ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិ លេខ៣និងផ្លូវមួយចំនួនក្នុងប្រទេសកម្ពុជាបានដាក់ កាមេរ៉ាឆ្លាតវៃបង្កប់ចាំថត អ្នកបើកលើស ល្បឿន កំណត់រួចបញ្ជូនការផាកពិន័យដល់ផ្ទះ អ្នកល្មើស តែម្តង។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវជាតិលេខ៣ នឹងបង្កប់កាមេរ៉ាឆ្លាតវៃដល់ទៅ ១០ គ្រាប់ បន្ថែមលើកាមេរ៉ាចល័តរបស់សមត្ថកិច្ច។ លោកបន្ដថា បញ្ហាគឺតាមផ្លូវ ដែលត្រូវ ចាប់ការបើកបរ លើសល្បឿនកំណត់ទាំងនោះ ពុំមានស្លាកសញ្ញាកំណត់ល្បឿន ឬ មានដែរតែដួលរលំ និង រលុប ជាដើម ទើបផ្តល់ការលំបាកដល់អ្នកបើកបរក្នុងការកំណត់ល្បឿនឲ្យបានត្រឹមត្រូវបានច្បាប់។ លោកបានឱ្យដ...
មនុស្សជាង១ពាន់នាក់បានស្លាប់៣ថ្ងៃជាប់គ្នានៅអាមេរិកដោយសារកូវីដ-១៩

មនុស្សជាង១ពាន់នាក់បានស្លាប់៣ថ្ងៃជាប់គ្នានៅអាមេរិកដោយសារកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វីរុសCovid-19 បានសម្លាប់មនុស្សអស់ជាង១ពាន់នាក់ក្នុងមួយថ្ងៃរយៈពេល៣ថ្ងៃជាប់គ្នានៅសហរដ្ឋអាមេរិក ក្នុងរយៈពេល២៤ម៉ោងគិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដានេះ Covid-19បានសម្លាប់មនុស្សអស់ចំនួន ១៤៦៣នាក់ គិតត្រឹមថ្ងៃទី៣០ចំនួន ១៣០៤នាក់ និងគិតត្រឹមថ្ងៃទី២៩ ខែកក្កដានេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ចំនួន ១២៦៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់ Worldometer ។ វីរុសCovid-19ក៏បានសម្លាប់មនុស្សប្រចាំថ្ងៃក្នុងរង្វង់ពីជាង៥ពាន់ទៅជាង៦ពាន់នាក់ដែរក្នុង១ថ្ងៃនៅជុំវិញពិភពលោក ដែលគិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ Covid-19បានសម្លាប់មនុស្សអស់ចំនួន ៦២១៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ចំនួន ៥៥៨០នាក់ និងកាលពីថ្ងៃពុធវីរុសនេះបានសម្លាប់មនុស្សអស់ចំនួន ៦៦៤៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកបានកើនឡើងដល់ ៦៧៥ ៧៥៩នាក់ និងមនុស្សឆ្លងវីរុសនេះបានកើនឡើងដល់ ១៧ ៤៥៣ ១៥២នាក់ ខណៈដែលអ្នកជាសះស...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជា ប្រជុំផ្សព្វផ្សាយស្តីពី “ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០” រវាងកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូរ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជា ប្រជុំផ្សព្វផ្សាយស្តីពី “ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០” រវាងកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ នៅថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) រវាងកម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ ដោយមានការសម្របសម្រួលពីធនាគារចិន (Bank of China) លីមីតធីត ដឹកនាំដោយ លោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករង នៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលពិព័រណ៍និងសាលសន្និសីទជាតិទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រ...
យុទ្ធនាការបំបាត់អំពើនិទណ្ឌភាពឬជាយុទ្ធនាការរកលុយដើម្បីបំបាត់ភាពតោកយ៉ាកសេដ្ឋកិច្ចរបស់ខ្លួន?

យុទ្ធនាការបំបាត់អំពើនិទណ្ឌភាពឬជាយុទ្ធនាការរកលុយដើម្បីបំបាត់ភាពតោកយ៉ាកសេដ្ឋកិច្ចរបស់ខ្លួន?

