ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អាជ្ញាធរក្រុងសៀមរាបសហការចូលរួមពីអង្គការផែនដីនិងមហាសាគរចុះសំអាតស្ទឹងសៀមរាប ដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ

អាជ្ញាធរក្រុងសៀមរាបសហការចូលរួមពីអង្គការផែនដីនិងមហាសាគរចុះសំអាតស្ទឹងសៀមរាប ដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោកចេក ចន មន្រ្តីអង្គការផែនដី និងមហាសាគរ (OEOO) ប្រចាំនៅខេត្ត សៀមរា ដោយបានចាប់ដៃគូ ជាមួយអង្គការសិក្សានិងកែច្នៃសំរាមនៅកម្ពុជា ដោយមានការគាំទ្រពី អាជ្ញាធរក្រុងសៀមរាប បានចុះធ្វើសកម្មភាពសំអាតនៃប្រភពទឹកតាមដងស្ទឹងសៀមរាបដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ (Seehamster) កាលពីរសៀលថ្ងៃទី ១៣ កក្កដា ឆ្នាំ២០២០។ បន្ទាប់ពីអង្គការ(OEOO)នេះ បានអនុវត្តន៍គម្រោងសំអាតប្រភពទឹកដំបូងនៅស្ទឹង សង្កែ នៃខេត្តបាត់ដំបងទទួលបានជោគជ័យ ដោយមើលឃើញនូវភាពជោគជ័យកន្លងមកនេះ និងមានការព្រួយបារម្មណ៍ខ្លាំង ពីការបំពុលទឹកផងនោះអង្គការ(OEOO)បានពង្រីកវិសាល ភាពគម្រោង​របស់ខ្លួន ដោយធ្វើការសហការជាមួយអាជ្ញាធរក្រុងសៀមរាប ដើម្បីធ្វើការ សំអាតស្ទឹងសៀមរាប សាកល្បងរយៈ៣ខែ ជាមួយនឹងទូក Seehamster ទី២ ដោយគិតចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០មក។ លោកបន្តថា ចំណែកសំរាមដែលប្រមូលបាន ត្រូវបានធ្វើការបែងចែកទៅតាមប្រភេទ សំរាមនីមួយៗដើម្បីយកទៅកែច្នៃ។ ក្នុងគោលបំណងកាត់ប...
សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តឆ្នាំ២០២០

សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអង្គារទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ អគ្គនាយក និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូនមួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីស្ដាប់នូវរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ...
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ

សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ (បេីសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ៩ថ្ងៃ) នៅថ្ងៃទី ១៣ ខែ កក្កដា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ - និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ។ ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូនអាជ្ញាធរដែនដី ព្រមទាំងក្រសួង​ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួ...
អង្គការក្រៅរដ្ឋាភិបាលសហគមន៍អឺរ៉ុប និងសមាគមទីក្រុងប្រើប្រាស់ភាសាបារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់អភិវឌ្ឍន៏នៅតំបន់ដទៃទៀត

អង្គការក្រៅរដ្ឋាភិបាលសហគមន៍អឺរ៉ុប និងសមាគមទីក្រុងប្រើប្រាស់ភាសាបារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់អភិវឌ្ឍន៏នៅតំបន់ដទៃទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងសហគមន៍អឺរ៉ុប និងសមាគមទីក្រុងប្រើប្រាស់ភាសា បារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់យកទៅអភិវឌ្ឍន៏ នៅក្នុងតំបន់ដទៃទៀត។ ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រ ស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីនៅនៅសាលារាជធានី ភ្នំពេញនាថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២០នេះ ដែល មានការចូលរួមពីភាគីពាក់ព័ន្ធ អាជ្ញាធរខណ្ឌសង្កាត់ និងប្រធានសហគមន៍ទាំង៨ដែលរស់នៅតាមប្រឡាយស្ទឹងមានជ័យ។ ពាក់ព័ន្ធនិងការស្ថាបនាប្រឡាយស្ទឹងមានជ័យនេះនាពេលកន្លងមកនេះ ក្នុងផេករបស់សម្តេចតេជោហ៊ុន សែនក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានី ភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យ ក្...
លោក កៅ ថាច ធ្វើបទបង្ហាញស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែនៅខេត្តស្វាយរៀង

លោក កៅ ថាច ធ្វើបទបង្ហាញស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែនៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តស្វាយរៀង៖  លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញ ចូលរួមជាវាគ្មិនក្នុងកម្មវិធីធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិត​ផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០២០។ លោក សេង សីលា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមផងដែរ ពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ។ លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធន...
លោក​​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ អនុញ្ញាតិឲ្យ​​លោកបណ្ឌិត ហេង ប៊ុនអ៊ី និងលោក សយ សុភាព បង្ហាញពីសារសំខាន់នៃការរក​ឃើញ​​ម៉ាស៊ីនផលិតទឹកអម្រឹតតាមរូបមន្តអ្នកវិទ្យាសាស្ត្រខ្មែរពីសម័យដើម​​​​

