ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ផ្អាកការងារស្នងការរងខេត្តព្រៃវែងនិងកូនចៅ៦នាក់ជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ ថា ប្រើអំពើហិង្សាជំរិតទារប្រាក់

ផ្អាកការងារស្នងការរងខេត្តព្រៃវែងនិងកូនចៅ៦នាក់ជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ ថា ប្រើអំពើហិង្សាជំរិតទារប្រាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេច ផ្អាកការងារជាបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចំនួន៧រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោយយុវជន២នាក់ ចោទប្រកាន់ ថា បានប្រើអំពើហិង្សាជំរិតទារប្រាក់ ។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនប្រឆាំងគ្រឿងញៀន និង កូនចៅតាមឋានានុក្រុមចំនួន៦នាក់ ផ្សេងទៀត ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿង ញៀនចំនួន០២នាក់ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម...
គោ ក្របីជាង៣០០ក្បាលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺសារទឹក

គោ ក្របីជាង៣០០ក្បាលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺសារទឹក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ក្រុមភ្នាក់ងារពេទ្យសត្វ មន្ត្រី អាជ្ញាធរដែនដី និងប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងរួមគ្នាបើកយុទ្ធនាការចុះចាក់វ៉ាក់សាំង ការពារបង្ការជំងឺសារទឹកដល់សត្វ គោក្របីនៅតាមមូលដ្ឋាន ដើម្បីធានាដល់សុខភាពសត្វឱ្យបានល្អប្រសើរ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ គឺជាថ្ងៃយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារបង្ការជំងឺសារទឹកគោក្របីជូនប្រជាពលរដ្ឋ បានជាង ៣៥០ក្បាល នៅក្នុងភូមិថ្មីឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទខេត្ត ការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងក្នុងគោលបំណងសំដៅជួយធានាការពារដល់សុខភាព សត្វគោ ក្របីរបស់ប្អូនប្រជាកសិករយើងឱ្យវាឆាប់បានធំធាត់ហើយលក់ដូរបានតម្លៃសមស្របដើម្បីបង្កើនចំណូលចិញ្ចឹមជីវភាពគ្រួសារកាន់តែប្រសើរឡើងថែមទៀត។ លោកអ៊ុ រាត្រី ក៏បានណែនាំដល់ ប្រជាកសិករ ដែលចិញ្ចឹម សត្វគោក្របីឱ្យ...
ស្ងាត់ៗពីសិល្បៈមួយរយៈ កែវ តារាភព ក្មួយ កែវ សារ៉ាត់ចាប់យកជំនួញតន្រ្តីសម័យនិងKTV ជិៈឡានសុទ្ធតែទំនើបៗ

ស្ងាត់ៗពីសិល្បៈមួយរយៈ កែវ តារាភព ក្មួយ កែវ សារ៉ាត់ចាប់យកជំនួញតន្រ្តីសម័យនិងKTV ជិៈឡានសុទ្ធតែទំនើបៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក កែវ តារាភព ដែលត្រូវជាក្មួយលោក កែវសារ៉ាត់ និងជាម្ចាស់បទ «មិនដើរជាន់ស្នាមចាស់» បន្ទាប់ពីបាត់មុខពីសិល្បៈ លោកបានបើកជំ​នួញតន្រ្តីសម័យ និងKTV ដ៏ធំមួយរបស់ខ្លួនដែលមានទីតាំង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានឡានទំនើបៗជិះដែលគួរឲ្យកោតសរសើរមែនទែន។ សម្រាប់តន្ត្រី កែវ តារាភព និង កែវ តារាភព KTV គឺជាកិច្ចខិតខំប្រឹងប្រែងបង្កើតឡើងដោយ តារាចម្រៀងរូបស្រស់សង្ហា កែវ តារាភព ផ្ទាល់​តែ​ម្តង ដែលបានចំណាយដើមទុនប្រមាណ រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីដំណើរការលើមុខជំនួញនេះ។ ជំនួញក្រុមតន្ត្រី និង KTV របស់តារាចម្រៀង កែវ តារាភព សម្ភោធកាលថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០១៦ ។លោក កែវ តារាភព ជាតារាចំរៀងមួយរូប ដែលមានឈ្មោះបោះសម្លេងដោយសារតែលោក មានរូបរាង មុខមាត់ ជាពិសេសនោះគឺ មានសម្លេងប្រហាក់ប្រហែល នឹងតារាចម្រៀងជើងចាស់ គឺលោក កែវ សារ៉ាត់ ដែលត្រូវជាពូបង្កើតរបស់លោកផ្ទាល់តែម្តង។ ក្នុងរយៈពេលកន្លងមកនេះ លោក កែវ តារាភព ក៏ធ្លាប់បានចូលរួម...
ប្រកាសចូលកាន់មុខតំណែងរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