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
យុទ្ធនាការបំបាត់អំពើនិទណ្ឌភាព ឬជាយុទ្ធនាការរកលុយដើម្បីបំបាត់ភាពតោកយ៉ាកសេដ្ឋកិច្ចរបស់ខ្លួន? យើងនៅចាំបានថា អតីតបក្សសង្រ្គោៈជាតិ ដែលពេលនោះ សម រង្សី ជាប្រធានបានប្រើមធ្យោបាយទុច្ចរិតបោកបញ្ជោតប្រជាជនស្លូតត្រង់ក្នុងការប្រមូលចូលជាថវិការដើម្បីយកទៅបើកទូរទស្សន៍ព្រៈអាទិត្យ និង រឿងផ្សេងៗរាប់មិនអស់។ ក្រោយពីបានលុយជាច្រើនពីពលរដ្ឋហើយ ក្រុមបក្សពួកសង្រ្គោះជាតិនេៈបានយកលុយចែកគ្នាចាយអស់ បាត់ដំណឹងឈឹងរឿងបើកទូរទស្សន៍ ទោះបីជារដ្ឋាភិបាលបានអនុញ្ញាតហើយក្តី។ តាមពិតគោលបំណងពួកបក្សឆាំងបោកសង្រ្គោះជាតិនេៈគ្មានបំណងចង់បើកទូរទស្សន៍អ្វីនោះទេ គ្រាន់តែប្រើមធ្យោបាយរកលុយដាក់ចូលហោប៉ៅតែប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះកំឡុងពេលដែលមេរោគកូវីដ១៩ បានកំពុងធ្វើអោយប៉ៈពាល់ដល់សេដ្ឋកិច្ចចំណូលរបស់ក្រុម សម រង្សី ជាខ្លាំង ទណ្ឌិត សម រង្ស៊ី និងគូរកនចាប់ផ្តើមបែកគំនិតរកលុយតាមរយៈបង្កើត[ យុទ្ធនាការបំបាត់និទណ្ឌភាពនៅកម្ពុជា] ។ វាពិតជាអស់សំណើចណាស់ដែ...
ប្រទេសឥណ្ឌាទទួលបានយន្តហោះចម្បាំង៥គ្រឿងដំបូងពីប្រទេសបារាំង

ប្រទេសឥណ្ឌាទទួលបានយន្តហោះចម្បាំង៥គ្រឿងដំបូងពីប្រទេសបារាំង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌាបានប្រកាសថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿង បានហោះហើរពីប្រទេសបារាំងទៅដល់ប្រទេសឥណ្ឌាហើយ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាដដែលបានបន្តថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿងនេះ គឺជាយន្តហោះចម្បាំងដំបូងដែលឥណ្ឌាទទួលបានពីបារាំង ក្នុងចំណោមយន្តហោះចម្បាំងសរុបចំនួន៣៦ គ្រឿង ដែលឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញពីបារាំងកាលពីឆ្នាំ២០១៦កន្លងទៅក្នុងតម្លៃទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក ។ សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរនៅតំបន់អាស៊ី ក្នុងចំណោមប្រទេស៤ផ្សេងទៀត មានប្រទេសចិន ប៉ាគិស្ថាន និងកូរ៉េខាងជើង ហើយឥណ្ឌាក៏ទើបតែមានជម្លោះជាមួយគ្នានៅតាមព្រំដែនជាមួយប្រទេសចិន ៕...
ប្អូនស្រីបង្កើតរបស់​​សម្តេតេជោ ត្រូវ​បានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរិសុគន្ធាមហាឧបាសិកាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ប្អូនស្រីបង្កើតរបស់​​សម្តេតេជោ ត្រូវ​បានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរិសុគន្ធាមហាឧបាសិកាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្អូនស្រីបង្កើតរបស់​​ សម្តេតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា គឺលោកស្រី ហ៊ុន ស៊ីណាត  ត្រូវបាន​​​តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរិសុគន្ធាមហាឧបាសិកាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ម្តេចព្រមហាសង្ឃរាជ នៃគណៈធម្មិយុត្តិកនិកាយ នៃព្រះ​រាជាណាចក្រកម្ពុជា។ ការ​​តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់- ទីប្រឹក្សាផ្ទាល់ នេះគឺ ដោយសារតែ​​លោកស្រី​​បាន​រួម​ចំណែកយ៉ាងច្រើន​នៅក្នុងសង្គមជាតិ ក្រោមម្លប់នៃសន្តិភាព​​ ក៏ដូចជាបាន​ចូលរួម​កិច្ចការងារមនុស្សធម៌ ការងារ​​​ព្រះពុទ្ធសាសនា និងកិច្ចការជាច្រើន​ទៀត​ស្ទើររាប់មិនអស់។ កិត្តិនាមនេះសក្តិសម​ដែលក្នុងនាមលោកស្រី ហ៊ុន ស៊ីណាត ជាស្រ្តីខ្មែរមួយ​រូប​រស់ក្នុងគ្រួសារ​កសិករនៅភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប៉ុន្តែដោយសារតែការតស៊ូនិងការ​​សិក្សារៀនសូត្រធ្វើ​ឲ្យ​លោកស្រីក្លាយជាស្រ្តីខ្មែរមួយ​រូប​​មានឈ្មោះ​បោះសម្លេងក្នុងសង្កមជាតិ ...
អាជ្ញាធររាជធានី ស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗដើម្បីអភិវឌ្ឍន៍ថ្មីឡើងវិញ