លោក​​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ អនុញ្ញាតិឲ្យ​​លោកបណ្ឌិត ហេង ប៊ុនអ៊ី និងលោក សយ សុភាព បង្ហាញពីសារសំខាន់នៃការរក​ឃើញ​​ម៉ាស៊ីនផលិតទឹកអម្រឹតតាមរូបមន្តអ្នកវិទ្យាសាស្ត្រខ្មែរពីសម័យដើម​​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពីមានការផ្សាយក្នុងកម្មវិធីដំណឹងពេលព្រឹករបស់ទូរទស្សន៍BTV ជាច្រើនដងពីលោក សយ សុភាព អ្នកកាន់កម្មវិធីដំណឹងពេលព្រឹក ជាមួយ លោកបណ្ឌិត ហេង ប៊ុនអ៊ី អ្នកវិទ្យាសាស្រ្ត  និងលោកបណ្ឌិត សភាចារ្យ រស់ ចន្រ្តាបុត្រ ដោយមានការសម្ភាលពីសក្តានុពលទឹកធ្លាក់ភ្នំគូលែននឹងយកទឹកនេះធ្វើជាទឹកកំចាត់ជំងឺខូវីដ១៩ ស្រាប់តែមិនយូរប៉ុន្មានដំណឹងនេះបានជ្រាបដល់ប្រមុខដឹកនាំជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ភ្លាមៗនោះ សម្តេចតេជោបានណែនាំ លោក ចម ប្រសិទ្ធិ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៏ អញ្ជើញ លោក បណ្ឌិត ហេង ប៊ុនអ៊ី អ្នកវិទ្យាសាស្ត្រ និង លោក សយ សុភាព ចូលជួបនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី១៣ខែកក្តដានេះនៅទីស្តីការក្រសួងតែម្តង។ លោក បណ្ឌិត ហេង ប៊ុនអ៊ី និងលោក សយ សុភាព អគ្គនាយកមជ្ឍមណ្ឌលព័ត៌មានដើមអម្ពិលនិងជាពិធីករ BTV បាន ធ្វើបទបង្ហាញ ម៉ាស៊ីន ផលិតទឹក អម្រឹត តាមរូបមន្ត អ្នកវិទ្យាសាស្ត្រខ្មែ...
រដ្ឋបាលខេត្តកំពត អំពាវនាវឲ្យពលរដ្ឋខិតខំបន្ដការងារបង្កបង្កើនផល ដើម្បីបង្កើនជីវភាព

រដ្ឋបាលខេត្តកំពត អំពាវនាវឲ្យពលរដ្ឋខិតខំបន្ដការងារបង្កបង្កើនផល ដើម្បីបង្កើនជីវភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពពត៖ ដោយសារក្ដីកង្វល់ពីរបបទឹកភ្លៀងមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហា នេះអាចនាំឲ្យប៉ះពាល់លើការងារបង្កប ង្កើនផល ពិសេសលើ ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ។ លោក ជាវ តាយ អភិបាលខេត្ត កំពត បានអំពាវនាវបែបនេះ លោកចុះជួបសំណេះសំណាលសួរសុខទុក្ខពីជីវភាព រស់នៅនិងស្វែងយល់ការងារ បង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយ មាស ខេត្តកំពត កាលពីរសៀលថ្ងៃទី១២ កក្កដា ឆ្នាំ២០២០ ។ លោក ជាវ តាយ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន តែងបានអនុវត្តនូវនយោបាយទឹក សម្រាប់ក្នុងវិស័យកសិកម្មជាអាទិភាពចម្បង ក្នុងនោះ រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត មានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទំាងប្រទេស ដោយឡែក សម្រាប់ខេត្តកំពត ក៏បាននឹងកំពុងកសាងប្រព័ន្ធធារាសាស្ត្រ នៅក្នុងមូលដ្ឋានមួយចំនួន មានការរីកចម្រើនជាបន្តបន្ទាប់។ ...
អ្នកភូមិសុវណ្ណាបៃតងនៅខេត្តកោះកុងក្លាយជាដៃគូអភិរក្សដ៏សំខាន់