ប្រកាសចូលកាន់មុខតំណែងរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សម ប៊ុនថុន ដែលត្រូវបានតែង តាំងជាប្រធានសាលាឧទ្ធរណ៍បាត់ដំបងលោក នួន សាន ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និង លោក គឺ ប៊ុណ្ណារ៉ា ដែលត្រូវបានតែង តាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ គឺជាសាលាឧទ្ធរណ៍តំបន់ ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់ជាប្រវត្តិសាស្រ្តនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរ...
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ នេះ ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥។ មន្ទីរពេទ្យទី១-).មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង ទី២-).មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង ទី៣-).មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង ទី៤-).មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង ទី៥-).កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្ន...
លោក​ឧកញ៉ា ងួន ម៉េងតិច ជួបពិភាក្សានិងអគ្គនាយកនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-ការវិនិយោគកូរ៉េ (KOTRA) ប្រចាំរាជធានីភ្នំពេញ

លោក​ឧកញ៉ា ងួន ម៉េងតិច ជួបពិភាក្សានិងអគ្គនាយកនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-ការវិនិយោគកូរ៉េ (KOTRA) ប្រចាំរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Shin Jongsoo អគ្គនាយកនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-ការវិនិយោគកូរ៉េ (KOTRA) ប្រចាំរាជធានីភ្នំពេញ ហើយជំនួប​នេះធ្វើ​ឡើង​នៅ​​ទី២៧ ខែកក្កដា ឆ្នាំ២០២០ដែលជា​ជំនួបមួយ​​តាមការស្នើឡើងពីលោកបណ្ឌិត Shin Jongsoo ដើម្បីសម្ដែងការគួរសម និងធ្វើការណែនាំខ្លួនក្នុងនាមលោកបណ្ឌិតត្រូវបានតែង​​តាំងជាអគ្គនាយកថ្មីរបស់ KOTRA ប្រចាំរាជធានីភ្នំពេញ។ ក្នុងជំនួប លោកបណ្ឌិតបានលើកឡើងអំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ ជាពិសេស វិស័យពាណិជ្ជកម្ម ដែលមានការកើនឡើងជាលំដាប់។ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគបន្ថែម លោកបណ្ឌិតបានស្នើសុំធាតុចូល និងការសហការពីសភាពាណិជ្ជកម្មកម្ពុជាក្នុងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ស្របតាមគោលនយោបាយពាណិជ...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាកសិករកម្ពុជា

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាកសិករកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយបស់ជាតិទាំងអស់ បន្តផលិតកម្មវិធីថ្មីៗ ទាក់ទងចំណេះទូទៅ  ដើម្បីផ្តល់នូវការយល់ដឹងជូនដល់សាធារណៈជន បានកាន់តែប្រសើរឡើង ។ លោកបានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ។ លោករដ្ឋមន្ត្រីបានឲ្យក្រុមការងារព័ត៌មាន ចុះថត និងសរសេរអត្ថបទ ទាក់ទងនឹងទីតាំង សម្ងួតស្រូវ ដំឡូងមីជាដើមដែល មានទីតាំងធំទូលាយមានកន្លែងរក្សា និងសម្ងួត ស្រូវ ឬ ដំឡូង បានរាប់សិប តោន នឹងរក្សាទុកបានយូរមិនមានខូចគុណភាព ដើម្បីផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងធ្វើតាម ។ លោករដ្ឋមន្រ្តី បានបន្ថែមថា  អ្នកសរសេរអត្ថបទព័ត៌មាន ត្រូវរំលេចនូវអ្វីដែលជាចំណុចសំខាន់ជាងគេ ជាមុនសិន ដោយមិនត្រូវ ដាក់ចំណុចសំខាន់នៅកណ្តាលអត្ថបទ ឬនៅចុងបញ្ចប់នៃអត្ថបទនោះទេ។ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ...
កូវីដ-១៩ សម្លាប់មនុស្សអស់ជិត៤ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២១ម៉ឺននាក់ក្នុងថ្ងៃទី២៨ ខែកក្កដានេះ