អាជ្ញាធររាជធានី ស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗដើម្បីអភិវឌ្ឍន៍ថ្មីឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗ ដើម្បីអភិវឌ្ឍថ្មីឡើងវិញដែលធានាបានសុវត្ថិភាពនៃ ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ លោកអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗនេះ នឹងធ្វើឡើងជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់ ។ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗនិងអ្នកស្នាក់នៅអាគារចាស់នៅក្នុងរាជធានីភ្នំពេញ ...
ម្ចាស់វិនិយោគបុរីផលផារ៉ាដាយ រៀបចំវិធីក្រុងពាលីសង់ផ្ទះគំរូដ៏ប្រណិត គ្រោង​​​នឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះ​​​

ម្ចាស់វិនិយោគបុរីផលផារ៉ាដាយ រៀបចំវិធីក្រុងពាលីសង់ផ្ទះគំរូដ៏ប្រណិត គ្រោង​​​នឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះ​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ភិន សុផល ម្ចាស់គម្រោងបុរីផលផារ៉ាដាយ បានរៀបចំកម្មវិធីក្រុងពាលីសង់ផ្ទះគំរូដ៏ស្រសស្អាត ហើយនៅសល់រយៈពេលត្រឹមតែ​​៣ខែទៀតផ្ទះគំរូនេះ​នឹងលេចចេញជារូបរាងហើយ ។ចំពោះ​​ គម្រោងកំពុងរៀបចំដំណើការផ្នែកផ្លូវច្បាប់ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ក្រសួង គម្រោង​​​​​​ផ្តោតលើតំបន់អេកូបៃតង ដើម្បីផ្តល់ផាសុកភាពក្នុងការរស់នៅរបស់ប្រជាជន​​​។ លោក ភិន សុផល បានលើកឡើងថា បុរីផលផារ៉ា ធានាគុណភាពនិងសុវត្ថិភាពសំណង់ដោយមានក្រុមហ៊ុនសាងសង់ដោយមានវិជ្ជាជីវៈ និងមាន​​​បទពិសោធន៍យូរឆ្នាំ និងធ្លាប់ធ្វើគម្រោងធំៗទទួលបានជោគជ័យនៅភ្នំពេញជាច្រើនគម្រោង។ លោកអគ្គនាយកបន្ថែមថា« គម្រោងបុរីយើងខ្ញុំប្លង់ដីមិនជាប់ធនាគារ ១០០% កំពុងដំណើរការផ្ទេរពីម្ចាស់ដើមមកអ្នកទិញវិញ ហើយដូច្នោះសូមអតិថិជនទាំងអស់រុះរាន់ឡើង ដើម្បីទទួលបានផ្ទះគំរូដែលយើងបាននិងកំពុងសាងសង់ ធានាគុណភាពនិងភាពស្រស់ស្អាត»។ បុរីផលផារ៉ា អតិថិជនបង់ ៣០% ជាមួយក្រុមហ៊ុនរយះពេល១០ខែ និង ៧០%ជាមួយធនាគាររយះពេ...
លោក ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩

លោក ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយ តបទៅនឹងកូវីដ-១៩ ដែលរៀបចំឡើងតាមរយៈសន្និសីទវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ត្រាន់ ទ័នអាន់ (Tran Tuan Anh) រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន និងអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ-១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ជាលទ្ធផល បានអនុម័តលើ “ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន” ដែលផែនការនេះ ផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន ...
កូវីដ-១៩ សម្លាប់ និងឆ្លងទៅមនុស្សថ្មីប្រចាំថ្ងៃច្រើនជាងគេនៅប្រទេសប្រស៊ីលនៅថ្ងៃនេះ

កូវីដ-១៩ សម្លាប់ និងឆ្លងទៅមនុស្សថ្មីប្រចាំថ្ងៃច្រើនជាងគេនៅប្រទេសប្រស៊ីលនៅថ្ងៃនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសប្រេស៊ីល ដែលជាប្រទេសនៅតំបន់អាមេរិកឡាទីន មានមនុស្សស្លាប់ថ្មី និងមានករណីឆ្លងថ្មីនៃវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០ ដែលនេះបើយោងតាម Worldometer ។ មនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19នៅប្រទេសប្រេស៊ីល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះមានចំនួន ១៥៥៤ នាក់ និងមនុស្សឆ្លងថ្មីចំនួន ៧០ ៨៦៩ នាក់ ខណៈដែលមនុស្សស្លាប់ថ្មីដោយសារវីរុសនេះក្នុង១ថ្ងៃនៅទូទាំងភពលោកមានចំនួន ៦៦៤៥ នាក់ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃមានចំនួន ២៨០ ៣៩២ នាក់ក្នុង១ថ្ងៃ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ១៧ ១៦៤ ៨៤០ នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៦៦៩ ១១៧ នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបក៏បានកើនឡើងដល់ ១០ ៦៧៣ ៦២៧ នាក់ផងដែរ ៕...