញ្ញា ឆ្នាំ២០២០) នាឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជា ពលរដ្ឋ និង ជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានចំនួន ៤៥៤.៨៥៤ នាក់ ក្នុងនោះ  ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥១.៦២៩ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ប្រមាណ ៣.២២៥ នាក់។ នេះបើយោងតាមរបាយ ការណ៍របស់ក្រសួង ទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ បានកត់សម្គាល់ឃើញថា សម្រាប់និន្នាការភ្ញៀវទេសច ៣ថ្ងៃកន្លងមកនេះ បើទោះបីជាមានភ្លៀងធ្លាក់នៅតាម រាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរ កម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់ រយៈពេល២ថ្ងៃនេះ ភ្ញៀវទេសចរមានចំនួនប្រមាណ៦៧២.៧៨៦ នាក់។ ទន្ទឹមនេះភ្ញៀវទេសច រណ៍ភាគច្រើន បាន ជួបជុំជាលក្ខណៈគ្រួសារ និងបន្ទាប់ពីត ត្រឡប់ពីចូលរួមពិធីបុណ្យបិណ្ឌភ្ជុំនៅតាមវត អារាមនានា បានរៀ...
លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងសិក្ខាសាលាស្ដីពីការចរចាពាណិជ្ជកម្ម

លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងសិក្ខាសាលាស្ដីពីការចរចាពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការចរចាពាណិជ្ជកម្ម បានរៀបចំឡើងដោយគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន ជំនួយពាណិជ្ជកម្មកម្ពុជា (ARISE+Cambodia)នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ ។ សិក្ខាសាលារយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅ តំណាង លោក​  សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោក​​រដ្ឋលេខាធិការ បានជម្រាបជូនពីប្រវត្តិនៃការចូលរបស់កម្ពុជាជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងបង្អស់ដែលបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២​០០​៤។ នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ កម្ពុជាបានបង្កើនសមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗ ហើយនៅឆ្នាំ ២០១៧កម្ពុជាបាន​ដើរតួជាអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបានដឹកនាំក្រុមប្រ​ទេសនេះក្នុងសន្និសីទថ្នាក់រដ្ឋមន្...
នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ Daily-Khmer និងសហការី អបអរសាទរពិធីចម្រើនជន្មាយុគម្រប់ ៦៨ឈានចូល៦៩ឆ្នាំ ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន

នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ Daily-Khmer និងសហការី អបអរសាទរពិធីចម្រើនជន្មាយុគម្រប់ ៦៨ឈានចូល៦៩ឆ្នាំ ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ Daily-Khmer លោក​ ហៃ ស៊ីណា (វឌ្ឍនា) និងសហការី អបអរសាទរពិធីចម្រើនជន្មាយុគម្រប់ ៦៨ឈានចូល៦៩ឆ្នាំ ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានសូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកប ដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយ ពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។  ...
អាជ្ញាធររាជធានីភ្នំពេញ ហៅម្ចាស់អាជីវកម្ម ផ្ទះសំណាក់.ភោជនីយដ្ឋាន.សណ្ឋាគារ.ត្រូវផ្ដល់ផល លិតផលទេសចរណ៏ណាដែលមានសុវត្ថភាពជំងឺកូវិដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបុណ្ឌ

អាជ្ញាធររាជធានីភ្នំពេញ ហៅម្ចាស់អាជីវកម្ម ផ្ទះសំណាក់.ភោជនីយដ្ឋាន.សណ្ឋាគារ.ត្រូវផ្ដល់ផល លិតផលទេសចរណ៏ណាដែលមានសុវត្ថភាពជំងឺកូវិដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបុណ្ឌ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃ ណីជាតិ ថ្ងៃ១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែ អស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០។ ដូច្នេះ អាជ្ញាធរ រាជធានីភ្នំពេញ ហៅម្ចាស់អាជីវកម្ម.ផ្ទះសំណាក់. ភោជនីយដ្ឋាន.សណ្ឋាគារ.ត្រូវផ្ដល់ផលិតផលទេសចរណ៏ទៅអតិថិជន ណាដែលមានសុវត្ថភាពជំងឺកូវិដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបុណ្ឌ ។ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំបែបនេះ ខណៈលោកជាអធិបតីភាព ក្នុងពិធីប្រជុំ អប់រំផ្សព្វផ្សាយ ឲ្យយល់ដឹងពីវិធីបង្កា ជំងឺកូវិដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២០។ លោក ហួត ហៃ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធាទី ខេត្ត ដូច្នេះ ម្ចាស់ភោជនីយដ្ឋាន សណ្ឋ...
រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”

រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី១១ខែកញ្ញានេះ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”  ហើយ​​ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននេះសូមជម្រាបជូន​សាធារណ​ជនបានជ្រាបដូចខាងក្រោម៖ ១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News” ដោយហេតុថាការផ្សព្វផ្សាយព័ត៌មាននេះមិនត្រឹមត្រូវទៅតាមសភាពការណ៍ពិតជាក់ស្តែងនោះឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ២. ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការពន្យល់ដល់សាធារណជនបានជ្រាបថា ការធ្វើអាជីវកម្មនាំចេញ នាំចូលសត្វនិងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធី និងវិធានបច្ចេកទេសដូចមាន​ចែងក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ រាល់ការស្នើសុំនាំចេញ នាំចូលសត្វន...