កូវីដ-១៩ សម្លាប់មនុស្សអស់ជិត៤ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២១ម៉ឺននាក់ក្នុងថ្ងៃទី២៨ ខែកក្កដានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ជិត៤ពាន់នាក់ គឺចំនួន៣៩៧៩នាក់ និងឆ្លងទៅមនុស្សថ្មីជាង២១ម៉ឺននាក់ គឺចំនួន២១១ ៣១៨នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ប្រទេសដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេដោយសារវីរុសCovid-19គិតត្រឹមព្រឹកថ្ងៃអង្គារ គឺប្រទេសឥណ្ឌា ដែលមានមនុស្សស្លាប់ចំនួន៦៣៦នាក់ និងមនុស្សឆ្លងប្រចាំថ្ងៃចំនួន៤៦ ៤៨៤នាក់ ហើយសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីច្រើនជាងគេក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គឺអាមេរិកមានមនុស្សឆ្លងវីរុសនេះថ្មីចំនួន៦០ ០០៣នាក់ និងមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន៥៦៧នាក់ ។ សូមបញ្ជាក់ថា មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានកើនឡើងដល់ ១៦ ៦២៨ ៩៤២ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៦៥៥ ៨៦២ នាក់ ខណៈមនុស្សដែល...
វៀតណាមជម្លៀសពលរដ្ឋ៨ម៉ឺននាក់ចេញពីទីក្រុងដាណាង ក្រោយពីវីរុសកូវីដ-១៩ឆ្លងទៅមនុស្ស៣នាក់

វៀតណាមជម្លៀសពលរដ្ឋ៨ម៉ឺននាក់ចេញពីទីក្រុងដាណាង ក្រោយពីវីរុសកូវីដ-១៩ឆ្លងទៅមនុស្ស៣នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលប្រទេសវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៧ ខែកក្កដានេះថា ខ្លួនកំពុងជម្លៀសប្រជាពលរដ្ឋប្រមាណ៨០០០០នាក់ ដែលភាគច្រើនជាអ្នកទេសចរក្នុងស្រុក ចេញពីភាគកណ្ដាលទីក្រុងដាណាង បន្ទាប់ពីប្រជាពលរដ្ឋ៣នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា ការជម្លៀសប្រជាពលរដ្ឋនេះនឹងចំណាយពេល៤ថ្ងៃ តាមប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកប្រហែល១០០ជើងជារៀងរាល់ថ្ងៃចេញពីទីក្រុងដាណាង ទៅកាន់ទីក្រុងចំនួន១១របស់ប្រទេសវៀតណាម ។ វៀតណាម បានវិលត្រឡប់ទៅការប្រកាសអាសន្នកម្រិតខ្ពស់ជាថ្មី បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍លើកដំបូង របស់ខ្លួនចាប់តាំងពីខែមេសា និង ៣ករណីឆ្លងទៀតកាលពីថ្ងៃអាទិត្យ នៅគ្រប់តំបន់ទេសចរណ៍សំខាន់ៗទាំងអស់នៅទីក្រុងដាណាង ដែលនាំឲ្យអ្នកឆ្លងសរុបនៅប្រទេសនេះកើនឡើងដល់៤២០នាក់ ៕...
លោកប៉ាន សូរស័ក្តិ ៖មន្រ្តីពាណិជ្ជកម្ម ចៀសវាងដាច់ខាតទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ

លោកប៉ាន សូរស័ក្តិ ៖មន្រ្តីពាណិជ្ជកម្ម ចៀសវាងដាច់ខាតទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មថ្មីនៅខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ភាពងាយស្រួលដល់ម​ន្ត្រីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។ លោករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះសម្ធិទផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម។ លោកបានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមជូនគ្រប់វិស័យ​ ដោយ​​​ប្រឹងប្រែង​ចរចា​យ៉ាង​សកម្ម​ទាំង​ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក តាម​រយៈ​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអាស៊ាន និងអាស៊ាន+ដៃគូ ក៏ដូចជាសហប្រតិបត្តិក...