នៅចុងខែសីហានេះឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករជាង34 ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ
យោងតាមសហព័ន្ធស្រូវអង្ការកម្ពុជាបង្ហាញថា គិតត្រឹមចុង ខែសីហា ឆ្នាំ 2019 បរិមាណនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺបានជាង 34ម៉ឺនតោន បើប្រៀបធៀប រយះពេលដូចគ្នាកាលពីឆ្នាំមុន គឺច្រើន ជាងបន្តិច បន្តួចទៅនឹងឆ្នាំ 2018។
ក្នុងស្ថានភាពគឺ ទីផ្សារប្រទេសចិន កើនជាង 50% ស្របពេលទីផ្សារអឺរ៉ុប ធ្លាក់ចុះ ប្រមាណជា 32% ហើយទីផ្សារក្នុងប្រទេសអាស៊ាន ជាពិសេស ម៉ាឡេស៊ី និង ប៊្រុយណេកើន ជាង 12% ប្រទេសទៀតមានតំបន់អាព្រិច អាមេរិច កា ណាដា អូស្ត្រាលី ជាដើមកើនជាង13%។
ការធ្លាក់ចុះនៃទីផ្សារសហគមន៌អ៊ឺរ៉ុប គឺបណ្តាលមកពីការចាប់អនុវត្តន៍ការយកពន្ធ ក្នុងមួយតោន 170 EURO តាមវិធានការ រក្សារការពារ safeguard របស់អ៊ឺរ៉ុប មកលើ កម្ពុជានិងប្រទេសភូមា ដើម្បីជួយដល់ប្រជាកសិករ របស់ ប្រទេសអីតាលី។ តែអីដែលសហព័ន្ធស្រូវអង្ករកម្ពុជាកត់សំគាល់នោះគឺការធ្លាក់ចុះតែបរិមាណអង្ករ សគ្រាប់វែង តែប៉ុណ្ណោះ ហើយបរិមាណអង្ករក្រអូបមានការកើនឡើងហើយតំលៃបានខ្...