អ្នកភូមិសុវណ្ណាបៃតងនៅខេត្តកោះកុងក្លាយជាដៃគូអភិរក្សដ៏សំខាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ ប្រជាពលរដ្ឋប្រមាណជាង២០០ គ្រួសារគឺ ជាអតីតអ្នកធ្លាប់រស់នៅតំបន់អភិរក្សតាមដងស្ទឹងព្រាត់ និងតំបន់ជីផាត ត្រូវបានរាជរដ្ឋភិបាល ផ្លាស់ប្តូរទីលំនៅពីតំបន់អភិរក្សទាំងនោះមករស់នៅ ភូមិបង្កើតថ្មី ឈ្មោះភូមិសុវណ្ណាបៃតង ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៤ មក​ដល់ពេលនេះមានរយៈពេល១៦ ឆ្នាំបាននិងកំពុង រស់ នៅក្នុងជីវភាពថ្មីយ៉ាងសុខសាន្តនិងបានយល់ដឹងកាន់តែច្បាស់ពីសារៈប្រយោជន៍នៃ ការ ការពារធនធានធម្មជាតិ។ ក្នុងការកសាងជីវភាពថ្មីប្រជាពលរដ្ឋបានទទួលដីភូមិ ដីចម្ការ ពីរាជរដ្ឋាភិបាលបែងចែក និងទទួល បានការគាំទ្រគម្រោងអភិវឌ្ឍន៍កសិកម្មពីអង្គការ សម្ព័ន្ធមិត្តសត្វ ព្រៃជួយរៀបចំវិធី សាស្ត្រដាំ ដុះផ្តល់ពូជដំណាំ និងរកទីផ្សារលក់កសិផលយ៉ាងទៀងទាត់ រកប្រាក់ផ្គត់ផ្គង់គ្រួ សារបានរស់ស្រួល ដោយមិន ចាំបាច់ចេញទៅកាប់ព្រៃ ឬបរបាញ់សត្វព្រៃលក់ទៀតឡើយ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងបរិស្ថានក្នុងឱកាសដឹកនាំ ប្រតិភូក្រសួងបរិស្ថ...
លោក ឃួង ស្រេង៖ដាច់ខែកក្កដានេះប្រជាពលរដ្ឋរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនឹងប្ដូរទីលំនៅមករស់នៅលើដីកម្មសិទ្ធិស្របច្បាប់តាមប្រឡាយស្ទឹងមានជ័យវិញហើយ

លោក ឃួង ស្រេង៖ដាច់ខែកក្កដានេះប្រជាពលរដ្ឋរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនឹងប្ដូរទីលំនៅមករស់នៅលើដីកម្មសិទ្ធិស្របច្បាប់តាមប្រឡាយស្ទឹងមានជ័យវិញហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដាច់ខែកក្កដាឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនឹងអាចប្ដូរទីលំនៅរបស់ពួកគាត់មក រស់នៅ លើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញហើយ ខណៈការដ្ឋានស្ថាបនា ដោយបុកស៊ីផាយនិងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ គ្រោងនឹងស្ថាបនាអោយបានរួចរាល់នៅដំណាច់ខែកក្កដានេះ។ លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាអធិបតីភាព ក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបប​នីយកម្មនឹងការគ្រប់គ្រងដីធ្លីនារឹកថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុង២ទសវត្សរ៍កនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ច កើនឡើង កំណើនយានយន្ត កំណើនប្រជាពលរ...
អាជ្ញាធរខេត្តព្រះសីហនុ គ្រោងអភិវឌ្ឍតំបន់ទេសចរណ៏ជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងស្រុកចូលមកទស្សនា

អាជ្ញាធរខេត្តព្រះសីហនុ គ្រោងអភិវឌ្ឍតំបន់ទេសចរណ៏ជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងស្រុកចូលមកទស្សនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍ជាច្រើន បានកើតឡើង ដែលខេត្តធ្វើឱ្យខេត្តតំបន់ឆ្នេរសមុទ្រមួយនេះ កា្លយជាតំបន់ឧស្សាហកម្មទេសចរណ៍លំដាប់អន្តរជាតិ។ ការរីករាលដាលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរណ៍ក្នុងស្រុក បានងាកទៅលេងកម្សាន្ត នៅខេត្តសមុទ្រនៃប្រទេសកម្ពុជា កើនឡើង។ ខេត្តព្រះសីហនុគឺជាខេត្តទេសចរណ៍ ដ៏សំខាន់របស់កម្ពុជា ក្នុងនោះ ក្រៅពីតំបន់ទេសចរណ៍ ដែលមានដូចជា តំបន់ឆ្នេរសមុទ្រ សម្រាប់ភ្ញៀវទេសចរមកងូតទឹកលេង លម្ហែកម្សាន្ត និងមានឆ្នេរតាមបណ្ដាកោះសម្រាប់ទាក់ទាញភ្ញៀវទេសចរនោះ ខេត្តព្រះសីហនុក៏ មានរមណីយដ្ឋានជាច្រើនកន្លែងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្ដ។ ក្នុងនោះ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក៏ជាកន្លែង ពេញនិយមសម្រាប់ភ្ញៀវទេសចរទាំងជាតិអន្តរជាតិ មកងូតទឹកលេងកម្សាន្តផងដែរ ព្រោះតំបន់ទឹកធ្លាក់ក្បាលឆាយ មានទឹក ថ្លាល្អស្អាត មានកន្លែងតូបលក់ដូរ អង្គុយលេងច្រើន ងាយស្រួលក្នុងភ្ញៀវទេសចរមក អង្គុយលេងនិងមានម្ហូបអាហារសមរម្យដែលភ្ញៀវអាចទទួ...